ទម្លាយការពិត! ដេននី ខ្វាន់ សុំបន្តលាក់មុខស្វាមី ខណៈរង់ចាំបានកូនជាចំណងដៃ ទើប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ ដេ​ន​នី ខ្វាន់ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នាង​បានបង្ហាញ​រូបថត​ឱបរឹត​ជាមួយ​បុរស​ម្នាក់ ដែល​មហាជន​គិតថា ជា​សង្សារ​ថ្មី​របស់​នាង តែ​តាម​ការពិត​បុរស​ដែល​នៅក្នុង​រូបថត​ស្និទ្ធស្នាល​នោះ គឺជា​ស្វាមី​របស់​នាង ដែល​បានរៀបចំ​ផ្សំផ្គុំ​តាម​ប្រពៃណី​ខ្មែរ ចាស់ទុំ​ដឹងឮ កាលពី​ប៉ុន្មាន​ខែ​មុន​រួចរាល់​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ តារា​សម្តែង​ចូលចិត្ត​បញ្ចេញ​ភាព​សិច​ស៊ី លេច​លើ​លេច​ក្រោម ដេ​ន​នី ខ្វាន់ បាន​អះអាងថា ជាការ​ពិត​បុរស​ម្នាក់​ដែល​នាង​មិនបាន​បង្ហាញមុខ​នោះ គឺជា​ប្តី​របស់​នាង ដោយ​ពួកគេ​បាន​រៀបការ​រួចរាល់​ហើយ​។ នាង​បន្តថា ស្វាមី​ក្រោយនេះ គឺ​បាន​សិក្សា​ស្វែង​យល់ចិត្ត​គ្នា ត្រឹម​រយៈពេល​៥​ខែ​ប៉ុណ្ណោះ ក៏​សម្រេចចិត្ត​យកគ្នា​ជា​គូ​អនាគត​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដេ​ន​នី ខ្វាន់ បន្ថែមទៀតថា បុរស​ក្នុង​រូបនោះ បាន​ស្រឡាញ់​ថ្នាក់ថ្នម​នាង មើលថែ​បានល្អ និង​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រូបនាង ទោះ​រវល់​នឹង​មុខ​ជំនួញ​រក​ស៉ី​យ៉ាងណាក្តី​។ តែ​អ្វីដែល​នាង​មិនទាន់​បង្ហាញ ដល់​មហាជន​ឲ្យ​ដឹង​នោះ គឺ​សូម្បីតែ​ឈ្មោះ និង​មុខមាត់ ត្រូវ​បន្ត​លាក់​សិន រង់ចាំ​បានកូន​ម្នាក់ ឬ​ពីរ​នាក់​អ្នកជា​ចំណងដៃ ទើប​នាង​បង្ហាញ​ជា​ផ្លូវការ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ បន្ទាប់ពី​ទទួលស្គាល់ថា ខ្លួន​មាន​ប្តី​រួចហើយនោះ ថ្មីៗ​នេះ តារា​សម្ដែង​ចូលចិត្ត​បញ្ចេញ​ដើមទ្រូង​មូល​ក្បំ ដេ​ន​នី ខ្វាន់ ក៏បាន​ទទួលស្គាល់ថា តារាចម្រៀង​ស្រី​វ័យក្មេង គឺ​យុវតី «​ល្អ​ហួស​» គឺជា​កូនបង្កើត​របស់​នាង ជាមួយនឹង​ស្វាមី​មុន ខណៈ​ស្វាមី​ក្រោយ​របស់​នាង ក៏​ជាម​នុស្ស​ពោះម៉ាយ និង​មាន​វ័យ​ជិត​៥០​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​ជម្រាប​ថា អ្នកនាង ដេ​ន​នី ខ្វាន់ គឺជា​តារា​សម្តែង​មានឈ្មោះ​ល្បី​គួរសម ក្នុង​វិស័យ​សិល្បៈ ប៉ុន្តែ​ដោយសារ​បញ្ហា​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ការងារ​សិល្បៈ​របស់​នាង ត្រូវបាន​ផ្អាក​មួយរយៈ​ធំ ដោយ​នាង​បាន​ងាក​មក​ពង្រឹង លើ​មុខ​ជំនួញ​រក​ស៉ី​លក់​ផលិតផល​គ្រឿងសំអាង តាម​បណ្តាញ​អន​ឡាញ និង​ជំនួញ​រក​ស៉ី​មួយចំនួនទៀត​៕ ប្រភព ៖ ហ្វ្រេសញូស៍​

Related posts