ញាក់​សាច់​! ឡាន​ថ្មី ស៊ឹម សូលិកា ប្រណីត​ខ្លាំង លំដាប់​មន្ត្រីទូត​ គ្រាន់តែ​តម្លៃ​នៅ​ក្រៅ​ប្រទេស​រហូត​ដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ពិធី​ការិនី​ដ៏​ល្បី​អ្នកនាង ស៊ឹម សូ​លិ​កា ប្រិយមិត្ត​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា សព្វថ្ងៃ​អ្នកនាង កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល ជាមួយ​កូនស្រី​ម្នាក់ និង​ស្វាមី​ដ៏​ល្អ គឺ​លោក​អេង ឫទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការរស់នៅ​យ៉ាង​មាន​សុភមង្គល​នេះ​ដែរ ជារឿយៗ ​អ្នកនាង ស៊ឹម សូ​លិ​កា ឧស្សាហ៍​ថតរូប​បង្ហោះ​ភ្ជាប់​ជាមួយ​រថយន្ត​របស់​ខ្លួន​ផង​ដែរ រហូតដល់​អ្នកខ្លះ មាន​ចម្ងល់​រឿង គ្រួសារ​នាង មាន​រថយន្ត​ច្រើន​គ្រឿង​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ជម្រះ​មន្ទិល​មហាជន​មួយ​ចំនួន​រឿង​ថា ​ហេតុអ្វី បានជា​គ្រួសារ​ខ្លួន មាន​សមាជិក​តែ​៣​នាក់ ហើយ​មាន​រថយន្ត​រហូត​ទៅដល់​៣​គ្រឿង​នោះ​, ពិធី​ការិនី​រូប​នេះ ក៏បាន​ធ្វើការ​ពន្យល់​យ៉ាងច្បាស់​ជុំវិញ​រឿង​នេះ​ផង​ដែរ​ នា​ពេល​កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ការិនី រូបនេះ បាន​លើក​ឡើង​ថា «…​មាន​សំនួរ​ខ្លះ បាន​សួរ​ខ្ញុំ​ថា ហេតុ​អី​នៅផ្ទះ​មាន​គ្នា​តែ​បីនាក់ ជិះ​ឡាន​បី​? (​ខ្ជះខ្ជាយ​ឬ អួត​ម្ល៉េះ​)​ចម្លើយ​ខ្ញុំ​ឆ្លើយ​ថា កូន​របស់ខ្ញុំ​ត្រូវ​ទៅ​រៀន​មហាវិទ្យាល័យ ហើយ​ធ្វើ​ការងារ​បន្ថែម​ទៀត ចាំបាច់​ត្រូវតែ​បើកឡាន​ទៅ​ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដី​ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ការងារ​រាជការ ហើយ​និង​ការងារ​រកស៊ី​ផ្ទាល់ខ្លួន ត្រូវតែ​ប្រើប្រាស់​ឡាន​ជាប្រចាំ រីឯ​រូបខ្ញុំ​ផ្ទាល់ ក៏ត្រូវ​ទៅធ្វើ​ការងារ​ជាប្រចាំ​ដូចគ្នា (​បុគ្គលិក​ទូរទស្សន៍ បាយ័ន និង​ការងារ​ផ្សេងៗ​ទៀត​) ដែល​ពួកយើង​ត្រូវមាន​កិច្ចការ​ផ្សេងៗ​គ្នា ជា​ចាំបាច់​។​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ​ទៀតសោត គេ​ប្រទះឃើញ រូបថត​របស់ អ្នកនាង ស៊ឹម សូ​លិ​កា និង​គ្រួសារ ឈរ​កាច់រាង​នៅមុខ​រថយន្ត​ពណ៌​ខ្មៅ​រលោង​ថ្មី បើ​និយាយ​ពី​ផ្នែក​ខាងក្នុង​វិញ ប្រណីត​ខ្លាំង ណាស់​។ រថយន្ត​នេះ ត្រូវ​បាន​គេ​ធ្លាប់​ដឹង​ថា ជា​រថយន្ត​ ដែល​មាន ប្រជាប្រិយ​ជាងគេ​សម្រាប់ មន្ត្រី​ការទូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្ត​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស៊េរី Mercedes S-Class ឆ្នាំ​២០២១ ដែល​តម្លៃ​នៅ​ក្រៅ​ប្រទេស លោត​ដល់​ខ្ទង់សែន​ដុល្លារ​ឯណោះ តម្លៃ​ទាប​បំផុត​គឺ ចាប់ពី​ជាង ១០​ម៉ឺន​ដុល្លារ​ឡើង។ ដូច្នេះ​បើ​គិត​ពី​តម្លៃ​ពេល​នាំចូល​មកដល់​កម្ពុជា​វិញ ប្រាកដ​ណាស់​ថា​ខ្ពស់​ជាង​នេះ​ទៅ​ទៀត៕

Related posts