នោះ​! ឃើញ ហេង ពិទូ និង ហ្វី​យ៉ា​តា ធ្វើ​បែប​នេះ ហើយ​ប្រាប់​ថា ​ជា​ពួកម៉ាក ស្រាប់តែ​អ្នកគាំទ្រ ទប់ចិត្ត​អត់​ជាប់ ដាក់​ម្នាក់​១​ម៉ាត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២០ អ្នកនាង ថៃ នារី​សុជាតា ហៅ​ហ្វី​យ៉ា​តា បាន​ចេញ​ចម្រៀង​មួយ​បទ​លើកដំបូង​របស់​ខ្លួន មាន​ចំណងជើង​ថា​«​ក្ដី​ស្រមៃ​» ហើយ​នៅ​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០២១ បានចេញ​ចម្រៀង ១​បទ​ទៀត​មាន​ចំណងជើង​ថា «​ស្រលាញ់​ពេក​បង​បានចិត្ត​» ដែលជា ការនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​លោក ហេង ពិ​ទូ ដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​មាន​ទំនាក់ទំនង​គ្នា​លើ​ផ្នែក​សិល្បៈ​ហើយ​នោះ ពួកគេ ក៏បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា តាមរយៈ​ការ​ថតរូប​បង្ហោះ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង​មិន​ស្ទើរ​ទេ ដោយហេតុថា បង្ហោះ​រូប​ផ្អែមល្ហែម ដល់​ចេញ​បទ​ចម្រៀង សេដ សាហាវ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អ្នកនាង ថៃ នារី​សុជាតា បាន​បង្ហោះ​រូបថត​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​លោក ហេង វិទូ ជាច្រើន​សន្លឹក ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «​ស្ងាត់​ៗ ពួកម៉ាក​ជិតស្និទ្ធ​ហៅ​ហូបបាយ​…. មិន​មក​មិនកើត​បើ​ពួកម៉ាក​ដែល​ជិតស្និទ្ធ​ខ្លាំង​មានតែ​មួយ​និង​. Heng Pitu Aroma ​កុំ​បារម្ភ​រឿង​អត់​បទ sad ពួក​យើង​កំពុងតែ process វា​ហើយ​. កុំ​ភ័យ​មើល​ដឹង​តែ​បាន sad ហើយ​… ត្រៀម​តែ​ទឹកភ្នែក​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ លើក​ឡើង​ថា «​ពួកម៉ាក​ជិតស្និទ្ធ​ខ្ញុំ​ តែ​ដៃ​ប៉ះ​ដល់​ចឹ​ង ដឹង​តែ​បែក​មុខ​ប​ស់​វា​ហើយ​, ចង់​មាន​ពួកម៉ាក​ជិតស្និទ្ធ​ដែរ​, បទ Sad រហូត ក្រោយខ្នង មិន​សេដ ដូច​បទ​សោះ​, ចង់​មាន​មិត្តភក្ដិ​បែប​sweet អញ្ចឹង​ដែរ​, អ្នកណា​ថា​បែក​គ្នា​ហើយ​មិន​អាច​ជួប​វិញ​?, ស៊ីស ​និង​ប្រូ ធ្វើបាប​Fan ម៉េ​ស បង​បង​ចេះ​sweet ហើយ​ចេញ​បទ​សេដ​អោយ​Fan យំ អយុត្តិធម៌​ណាស់​, ដៃ​ខាង​ប្រុស​សំណាង​»៕

Related posts