មិន​ចាញ់​ក្រមុំ! ថ្ងៃ​ខួប​កំណើត​ខ្លួន, សុខ សោ​ម៉ា​វ​ត្តី ហាម​អ្នក​គាំទ្រ​សួរ​រឿង​មួយ​នេះ​ដាច់​ខាត ដោយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា ពិធី​ការិនី រូប​ស្រស់​មានឈ្មោះ ជា​អ្នក​មេម៉ាយ​ក្តៅ​ស្រួយ​ ​អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី បច្ចុប្បន្ន នាង​កំពុង​តែ​សាង​សម្ព័ន្ធ​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​កីឡាករ លី​វ៉ា ហេ​ទ ហើយក៏​ធ្លាប់​បង្ហាញ​ពី​តម្រុយ​ចូល​រោងការ​ផង​ដែរ​ នា​ពេល​កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ បើ​ទោះ​នាង​ធ្លាប់​មាន​ប្ដី មាន​កូន​អាយុ​៨​ឆ្នាំ មាន​អាយុ​កាន់តែ​ច្រើន​ក៏​ពិត​មែន តែ​រូប​សម្រស់​របស់​នាង នៅតែ​ស្រស់​ស្អាត​ដដែល មិន​ចាញ់​ក្រមុំ​អាយុ​១៨​ឆ្នាំ​នោះ​ឡើយ ហើយក៏​នៅតែ​អាច​ក្រសោប​បាន​ទីផ្សារ​សិល្បៈ រក្សា​ប្រជាប្រិយភាព​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​នៅ​ថ្ងៃ​២៧ ខែសីហា ឆ្នាំ​២០២១​នេះ សុខ សោ​ម៉ា​វ​ត្តី បាន​បង្ហោះ​រូបថត​​យ៉ាង​ស្រស់ស្អាត​មួយ​សន្លឹក ហើយ​ប្រាប់​ថា «​រីករាយ​ថ្ងៃ​ចាប់​ភព វ័យ​កាន់តែច្រើន​អ្វីដែល​ប្រាថ្នា​កាន់តែ​តិច​សុំ​សេចក្ដីសុខ សុខភាព​ល្អ ជួប​មនុស្ស​ល្អៗ មានការ​ងារ​ល្អ​ច្រើនៗ បំណងប្រាថ្នា​នៅក្នុង​ចិត្ត​ទាំង​ប៉ុន្មាន​បានសំរេច អគុណ​សម្រាប់​ការស្រលាញ់​រាប់អាន​ពី​អ្នក​ទាំងអស់គ្នា បម្រាម​: ហាម​សួរ​ថា​ ឆ្នាំនេះ​អាយុ​ប៉ុន្មាន​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើងថា «​កំពុង​ចង់​សួរ​ផង​ហាម​បាត់​, អោយគេ​សួរ​ទៅ ព្រោះថា​អ្វី​ក្នុង​លោក​គ្មាន​អាថ៌កំបាំង​ទេ​, សូម​អោយ​បំណងប្រាថ្នា​បានសម្រេច​, មហា​ស្អាត​ក្មួយ​»​។ បើ​ទោះ​នាង​ហាមប្រាម​បែបនេះ​ក៏​ពិតមែន តែ​តាមរយៈ​ខំ​មិន មាន​អ្នកខ្លះ​ទាយ​ថា ឆ្នាំនេះ នាង​មា​ន័យ​ជាង​៣០​ឆ្នាំ​ហើយ​៕​

Related posts