ពេញ​ក្រមុំ​បាត់! កូន​ស្រី​អ្នក​នាង អ៊ីត កាន់តែ​ធំ​ សម្រស់​កាន់តែ​​ស្អាត​ ឆ្នាំ​នេះ ​មាន​អាយុ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ប្រាកដជា​បាន​ដឹង​ខ្លះ​ហើយពី​ខ្សែ​ជីវិត​របស់​ តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN​អ្នកនាង សេន ចិន្តា ហៅ ស្រី​អ៊ី​ត ​ដោយ​នាង​ បានសម្រេច​លែងលះ​ដាច់ស្រេច​ជាមួយ​អតីត​ស្វាមី​ជា​គ្រូបង្រៀន ​បន្សល់​ទុក​កូន​ស្រី​ម្នាក់​ក្នុង​បន្ទុក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​​លែងលះ​​ជាមួយ​​​ស្វាមី និង​អោបក្រសោប​យក​កូនស្រី​បណ្ដូលចិត្ត​មក​ចិញ្ចឹម​បីបាច់​ថែទាំ​យ៉ាង​យកចិត្ត​ដាក់​តែ​ម្នាក់ឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ​ បច្ចុប្បន្ន​នាង​ហាក់​មិនទាន់​បើក​ទម្លាយ​ចំណង​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា កន្លងមក ​តារា​កំប្លែង​មាន​ដើមកំណើត​មកពី​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​រូបនេះ ក៏​ត្រូវបាន​អ្នកគាំទ្រ​ដាក់​ការ​សង្ស័យថា​ ​​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ស្អិតល្មួត​ជាមួយ​តារា​សម្ដែង​ប្រុស​រាង​សង្ហា​ម្នាក់ ក្រោយ​ឃើញ​បណ្ដើរគ្នា​យ៉ាង​ផ្អែមល្ហែម​ជា​ញឹកញយ​នៅ​ទីសាធារណៈ ជាពិសេស​ការងារ​សិល្បៈ និង​កម្មវិធី​នានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការសង្ស័យ​នេះ នាង​អ៊ី​ត ក៏បាន​ចិត្ត​មុខ​ឆ្លើយ​បញ្ជាក់​តាមរយៈ​ការ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន តារា​ញូ​ស៍ កាលពីពេល​កន្លងទៅ​ថា គ្រាន់តែ​ជា​ប្អូនធម៌​តែប៉ុណ្ណោះ ដែល​ចម្លើយ​ហាក់​បង្កប់​ភាព​លាក់បាំង​នេះ ​បាន​ធ្វើឱ្យ​មហាជន​នៅតែ​បន្ត​សង្ស័យ​មិន​ឈប់​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា បើ​ងាក​ទៅ​មើ​ល​ពី​ជីវិត​កូនស្រី​បណ្ដូលចិត្ត​របស់ ស្រី​អ៊ី​ត ​​ឈ្មោះថា ង៉ា ស្រី​ណាន ដែល​កំពុង​ទទួល​ការ​ទំនុកបម្រុង​និង​ត្រួសត្រាយ​ផ្លូវ​បាន​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​នោះ​ឃើញថា ​នាង​ក៏​​​ស្រឡាញ់​ខាង​វិស័យ​សិល្បៈ​ដូច​ម្ដាយ​ផងដែរ ដោយសារតែ​កាល​នាង​នៅ​តូច​នាង​ បាន​ចូល​សម្ដែង​កំប្លែង​ជា​ញឹកញយ​នៅតាម​ស្ថានីយទូរទស្សន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ធំ​បាន​បន្តិច ​ពោលគឺ​អាយុប្រមាណ​១៥​ឆ្នាំ នាង​ក៏បាន​ចូល​ប្រឡង​ចម្រៀង​បញ្ចេញ​សមត្ថភាព​នៅក្នុង​កម្មវិធី Xfactor Cambodia កាលពី​កំឡុង​ឆ្នាំ​២០១៩​ថែម​ទៀត​ផង ដែល​កាលនោះ​នាង​តូច​រូបនេះ ក៏​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់ ដោយសារតែ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើ​គិត​មកទល់​បច្ចុប្បន្ន ង៉ា ស្រី​ណាន ដែល​ជា​កូនស្រី​បណ្ដូលចិត្ត​របស់ នាង​អ៊ី​ត កំពុង​ពេញវ័យ​លូតលាស់​ពេញរូបពេញរាង​ស្រស់ស្អាត​មិន​ចាញ់​អ្នក​ម្ដាយ​ឡើយ ពោល​គឺ​រូប​សម្រស់​ស្អាត​ប្លែក​ជាង​ពី​ក្មេង​សឹងតែ ៣៦០​ដឺ​ក្រេ មាន​សម្បុរ​ស​ថ្លា ទម្រង់​មុខគួរ​ឱ្យ​ស្រឡាញ់ ជាពិសេស​មាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​ដូច​ទាក់ទាញ​ដូច​តារា​ម៉ូ​ដែល តុបតែង​ខ្លួន​ស៊ី​វិ​ល័យ​ស្រស់ស្អាត​ខ្លាំង អន្ទង​ចិត្ត​ក​ម្លោះៗ​ឱ្យ​លង់​ស្នេហ៍​មិនតិច​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ការងារ​សិល្បៈ​វិញ មិន​ថា​សម្ដែង ឬ​ច្រៀង​ឡើយ ស្រី​ស្អាត​មាន​រូបឆោម​ស្រស់​បែប​ធម្មជាតិ ង៉ា ស្រី​ណាន តែងតែ​ធ្វើបាន​យ៉ាង​ល្អ ហើយ​រមែង​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​មិន​ដាច់​ពី​មហាជន ដែល​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង​ល្បី​សុំ​សាយ​មិន​ចាញ់​ម្ដាយ​នោះឡើយ​៕ ប្រភព ៖ តារាញូស៍​

Related posts