ចេះ​តែ​ឆ្ងល់ ​​មិន​សូវ​ឃើញ​វត្តមាន​ កែវ រំចង់ លើ​សង្វៀន​ តាម​ពិត​កំពុង​​កើប​លុយ​ជាមួយ​​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​បានប្រកាស​ឈប់​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ដូចគ្នា អ្នកលេង​គុន​ខ្មែរ​ដៃ​រហ័ស​លោក កែវ រំ​ចង់ បាន​កំពុងតែ​កាក់កប​ខ្លាំង​ជាមួយនឹង​វិស័យ​អចលនទ្រព្យ ពោលគឺ​ជើង​ឯង​ខ្សែក្រវាត់​ច្រើន​ជំនាន់​រូប​នេះ កំពុង​មមាញឹក​នឹង​ជំនួញ​ជា​អ្នកលក់​ដី​ឡូ​តិ៍ ខណៈ​ដែល​ចំណូល​អាជីព​ជា​អ្នកតស៊ូ​លើស​ង្វៀន​លែង​សូវ​មាន​ដូច​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កន្លងមក កែវ រំ​ចង់ ធ្លាប់បាន​ប្រកាសថា​ នឹង​ឈប់​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​ដូចគ្នា ព្រោះ​ការប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​ដូចគ្នា ធ្វើឱ្យ​លោក​វៃ​មិន​អស់ពី​សមត្ថភាព។ ប៉ុន្តែ​បើទោះជា​យ៉ាងណា កែវ រំ​ចង់ ក៏​មិនបាន​បញ្ចប់​អាជីព​របស់ខ្លួន​ដែរ គឺ​លោក​នឹង​ឡើង​សង្វៀន​ម្ដងម្កាល​ប្រសិនបើ​មាន​គូប្រកួត​ជា​ជនជាតិ​បរទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​នោះមក កែវ រំ​ចង់ ហាក់​មិនសូវមាន​វត្តមាន​នៅលើ​សង្វៀន​ទៀត​ដូច​មុន​ទៀតឡើយ តែ​បច្ចុប្បន្ន​កីឡាករ​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​រូបនេះ កំពុង​ជោគជ័យ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​របស់ខ្លួន ហើយក៏​មិនដែល​បាន​ឭ​លោក​នឹកនា​រឿង​វៃ​តប់​លើស​ង្វៀន​នោះ​ទៀត​ដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​មិនមែន​មានតែ​កីឡាករ កែវ រំ​ចង់ ម្នាក់​ទេ ដែល​កាក់កប​នឹង​របរ​រកស៊ី​ក្រោយ​ស្ងាត់​ពី​អាជីព ប៉ុន្តែ​មាន​កីឡាករ​ជាច្រើន​ទៀត​កំពុង​សម្រុក​នឹង​ជំនួញ​ផ្ទាល់ខ្លួន ជាក់ស្ដែង​ដូចជា​កីឡាករ វង្ស ណ​យ ជាដើម៕​ ប្រភព ៖ តារាញូស៍

Related posts