បទ​នេះ​អ្នក​ណា​ក៏​ធ្លាប់​ស្ដាប់! គាំទ្រ​យូរ​ហើយ ​ទើប​ដឹង​ថា ​តាម​ពិត ​ម៉េង កែវពេជ្ជតា ​ត្រូវជាកូន​ស្រី​របស់​លោក​យាយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​វ័យ​ជ្រេ​សំឡេង​ក្រអួន​ក្រអៅ នៅតែ​ទទួល​បាន​គាំទ្រ​ច្រើន​ពី​មហាជន អ្នកនាង​ម៉េង កែវពេជ្ជតា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ បាន​សម្ដែង​អារម្មណ៍​រំភើប​ចិត្តជា​ពន់ពេក ពេល​បាន​ឃើញ​អ្នកគាំទ្រ​ម្នាក់ បាន​រំលឹក​ឈ្មោះ​លោកយាយ​កែវ សង្វា​ពេជ្រ ដែលជា​ម្ដាយ​របស់ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រំលឹក​ដល់​ឈ្មោះ​លោកយាយ​សង្វា​ពេជ្រ​នេះ បាន​ធ្វើឡើង​នៅក្រោម​ខ្លឹមសារ​របស់​អ្នកនាង​ម៉េង កែវពេជ្ជតា ដែល​បានបញ្ជាក់​ជំហរ​របស់​ខ្លួន​ដូច្នេះ​ថា «​តាំងពី​ដឹងថា​ខ្លួនឯង​ចេះ​ច្រៀង​បានមក ខ្ញុំ​មិនដែល​អួត​ថា​ខ្លួន​ច្រៀង​ពីរោះ​លើស​គេ​ទេ កុំថាឡើយ​និយាយ សូម្បីតែ​គិត​ក៏​មិនដែល​ដែរ​លោក​អើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​បន្តថា «​តែ​អ្នកខ្លះ​មិន​ចឹ​ង​ទេ​។ ពេល​គេ​ទាន់​មិន​សារភាព​។ យក​អា​ខោ​ន​ពិត​និយាយ​ស្លូត អា​ខោ​ន​ក្លែងក្លាយ ជេរ​គេ​ផង សរសើរ​ខ្លួនឯង​ផង​ណ្ហើយ​! បើ​បង្អាប់​ថា​ខ្ញុំ​ច្រៀង​មិន​ពីរោះ​ក៏​ខ្ញុំ​មិន​ទោមនស្ស​ដែរ តែ​ចាំបាច់​អ្នក​ខំ​អួត​ខ្លួនឯង​ធ្វើ​អី ? ខំ​យក​អា​ខោ​ន​ក្លែងក្លាយ​មក​ខ​មិន​សរ​សរសើរ​ខ្លួនឯង​ទៀត​អត់​ខ្មាស​ខ្មោច​ទេ​ឬ ?​សុំ​និយាយ​តែ​ប៉ុណ្ណឹង​សិន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ខ្លឹមសារ​ខាងលើ​នេះ​ហើយ បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ម្នាក់​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ម៉ែ ពិ​ទ័​រ ភី​ផូ​ល ស្រុក​ក្រូចឆ្មារ » បាន​បញ្ចេញយោបល់​រំលឹក​ដល់លោកយាយរី​សង្វា​ពេជ្រ​ដូច្នេះ​ថា «​លោកតា របស់ខ្ញុំ​កាល គាត់​នៅរស់ ពេលនោះ ស្រុក​ខ្មែរ សិល្បៈ​មិនទាន់​ដើរ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា ខ្ញុំ​និយាយ​គ្នា បើ​អ្នកស្រី សង្វា​ពេជ្រ មានកូន មាន​និស្ស័យ​ផ្នែក​សិល្ប​: ស្រុក​ខ្មែរ សូម​សំឡេង ឲ្យ​ដូច អ្នកស្រី សង្វា​ពេជ្រ ពីព្រោះ អ្នកស្រី សង្វា​ពេជ្រ ច្រៀង​ពីរោះ ស្រាប់តែ គ្រួសារ ខ្ញុំ និយាយ អំពី កូន​អ្នកស្រី សង្វា​ពេជ្រ ស្រាប់​អ្នកនាង ពេ​ជ្ជ​តា ឡើង ប្រឡង សំនៀង នៅ​ភាពជា​កុមារី លោកតា ខ្ញុំ ត្រេកអរ​​ណាស់ បានកូន លោកយាយ​សង្វា​ពេជ្រ បន្ត​សិល្បៈ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ឃើញ​សំណេរ​នេះ​ភ្លាម អ្នកនាង​ម៉េង កែវពេជ្ជតា រំភើបចិត្ត​ក៏​ពោល​ពាក្យ​តប​ទៅវិញ​ថា «​បាន​អា​នខ​មិន​ហើយ​ចិត្ត​សែន​រំ​ភើប​ពន់ពេក​ណាស់ និង​សូម​អរគុណ​ដល់​លោកតា លោកពូ​អ្នក​មីង ដែល​ផ្តល់​ការគាំទ្រ ស្រលាញ់ ចំពោះ​អ្នក​ម្តាយ លោកឪពុក​នាង​ខ្ញុំ រហូតដល់​ការ​ចង់​បានអោយ​នាង​ខ្ញុំ​ក្លាយជា​តំណាង​បន្តទៀត សូម​អរគុណ​រក​អ្វី​ប្រៀប​គ្មាន​»៕ តោះ​ស្ដាប់​បទ​ចម្រៀង​អា​យ៉ៃ​ដ៏​ល្បីល្បាញ​របស់​លោកយាយ​សង្វារ​ពេជ្រ ដូចខាងក្រោម​នេះ ៖​

Related posts