ល្បីមែន! ប្ដី​ប្រពន្ធ​មួយ​គូ ច្រៀង​បទ «លង់​ស្នេហ៍​ប្រុស​ក្មេង-ជំពាក់​កម្ម​ស្រី​ចាស់» ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជាថ្មី (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖​ កន្លងមក អ្នកស្រឡាញ់វិស័យសិល្បៈច្បាស់ជាបានស្ដាប់រួចមកហើយនូវស្ត្រីម្នាក់ ដែលមានរូបរាងស្អាត ក្មេង ច្រៀងបទ «លង់ស្នេហ៍ប្រុសក្មេង»នោះ ហើយនៅពេលនេះ បទនោះ មានអ្នកចុចស្ដាប់រហូតទៅដល់២១លានបាត់ទៅហើយនៅលើបណ្ដាញសង្គមយូធូប​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងផុតទៅ ជាង​២​ឆ្នាំ មកហើយ​នេះ ​គេ​បាន​ប្រទះឃើញ Channel YouTube មួយ​ឈ្មោះ Arom Record បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “​លង់​ស្នេហ៍​ប្រុស​ក្មេង​” ដែលជា​ការបកស្រាយ ដោយ ថា​ន់ នឿ​ថង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​បទចម្រៀង​បក​ស្រាយ​ដោយ​អតីត​បេក្ខនារី​X Factor Cambodia​កញ្ញា​ ថាន់ នឿថង​ ​គិត​ត្រឹម​ថ្ងៃទី២៩​ ខែសីហា ឆ្នាំ ២០២១ ​ ​ មាន​អ្នក​ចូល​ទស្សនា​ក្នុង YouTube ខាងលើ ប្រមាណ៨លាន​ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​នោះ បទ​នេះ ត្រូវបាន នារី​រូប​ស្រស់​ម្នាក់ ឈ្មោះ ស្រី​នុត បាន​យកទៅ cover កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយ​ត្រូវបាន​គេ បង្ហោះ​ចូល ក្នុង Channel YouTube មួយ​ឈ្មោះ Phally Pusat​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​ថ្ងៃ​២៩ ខែសីហា ឆ្នាំ២០២១​​ មានរយៈពេលប្រមាណ៧ខែប៉ុណ្ណោះ ​បទ​នេះ គឺមាន​អ្នក​ចូល​ទស្សនា៣៣​លាន​ដង​ទៅហើយ សឹងតែ​មិនគួរ​ឲ្យ​ជឿ និង​នឹកស្មាន​ដល់​ ព្រោះ​ច្រើន​ជាង​ម្ចាស់​ដើម ​ដែល​បង្ហោះ​អស់រយៈ​ពេល​ជិត​៣​ឆ្នាំ​ទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថាបទនេះ ​ល្បី​ខ្លាំងពេក កាលពីពេលថ្មីៗកន្លងទៅ នេះ ស្រី​នុត បាន​ចេញមុខ​ទម្លាយ​រឿង​ខ្លះៗ ទាក់ទង​បទ “​លង់​ស្នេហ៍​ប្រុស​ក្មេង​” នេះ ដោយ​ប្រាប់ថា​“​រាល់ថ្ងៃ​ខ្ញុំ​នៅ​ខេត្តពោធិ៍សាត់ ខ្ញុំ​អាយុ​២១​ឆ្នាំ មានគ្រួសារ​ហើយ នាង​ខ្ញុំ​មិនមែនជា​តារា​ទេ គ្រាន់តែ​ខ្ញុំ​ច្រៀង​ប្រចាំ​នៅតែ​ហាង​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ទៅ​កាលពី ២​ឆ្នាំមុន នាង​ខ្ញុំ​ទទួល អា​ហ្វែ​រ ដែរ តែ​ទើប​ឥ​ឡូយ​នេះ​ទេ ដែល​នាង​ខ្ញុំ​អត់​បានទទួល អា​ហ្វែ​រ ទេ​, មេការ​នៅ​ហាង គាត់​មាន កាមេរ៉ា ហើយ​គាត់​មាន YouTube ហើយ​បទ​ផ្សេងៗ​ក៏​គាត់​ផុស​ដែរ តែ​ផ្ទុះ​មួយ​បទ​ហ្នឹង (​លង់​ស្នេហ៍​ប្រុស​ក្មេង​), រាល់ថ្ងៃ​ហ្នឹង ទៅណា មក​ណា ក៏មាន​មុខមាត់​ដែរ​…”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយ​:​ការបង្ហាញ​មុខជា​សាធារណ​:​របស់​ស្រី និង ឃើញថា នាង​មាន​ប្ដី​និង​កូន​១​ទៅហើយ នាង​គឺជា​អ្នកចម្រៀង​ប្រចាំ​ហាង​មួយ​នៅ​ខេត្តពោធិ៍សាត់​សង្ឃឹមថា​នាង​នឹង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ជា​បន្ដទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកប្ដីរបស់នាង ក៏ច្រៀងពីរោះផងដែរ ហើយផ្ទុះការចាប់អារម្មណ៍ដូចគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពីទំព័រហ្វេសប៊ុកមួយ យកបទរបស់ពួកគេCoverមកបង្ហោះឡើងវិញ ដោយមានចំណងជើងថា «លង់​ស្នេហ៍​ប្រុស​ក្មេង-ជំពាក់​កម្ម​ស្រី​ចាស់»។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​

Related posts