កប់! តារាចម្រៀង ​រ៉េត ស៊ូហ្សាណា ប្រកាស ​មិនធ្វើចរិតតួឯក ខណៈ​ទើបតែទទួលបាន តំណែង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ តារា​ស្រី​វ័យក្មេង​ពោរពេញ​ដោយ​សមត្ថភាព​ផ្នែក​សិល្បៈ និង​បច្ចុប្បន្នកំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​លើ​វិថី​សិល្បៈ គឺ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ទន្ទឹមនឹង​ការទទួល​ចំនួន​គាំទ្រ​ពី​ទស្សនិកជន​យ៉ាងច្រើន​ហើយ​នោះ នៅពេលនេះ ស្រាប់តែ​ទទួល​ក្តាប់បាន​តំណែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ថ្មី​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទទួល​បាន​តំណែង​ក្នុង​រឿង​ភាគ​ថ្មី​នេះ ​បង្ក​​ការចាប់អារម្មណ៍​ជា​ខ្លាំង​ដល់​បណ្ដា​អ្នកគាំទ្រ ជាពិសេស​គ្រប់គ្នា​ហាក់​កំពុង​រង់ចាំ​ស្នាដៃ​ថ្មី​របស់​នាង​យ៉ាង​អន្ទះសា។ ត្បិត​ថា តាំងពី​វិវត្តន៍​ខ្លួន​ពី​អាជីព​ចម្រៀង ទៅជា​តារា​សម្តែង និង​គ្រង​បាន​តំណែង​សុទ្ធតែជា​តួឯក​ក៏ពិតមែន តែ​តារា​ស្រី​ទឹកមុខ​មាន​មន្ត​ស្នេហ៍​រូបនេះ បាន​ប្រកាន់​ជំហរ​ថា នាង​មិន​ប្រកាន់​ចរិត​តួឯក​ឡើយ ពោលគឺ​មិន​រើស​តួអង្គ​ក្នុងការ​សម្តែង​ទេ តួ​បែបណា​ក៏​នាង​សម្តែង​បានដែរ ឲ្យ​តែ​ផលិតករ​តម្រូវ​មក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ គឺ​តាមរយៈ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ថ្លែងប្រាប់ Fresh News Plus នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១​នេះ ស្របពេល​ដែល​រឿង​ភាគ​ថ្មី ដែល​កញ្ញា​សម្តែង​ជា​តួឯក​គ្រោង​ចាក់​បញ្ចាំង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការផ្តល់​បទសម្ភាសន៍​ជាមួយ Fresh News Plus តារា​ស្រី​សំនៀងពីរោះ​រណ្តំ​ចិត្ត​រូបនេះ បាន​បញ្ជាក់ថា រូបនាង​សម្តែង​រឿង​ភាគ​សរុប​បាន​ចំនួន​៣​រឿង​ហើយ បូក​បញ្ចូល​ទាំង​រឿង​ថ្មី ដែល​គ្រោង​ចាក់​បញ្ចាំង​នេះ​។ រឿង​ទី​១ គឺមាន​ចំណងជើង​ថា «​បិសាច​គួរ​ឲ្យ​ស្រឡាញ់​», រឿង​ទី​២ ចំណងជើង​ថា «​ម៉ែក្មេក​ចេញពី​ឋាន​ព្រះ​ច័ន្ទ​» និង​រឿង​ទី​៣ សុំ​មិន​បញ្ចេញ​ចំណងជើង ខណៈ​ទាំង​៣​រឿង​ភាគ​នេះ គឺ​នាង​សុទ្ធ​បាន​ក្តាប់បាន​តំណែង​តួឯក​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្តាប់​មើលទៅ ទោះបីជា​បាន​វិវត្តន៍​ខ្លួន ចាប់យក​អាជីព​សម្តែង​មួយ​បន្ថែមទៀត ពីលើ​អាជីព​ជា​តារាចម្រៀង និង​សុទ្ធតែ​ក្តោប​ក្តាប់​តំណែង​តួឯក​ក៏ពិតមែន តែ​ម្ចាស់​បទ «​ត្រូវការ​កម្លាំងចិត្ត​» រូបនេះ ហាក់​បង្ហាញ​ជំហរ​មិន​ប្រកាន់​ចរិត​តួឯក​ឡើយ ចំពោះ​ការទទួល​តំណែង​ជា​តួអង្គ​នានា​ក្នុង​ការថត​ភាពយន្ត​។ បើ​និយាយ​ទៅ ប្រសិនបើ​រឿង​ណាមួយ​អ្នកដឹកនាំ​តម្រូវ​ឲ្យ​សម្តែង​ជា​តួរង ឬ​តួ​បន្តបន្ទាប់​បន្សំ តារា​រូបនេះ​នៅតែ​ទទួលយក ដោយ​មិន​ប្រកាន់ខ្លួន​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស៊ូ​ហ្សា​ណា បាន​និយាយថា «​ចា៎​បង​! ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​អត់​ប្រកាន់​រឿង​តួរង តួឯក​ទេ​បង ព្រោះ​ខ្ញុំ​គិតថា​តួ​មួយណា​នៅក្នុង​សាច់រឿង​ក៏​សុទ្ធតែ​សំខាន់​ដូចគ្នា ព្រោះថា​បើសិនជា​នៅក្នុង​រឿង​អត់​មាន​តួរង ក៏​អត់​អាចមាន​តួឯក ដូច្នេះ​តួ​ក្នុង​រឿង​មួយៗ​គឺ​សំខាន​ទាំងអស់ ចឹ​ង​ខ្ញុំ​អត់​ប្រកាន់ខ្លួន​ទេ​បង ថា​នឹងត្រូវ​សម្តែង​តួ​អីៗ គឺ​ខ្ញុំ​នឹង​សម្តែង​ទាំងអស់​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​ពីនេះ តារា​វ័យក្មេង​រូប​សម្រស់​ស្រស់​សោភា ទឹកមុខ​មាន​មន្ត​ស្នេហ៍​គួរ​ជាទី​គយគន់ ស៊ូ ហ្សា​ណា ដែល​វិវត្តន៍​ខ្លួន​ពី​តារាចម្រៀង ទៅជា​តារា​សម្តែង បាន​បង្ហើប​ឲ្យ​ដឹងថា សម្រាប់​នាង​ការ​ច្រៀង​និង​ការសម្តែង​ភាពយន្ត គឺមាន​ភាពខុសគ្នា​ខ្លាំង ព្រោះថា​ការ​ច្រៀង​ជា​អាជីព​ដែល​ស្រឡាញ់​តាំងពីក្មេង ដូច្នេះ​មិនសូវមាន​ភាពលំបាក​ស​ម្រា​ប់​នាង​ទេ ខណៈ​ការសម្តែង​គឺ​ទើបតែ​ចាប់ផ្តើម ហេតុនេះហើយ គឺមាន​ភាពលំបាក​យ៉ាងខ្លាំង​សម្រាប់​រូបនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បែបនេះ​ក្តី នាង​ថា ខ្លួន​បាន​ខិតខំ​ព្យាយាម​សម្តែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​កំដរ​ចំណី​ចក្ខុ​របស់​ទស្សនិកជន ហើយ​សង្ឃឹមថា ទស្សនិកជន​នឹង​យោគយល់ ក៏ដូចជា​បន្ត​គាំទ្រ​ស្នាដៃ​របស់​នាង​បន្តទៀត មិន​ថា​ចម្រៀង ឬ​ការថត​ភាពយន្ត​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​ជម្រាប​ថា សម្រាប់​ស្នាដៃ​ភាពយន្ត​ថ្មី​របស់​នាង គឺ​មិន​ច្បាស់​ថា​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ណា​ទេ ពោលគឺ​ប្រហែលជា​ចេញ​នៅ​ខែក្រោយ​នេះ​។ រ៉េត ស៊ូ​ហ្សា​ណា ក៏បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ទស្សនិកជន ដល់​តែងតែ​គាំទ្រ​នាង​តាំងពីដើម​រហូតមកទល់​នឹង​បច្ចុប្បន្ននេះ ប្រសិនបើ​គ្មាន​ការស្រឡាញ់​ចូលចិត្ត គាំទ្រ​ពី​ទស្សនិកជន​ទេ ក៏​មិន​អាចមាន​កំលាំងចិត្ត​បន្តការងារ​សិល្បៈ និង​មាន​បងប្អូន​ទទួលស្គាល់​ច្រើន​ដូច​បច្ចុប្បន្ន​នេះដែរ​៕ ប្រភព ៖ ហ្វ្រេសញូស៍​

Related posts