ញាក់​សាច់! ស្រប​ពេល​មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ ពេល​នេះ យក់ ឋិតរដ្ឋា ​និង​ស្វាមី កំពុង​ចាប់​អាជីព​ថ្មី​មួយ​ទៀត ជា​ថៅកែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា អ្នកនាង យក់ ឋិត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ដឹក​ដៃ​គ្នា​ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ប្រពៃណី​ខ្មែរ​ តាំងពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ ២០០៦ ហើយ​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ ​ពួកគេ ​​ទទួល​បាន​ចំណងដៃ​នៃ ក្តី​ស្នេហ៍​ផ្អែមល្ហែម​នេះ នូវ​កូនប្រុស​ដែល​មាន​មុខមាត់​គួរឲ្យ​ស្រឡាញ់​ពីរ​នាក់ ​រួម​នឹង​កូន​ស្រី​ម្នាក់ ​ដែល​កើត ​​កាលពី​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២០​កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការរស់នៅ​ជាមួយគ្នា​ជាង​១០​ឆ្នាំ​មកនេះ ឃើញ​ថា ពួកគេ បាន​តស៊ូ​ជាមួយគ្នា ចាប់​ដៃគូ​រកស៊ី រួម​ទុក្ខ រួមសុខ រស់នៅ​ប្រកបដោយ​សុភមង្គល ដោយ​មិន ដែល​លេចឮ​ព័ត៌មាន​រកាំរកូស​ស្នេហា​ជាមួយគ្នា​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ពួកគេ មាន​អាជីវកម្ម និង​មុខរបរ​ក្នុង​ដៃ​ជាច្រើន​ដូចជា គ្រឿង​សំអាង ដី​ឡូ​តិ៍ ជាដើម ខណៈ​ថ្មីៗ​នេះ អ្នក​ទាំងពីរ បាន​បើក​បង្ហាញ​គម្រោង​អាជីវកម្ម​ថ្មី​មួយ​បន្ថែម​ទៀត គឺជា​ម្ចាស់ផ្ទះ​វីឡារ និង​ផ្ទះល្វែង ដែល​គម្រោង​នេះ​មាន​ឈ្មោះថា បុរី​យក់ ឋិត​រដ្ឋា គ្រោង​នឹង បើក​ការសាងសង់​នៅក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ៕

Related posts