កាន់តែ​ក្ដៅ​ហើយ​! លោក ឌួង ឆាយ ថា មិនបាន​ប៉ះ​អតីត​ភរិយា សូម្បី​បន្តិច ហើយ​នឹង​ធ្វើការ​បកស្រាយ​នៅ​ថ្ងៃ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក បាន​ជ្រាប​រួចមកហើយ​ថា កាលពី​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ឡាយ​វីដេអូ ទាំង​អួល​ដើម​.​ក ទាមទារ​រក​យុត្តិធម៌ ជាមួយ​នឹង​ការ​សរសេរ​Caption​យ៉ាង​វែង​អន្លាយ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុន​ពេល​ឡាយ​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ជូនដំណឹង​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ​សុំ​ធ្វើការ​ឡាយ​បង្ហាញ​អំពី​បញ្ហា​កើតឡើង​មក​លើ​រូបនាង​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត​នៅ​ម៉ោង​9:30pm នាង​ខ្ញុំ​ត្រូវការ​ទាមទារ​រក​យុត្តិធម៌​អោយ​កូន និង​រូបនាង​ខ្ញុំ​ផ្ទាល់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​សូមអោយ​ផ្លូវច្បាប់​ជួយ​រក​យុត្តិធម៌​អោយ​ពួក​ខ្ញុំ​ផង​ព្រោះ​នាង​ខ្ញុំ​មានការ​រស់នៅ​ភ័យខ្លាច​និង​តក់ស្លុត​ខ្លាំងណាស់​ ជាពិសេស​កូន​នាង​ខ្ញុំ​អាច​នឹង​មាន​បញ្ហា​សតិអារម្មណ៍ ដោយសារតែ​ទង្វើ​អាក្រក់​ស្រែក​គំរាម និង​ហិ​,​ង្សា​ដ៏​សាហាវ​របស់​ឪពុក​បែបនេះ​ដដែលៗ​កើត​មក​លើ​នាង​ខ្ញុំ និង​កូន​ម្ដង​ហើយ​ម្ដងទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ឡាយ​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​រៀបរាប់​រឿងរ៉ាវ​​បន្ថែម​ទៀត​ក្នុង​អំឡុង​រស់នៅ​ជាមួយនឹង​លោក​ឌួង ឆាយ និង​បាន​និយាយ​រឿង​កើតឡើង​ថ្មីៗ ក្នុង​អំឡុង​នាំ​កូន​ទៅ​ជួប​លោក​ឌួង ឆាយ នោះ ដោយ​អ្នកនាង​ថា លោក ឌួង ឆាយ ប្រើ​ភាសា​មិន​សមរម្យ គំហក កន្ត្រាក់​សោ​ឡាន រហូត​នាង​ខ្ទាំ​ក្រចក ធ្វើ​ឲ្យ​នាង និង​កូន​ភ័យខ្លាច​…។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​អ្នកនាង ដេ​ត ម៉ាលី​ណា ឡាយ​រៀបរាប់​រឿង​នេះ​រួចមក នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​នេះ លោក ឌួង ឆាយ បានធ្វើការ​បកស្រាយ​ថា «​ខ្ញុំបាទ​នឹងធ្វើ​ការបកស្រាយ​នៅក្នុង​ថ្ងៃនេះ ខ្ញុំ​មិនបាន​ប៉ៈ​គាត់​សូម្បីតែ​បន្តិច​ហេតុ​អី​បានជា​ចោទប្រកាន់​ខ្ញុំ​បែបនេះ​ទៅវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​នៅ​ស្ងៀមស្ងប់​ស្ងាត់​ជាង 6 ខែ ហើយ ទោះបីជា​គាត់​មិន​អោយ​ខ្ញុំ​ជួប​កូនៗ​។ ខ្ញុំ​មិនដែល​ចង់​ឈ្នះ​គាត់​ហើយ​ខ្ញុំ​ទទួល​កំហុស និង​ទទួលខុស​គ្រប់យ៉ាង​រហូត ហេតុអ្វី​មិន​អោយ​ខ្ញុំ​សុខ​ផង​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts