យល់​យ៉ាង​ណា? ទ្រាំ​ស្ដាប់​ពាក្យ​រិះគន់​រឿង​​ស្លៀក​ពាក់​ស៊ិចស៊ី​លែង​បាន, ​ ព្រីម លីហ្សា ចេញ​មុខ​​ពន្យល់​ច្បាស់ៗ​ថា…

កាលពី​អំឡុងឆ្នាំ២០២០ ​តារា​សម្តែង​នាង ព្រីម លីហ្សា ​បាន​បញ្ជាក់​ហេតុផល​​​ម្តង​​រួច​មក​ហើយ​រឿង ​ដែល​នាង​ចូលចិត្ត​បង្ហាញ​ភាព​រូបភាព​ស៊ិ ច​ស៊ី និង​ម៉ូត​សម្លៀក​បំពាក់​ប្លែកៗ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក និងអ៊ីន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រីម លីហ្សា បា​ន​បញ្ជាក់​នៅ​ពេល​នោះ​ ដូច្នេះ​ថា​ ភាព​សិច​ស៊ី​ដែល​បាន​បង្ហាញ​ទៅកាន់​អ្នក​ទាំង​អស់គ្នា​វា​ជា​ភាព​ស៊ិ ច​ស៊ី​មួយ​ ដែល​គ្រាន់តែ​ចង់​ភ្ជាប់​ទៅ​ជា​មួយនឹង Fashion ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​និង​បង្ហាញ​អំពី​ភាពស្រស់ស្អាត​របស់​ស្ត្រី ពណ៌​ខ្មៅ​តែងតែ​ជា​ពណ៌​ដែល​រំលេច​ពី​ភាពរឹងមាំ របស់​ស្ត្រី​ជានិច្ច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បញ្ជាក់​ទៀត​ថា អ្នក​ដែល​គេ​ហៅ​ខ្លួនគេ​ថា​ជា​Fashionista ការរៀបចំ​សម្លៀកបំពាក់​ឲ្យ​មើលទៅ​ប្លែក​ភ្នែក​ជា​រៀងរាល់ថ្ងៃ​វា​ក៏​ជា​ខ្យល់​ដកដង្ហើម​មួយ​សម្រាប់​គេ​។​ ដូច្នេះហើយ​អ្នក​ដែល​យើង​តែងតែ​ដឹងថា​ជា Fashionista គេ​តែងតែមាន​ចំណុច​សំគាល់​ពិសេស​សម្រាប់​ខ្លួនគេ​ជានិច្ច ហើយ​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​មើលទៅ​ប្លែក​ភ្នែក​ខ្លាំង​ជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អ្វីដែល​សំខាន់​គេ​ក៏​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ខ្លួន​របស់គេ​យល់ថា​គេ​បែបណា​ដែល​សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​មើលទៅ​វា​មាន​ភាព​ប្លែក​ភ្នែក​ខ្លាំង ហើយ​ហេតុផល​តែមួយគត់​របស់គេ​នោះ​គឺ​គេ​ជា​អ្នក​ដែល​ស្រឡាញ់​នៅក្នុង​វិស័យ Fashion យ៉ាងខ្លាំង ហើយ​គេ​ក៏​ពិតជា​ចង់​ឲ្យ​វិស័យ​មួយ​នេះ​មានការ​រីកចម្រើន​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់​ចែករំលែក​ទៅកាន់​អ្នក​ទាំងអស់គ្នា​ខ្លះ​ដើម្បីអោយ​អ្នក​ទាំងអស់គ្នា​បាន​យល់​អំពី​អ្នក​។​ ដែល​គេ​ហៅថា​ជា Fashion អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ fashion គេ​មិនដែល​គិត​ឈឺក្បាល​ទៅលើ​អ្នក​នៅ​ជុំវិញខ្លួន​របស់គេ​មើលមុខ​គេ​យ៉ាងម៉េច​នោះទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​អ្នក​ទាំងអស់គ្នា​យល់​ថា​មិន​ហ៊ាន​ស្លៀក ហើយក៏​ជា​ឈុត​សម្លៀកបំពាក់​ដែល​ប្លែក ដូចជា​ខ្ញុំ​បាន​និយាយ​កន្លងមក​អញ្ចឹង​ការដែល​យើង​រៀបចំ​ឈុត​សម្លៀកបំពាក់​ឲ្យ​មើលទៅ​មាន​ភាពស្រស់ស្អាត​វា​ជា​រឿង​ដែល​ងាយ តែ​ការដែល​យើង​រៀបចំ​ឈុត​សម្លៀកបំពាក់​ឲ្យ​មើលទៅ​ប្លែក​ភ្នែក​ទើប​វា​ជា​រឿង​ដែល​ពិបាក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ​ទើប​ខ្ញុំ​តែងតែ​ជ្រើស​រើសយក​ឈុត​សម្លៀកបំពាក់​ដែល​ពិបាក​ទើប​ពេល​ដែល​បង្ហាញជូន​ទៅកាន់​អ្នក​ទាំងអស់គ្នា ទើប​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​ថា​ប្លែក​ភ្នែក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​នេះ ​នៅតែ​ទទួល​ការរិះគន់​មួយ​ចំនួន​ទៀត​នោះ ​ ព្រីម លីហ្សា បាន​ធ្វើការ​ឆ្លើយតប ជាមួយ​នឹង​ការ​ពន្យល់​យ៉ាង​លម្អិត​ថា «Fashion បែប​ប្លែក​ភ្នែក​គឺជា​អ្វី ? គឺជា​ការរៀបចំ​ឈុត​សម្លៀកបំពាក់​កន្លងមក​ ដែល​ខ្ញុំ​តែងតែ​បង្ហាញជូន​ទៅកាន់​បងប្អូន​ទាំងអស់គ្នា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើ​បណ្ដាញ​សង្គម instagram ក៏ដូចជា facebook page របស់​នាង​ខ្ញុំ ដែល​តែងតែ​ចង់​ផ្ដោតទៅលើ​ម៉ូ​ដដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​សម័យថ្មី ហើយ​វា​ក៏​ជា​ការងារ​មួយ​របស់ខ្ញុំ​ដែល​តែងតែ​ជួយ​លើកស្ទួយ​វិស័យ​ម៉ូដ​នៅក្នុង​ប្រទេស​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ក្នុងនាម​ជា fashionista បន្ទាប់ពី​ការងារ​ជា​តារា​សម្ដែង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការងារ​ជាតា​រា​សម្ដែង​បងប្អូន​ប្រហែលជា​អាច​ដឹង​ច្បាស់​ហើយ​តែ​ការងារ​ជា Fashionista អាច​នឹងមាន​បងប្អូន​មួយចំនួនធំ​បានដឹង​ហើយ​តែ​នៅឡើយ​តែ​បងប្អូន​មួយចំនួន​តូច​តែប៉ុណ្ណោះ​ដែល​គាត់​មិនទាន់​ដឹង​ច្បាស់​ថា​ការងារ​របស់ខ្ញុំ​មួយ​នេះ​វា​មាន​សារៈ​សំខាន់បំផុត​នៅពេល​បច្ចុប្បន្ន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិស័យ​ម៉ូដ​នៅក្នុង​ប្រទេស​របស់​យើង​ដែល​យើង​អាច​ហៅថា​ជា​វិស័យ Fashion នោះ​បច្ចុប្បន្ន​គឺ​មិនសូវមាន​ភាព​រីកចម្រើន​នោះទេ​ហើយ​តួនាទី​របស់ Fashionista គឺ​ជួយ​លើកស្ទួយ​វិស័យ​ម៉ូដ​ដែល​យើង​អាច​ហៅ​បាន​ថា​ជា Fashion ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​របស់​យើង ហើយ​ចំណុច​សំខាន់​របស់ Fashionista គឺ​តែងតែ​ចែករំលែក​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​យល់​អំពី​វិស័យ​ម៉ូដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ម្យ៉ាងវិញទៀត​រូបភាព​របស់ខ្ញុំ​អាច​បញ្ជាក់បាន​ថា​ខ្ញុំ​ជា​អ្នក​ដែល​ស្រលាញ់​ពិសី​ម៉ូត​ខ្លាំងណាស់​ហើយ​ចង់​ឲ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​ខ្លាំង​ពិតមែន បងប្អូន​ដែល​មិនទាន់​បានឃើញ​ពី​រូបភាព​របស់ខ្ញុំ​អាច​ចំណាយ​ពេលវេលា​បន្តិច​ចូល​មើល​រូបភាព​របស់​ខ្ញុំ​ម្ដងទៀត​សុទ្ធសឹងតែ​ជា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាព​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​សម័យថ្មី​នៅក្នុង​ឈុត​សម្លៀកបំពាក់​បែប​ប្លែក​ភ្នែក មិនមែន​ឲ្យ​តែ​ខ្ញុំ​បង្ហាញ​ពី​ឈុត​សម្លៀកបំពាក់​មាន​ភាព​សិច​ស៊ី​គឺ​ខ្ញុំ​ចង់​ផ្ដោតទៅលើ​ភាព​ស៊ិ​ច​ស៊ី​តែមួយ​មុខ​នោះទេ គឺ​ខ្ញុំ​ចង់​ផ្ដោតទៅលើ​ការរៀបចំ​សំលៀកបំពាក់​បែប​ប្លែក​ភ្នែក​ហើយ​អ្វីដែល​សំខាន់​វា​តែងតែមាន​ភាព​ស៊ិ​ច​ស៊ី​នៅក្នុង​នោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​នេះហើយ​ដែល​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ទាំងអស់គ្នា​យល់ច្បាស់​អំពី​ការងារ​របស់ខ្ញុំ ហើយ​បើសិនជា​ខ្ញុំ​គ្រាន់តែ​យក​លេស​ថា​ចង់​លើកស្ទួយ​វិស័យ​ម៉ូដ​ដើម្បី​បង្ហាញ​តែ​ភាព​សិច​ស៊ី​មែន​នោះ មិនមែន​ខ្ញុំ​មាន​ម៉ូត​សំលៀកបំពាក់​បែប​ប្លែក​ភ្នែក​ខ្លាំង​ដែរ​តែងតែ​ចែករំលែក​អោយ​បងប្អូន​ទាំងអស់គ្នា​បានឃើញ​នោះទេ សូម​ចូលរួម​លើកស្ទួយ​វិស័យ​ម៉ូដ​នៅក្នុង​ប្រទេស​របស់​យើង​ដោយ​ការជួយ​គាំទ្រ​រាល់​អ្វីដែល​ខ្ញុំ​បានបង្ហាញ​ជូនទៅ​កាន់​ប​ង​ប្អូន​ទាំងអស់គ្នា​ផង ពីព្រោះ​រាល់​រូបភាព​របស់ខ្ញុំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ចំណាយ​ពេលវេលា​និង​ការ​ហត់នឿយ​ខ្លាំងណាស់​ទំរាំ​តែ​បាន​មួយឈុត​មួយឈុត​ហើយ​អ្វីដែល​សំខាន់​ស្ទើរតែ​ពេលខ្លះ​មិនបាន​គេង​ហើយ​ពេលខ្លះទៀត​អាច​ឆ្លង​ដល់ 2 ទៅ 3 ថ្ងៃ​ទម្រាំ​តែ​អាច​រៀបចំ​សម្លៀកបំពាក់​បាន​មួយឈុត​មួយឈុត ព្រោះតែ​ចង់​ឲ្យ​បងប្អូន​ទាំងអស់គ្នា​បានឃើញ​ពី​ឈុត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្លៀកបំពាក់​បែប​ប្លែក​ភ្នែក​ខ្លាំង​ដែល​ផុស​ចេញពី​គំនិត​ក្នុង​ការគិត​និង​ការរៀបចំ​របស់ខ្ញុំ ហើយក៏​ចង់ឱ្យ​បង​បង​ជា​អ្នក​ដែល​សារព័ត៌មាន​ទាំងអស់គ្នា​បានដឹង​ច្បាស់​ពី​ការងារ​របស់ខ្ញុំ​ជា​តារា​សម្ដែង​ហើយ​មួយទៀត​ក៏​ជា Fashionista ដែល​តែងតែ​ចង់​លើកស្ទួយ​វិស័យ​ម៉ូដ​នៅក្នុង​ប្រទេស​ខ្មែរ​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏​សូម​អរគុណ​យ៉ាង​ធំធេង​បំផុត​សម្រាប់​អ្នកគាំទ្រ​របស់ខ្ញុំ​ដែល​ពួកគាត់​តែងតែ​គាំទ្រ​រូបភាព​របស់ខ្ញុំ​និង​តែងតែ​គាំទ្រ​ការ​ស្លៀកពាក់​របស់ខ្ញុំ​កន្លងមក​គ្មានអ្វី​ក្រៅពី​ពាក្យ​អរគុណ​អរគុណ​អរគុណ​ទៅកាន់​អ្នក​ទាំងអស់គ្នា​តែប៉ុណ្ណោះ​»៕
.​​

Related posts