មហាជន សម្តែង​ការ​សាទរ បន្ទាប់ពី​នាយ​ទុយ ព្យាយាម​ផ្តាច់​បារី​បានសម្រេច ហើយ​ងាក​មក​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមក​ហើយពី​គុណវិបត្តិ​ជាច្រើន នៃ​ការ​ជក់បារី ហើយ​អ្វី​ដែល​ជា​ផល​ប៉ះពាល់​កាន់តែ​គួរ​ឲ្យ​បារម្ភ​នោះ​ត្រង់​ថា ការ​ជក់បារី អាច​បង្កើន​ហានិភ័យ​ដល់​អ្នក​ប្រព្រឹត្ត ក្នុង​ការ​កើត​ជំងឺ​កូ​វីដ​-១៩​ធ្ងន់ធ្ងរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ដឹង​ពី​គុណវិបត្តិ​នៃ​ការ​ជក់បារី​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​ប្រជាជន​មួយចំនួន ដែល​ញៀន​នឹង​ជក់​វា​ទៅ​ហើយ​នោះ មិន​អាច​ផ្ដាច់​វា ឬ​គ្មាន​បំណង​ផ្ដាច់​វា​ឡើយ ខណៈ​ប្រជាជន​មួយចំនួនទៀត អាច​ជម្នះ​នឹង​ការ​ញៀន​រហូត​ផ្ដាច់​វា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ពិធីករ និង​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប នៅក្នុង​ប្រទេស​កម្ពុជា លោក អ៊ឹង រដ្ឋា ហៅ​ទុយ បានបង្ហាញ​ពី​ការឈាន​ជើង​ចេញពី​ការ​ញៀន​បារី រហូត​បានសម្រេច ដែលមាន​រយៈពេល​១​ឆ្នាំ​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បង្ហោះ​សារ បញ្ជាក់ជូន​អ្នកគាំទ្រ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ជុំវិញ​ការផ្ដាច់​បារី​ថា «​ខួប​១​ឆ្នាំ​គត់​ថ្ងៃ​ឈប់​ជក់បារី ១ កញ្ញា ២០២០ ជក់បារី​បណ្តាលឱ្យ​ខូចសុខភាព កីឡា​ដើម្បី​សុខភាព​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ និង​មហាជន បាន​សម្តែង​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​លោក​ទុយ ហើយ​នេះ ក៏​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​អ្នក ដែល​ញៀន​បារី​មួយ​ចំនួន អាច​អនុវត្ត​តាម​លោក ដោយ​ងាក​មក​ហាត់ប្រាណ​ជាប្រចាំ​វិញ​ដើម្បី​សុខភាព៕

Related posts