កម្រ​ខ្លាំង​ណាស់! ស្មាន​តែ​ សេម ​នៅ​កំលោះ ​ដល់ ឃើញ​ទិដ្ឋភាព​មួយ​នេះ ​ទើប​ដឹង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​បាន​រៀបការ​អស់​រយៈពេល​ជា​៤​ឆ្នាំ និង​មាន​កូនស្រី​ម្នាក់​ធំ​ជិត​ពេញក្រមុំ​ហើយ​ក្ដី ប៉ុន្តែ​តារា ចម្រៀង​ប្រុស​រូប​សង្ហា​លោក សេម នៅតែ​ធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួន​យល់ច្រឡំ​ថា ​ខ្លួន​នៅ​កំលោះ ដ្បិត​រូបគេ​កម្រ​នឹង​បង្ហាញមុខ​ភរិយា និង​កូនស្រី​នៅលើ​បណ្ដាញ​សង្គម​ណាស់ ដោយ​ផ្តោត​ខ្លាំង​ទៅលើ​តែ​អាជីព​សិល្បៈ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ពិសេស​អ្នក​ដែល​មិន​ធ្លាប់​ដឹងថា​ កំលោះ​កូន​មួយរូប​នេះ ​មានគ្រួសារ​ហើយ​នោះ គឺមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បាន​ឃើញ​លោក សេម បង្ហាញមុខ​ភរិយា និង​កូនស្រី ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ មហាជន​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​ដឹងថា​ភរិយា​តារា​ប្រុស​ខាងលើនេះ គឺជា​ថៅកែ​ស្រី​មានមុខ​ជំនួញ​ចិញ្ចឹម​ត្រចៀកកាំ និង​លក់​ទឹក​ត្រចៀកកាំ​នៅ​កោះ​ស្តេច ទី​រួម​ខេត្តកោះកុង​ថែមទៀត​ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ធ្វើឱ្យ​ក៏​មានការ​លើកឡើងថា​លោក សេម គឺជា​តារា​ប្រុស​មួយរូប​ដែល​អាថ៌កំបាំង មិនសូវ​បើក​បង្ហាញ​ពី​ជីវិត​ពិត​ផ្ទាល់ខ្លួន ពិសេស​មុខ​ជំនួញ និង​ក្រុមគ្រួសារ ពោលគឺ​លោក​ហាក់​មិន​សំ​ញ៉ែង​ជីវិត​ឯកជន និង​ទ្រព្យសម្បត្តិ​នៅលើ​បណ្ដាញ​សង្គម​ប៉ុន្មាន​ឡើយ៕ ប្រភព ៖ តារាញូស៍​

Related posts