អតីត​បេក្ខភាព​ Cambodian Idol រដូវកាលទី២ ហ៊ិន លីដា ​លេខ​មុខ​​ក្នុង​បទ​ថ្មី​ ក្នុង​ក្រុម​អ្នកនិពន្ធល្បី ដា ភ្លេង​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​ប្រុស និង​ជា​អតីត​អ្នក​និពន្ធ​បទ​ភ្លេង​ដ៏​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ដា ភ្លេង ក្រោយ​សម្រេច​ដើរចេញ​ពី​ផលិតកម្ម​ថោ​ន​ ដែលជា​ទ្រនំ​ធ្លាប់​ជ្រក​អស់​រយៈពេល​ជិត ១០​ឆ្នាំ ស្រវា​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​ច្រៀង​ខ្លួនឯង សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​សិល្បៈ​នោះ ឃើញ​ថា​បទ​ចម្រៀង​ ដែល​បាន​បញ្ចេញ​កន្លងមក ហាក់​ជោគជ័យ​ខ្លាំង​ទទួល​បាន​ការគាំទ្រ​ពី​មហាជន​មិនតិច​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ប្លែក និង​អស្ចារ្យ​ជាងនេះទៀត​នោះ ស្រាប់តែ​ថ្មីៗ​នេះ ​នៅ​លើ​ឆា​ណែ​ល​យូ​ធូប​របស់ លោក ដា ភ្លេង បាន​បង្ហោះ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត ច្រៀង​ដោយ​តារា​ស្រី​ពន្លក​ថ្មី កញ្ញា ហ៊ិន លីដា ដែល​គេ​ស្គាល់​ថា ជា​អតីត​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodiain Idol រដូវ​កាល​ទី​២ ផង​ដែរ ក្រោម​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ងាក​មក​ផ្តើម​នឹង​អូន » ដែលជា​បទ​ដំបូង​បាន​ចូលរួម​ជា​ក្រុម​របស់ លោក ដា ភ្លេង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ងាក​មក​ផ្តើម​នឹង​អូន » ដែល​ជា​បទ​ថ្មី​ផលិត​ដោយ លោក ដា ភ្លេង នេះ ​ក្រោយ​បញ្ចេញ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិនបាន​ប៉ុន្មាន​ផង ឃើញថា​ មាន​អ្នក​ចាប់អារម្មណ៍ និង​គាំទ្រ​ច្រើន មិន​ខុសពី​ស្នាដៃ​ដែល​ទទួលបាន​ភាពជោគជ័យ​ខ្លាំង​ពីមុនៗ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​មួយ​បទ​នេះ​បាន​ច្រៀង​រៀបរាប់​ពី​ស្នេហា​យុវវ័យ​យ៉ាង​លន្លង់លន្លោច រីឯ​ទឹកដម​សំនៀង​ពី​ស្រី​ស្រស់ ហ៊ិ​ន លីដា ក៏​បញ្ចេញ​សូរសៀង​យ៉ាង​ពីរោះ​ស្រទន់​ផងដែរ​៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖ ប្រភព ៖ តារាញូស៍​

Related posts