នៅ​ចាំ​បាន​ទេ? កំពូល​តារា​ចម្រៀង​ប្រុស​៤​ដួង​របស់​ផលិតកម្ម​SSB ល្បីល្បាញ​ខ្លាំង​កាលពី​កំឡុង​ឆ្នាំ​២០០០ បច្ចុប្បន្ន ​កំពុង​តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ទៅដល់​រឿងរ៉ាវ​កាលពី​ជាង​២០​ឆ្នាំមុន ប្រិយមិត្ត​អ្នក​និយម​គាំទ្រ​ចម្រៀង​របស់​ផលិតកម្ម SSB ដែលមាន​លោក ហ្វៃ សំអាង ជា​ចាងហ្វាង ប្រាកដជា​នៅចាំ​មិន​ភ្លេច​ឡើយ នូវ​តារា​ប្រុស​ល្បីៗ​ប៉ុន្មាន​ដួង​ដូចជា​លោក ហេង ប៊ុន​លាភ លោក ប៊ុន ស័​ក្ដ លោក ម៉េង ប៊ុន​ឡូ និង​លោក និង​បងប្រុស​បង្កើត​របស់លោក គឺ ម៉េង ប៊ុនលី។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​កាលនោះ​តារា​ប្រុស​ទាំង​៤​ដួង​ខាងលើនេះ បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាងខ្លាំង​នៅក្នុង​សង្គម​សិល្បៈ ជាពិសេស​គឺ​ទឹកដម​សំនៀង និង​រូប​សម្រស់​របស់​ពួកគេ​តែម្ដង ។ ប៉ុន្តែ​បន្ទាប់ពី​ផលិតកម្ម SSB ត្រូវបាន​ប្រកាស​បិទ​ម​ក ពួកគេ​ក៏បាន​រសាត់អណ្ដែត​ឃ្លាតឆ្ងាយ​ពី​ទស្សនិកជន​បន្តិច​ម្ដងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​អ្នកខ្លះ​បាន​បោះបង់​អាជីព​ចោល ហើយ​អ្នកខ្លះ​ក៏បាន​បន្ត​អាជីព​រហូតមក​ដល់ពេល​បច្ចុប្បន្ន ។ ហើយ​ថ្ងៃនេះ តារា​ញូ​ស៍ ក៏​សូម​ជម្រាប​ពី​សុខទុក្ខ​ខ្ហះៗ​របស់​តារា​ប្រុស​ទាំង​៤​ដួង​ខាងលើនេះ ដើម្បីឱ្យ​មហាជន​បាន​ជ្រាប​ផងដែរ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​១. តារាចម្រៀង​មនោសញ្ចេតនា និង​ជា​ម្ចាស់​បទ «​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ​» លោក ហេង ប៊ុន​លាភ ។ លោក ហេង ប៊ុន​លាភ បន្ទាប់ពី​បាន​បោះបង់​អាជីព​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​មក បច្ចុប្បន្ន​តារា​ប្រុស​រូបនេះ​កំពុង​ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​ជាមួយ​ក្រុមគ្រួសារ នៅឯ​ជនបទ​ស្រុកស្រែ​ចម្ការ​យ៉ាង​មាន​សេចក្ដីសុខ ជាមួយនឹង​រថយន្ដ​ស៊េរី​ចាស់​មួយគ្រឿង​របស់លោក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​២. តួឯក​រឿង «​ចៅ​ពស់​កេងកង​» លោក ម៉េង ប៊ុន​ឡូ ក្រោយ​ស្ងប់ស្ងាត់​ពី​ការសម្ដែង កាលពី​កំឡុង​ឆ្នាំ ២០១៥-២០១៦ លោក​ក៏បាន​បង្កើត​ផលិតកម្ម​មួយ​ផ្ទាល់ខ្លួន ដែល​ឈ្មោះថា BBL Production និង ក្រុមហ៊ុន KS audio Professional Sound ដែល​ទទួល​រៀបចំ​គ្រប់គ្រង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេងៗ ។ បច្ចុប្បន្ន​លោក ម៉េង ប៊ុន​ឡូ ត្រូវបាន​គេ​ដឹងថា​កំពុងតែ​រស់នៅ​ក្រៅប្រទេស និង​មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​ស្នេហ៍​ជាមួយ​ភរិយា​ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​៣. ម្ចាស់​បទ​ចម្រៀង «​ភ្នំពេញ​នឹក​កំពង់ចាម​» លោក ប៊ុន ស័​ក្ដ ក្រោយ​ចាកចេញ​ផលិតកម្ម SSB លោក​នៅតែ​បន្ត​អាជីព​របស់ខ្លួន ហើយ​បច្ចុប្បន្ន​ក៏​កំពុង​បន្ត​អាជីព​ផងដែរ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​លោក ប៊ុន ស័​ក្ដ ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ ។ លោក ប៊ុន ស័​ក្ដ សព្វថ្ងៃ​មាន​តួនាទី​ជា​មន្ត្រីរាជការ បូករួម​ទាំងមុខ​ជំនួញ​មួយចំនួន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​លោក ម៉េង ប៊ុនលី បងប្រុស​បង្កើត​របស់​លោក ម៉េង ប៊ុន​ឡូ វិញ ក្រោយ​អស់​ឱកាស​បញ្ចេញស្នាដៃ​នៅ​ផលិតកម្ម SSB លោក​ក៏បាន​ស្ងាត់​ដំណឹង ហើយក៏​មិនសូវ​ឃើញ​លោក​បង្ហាញមុខ​លើ​បណ្ដាញ​សង្គម​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​មហាជន​បាន​សន្និដ្ឋានថា តារា​ប្រុស​ដែល​និយម​ស្តាយ​ប្លែកៗ​រូបនេះ​កំពុង​រស់នៅ​ក្រៅប្រទេស ៕ ប្រភព ៖ តារាញូស៍​

Related posts