នោះ! សុខ​ សោម៉ាវត្តី ពោល​ពាក្យ​ទាំង​នេះ ទៅ​កាន់​គូស្នេហ៍​ ធ្វើឲ្យ​ហ្វេន​ឃើញ​ហើយ​ផ្អើល​ខមិន​ពេញ ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា ពិធី​ការិនី រូប​ស្រស់​មានឈ្មោះ ជា​អ្នក​មេម៉ាយ​ក្តៅ​ស្រួយ​ ​អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី បច្ចុប្បន្ន នាង​កំពុង​តែ​សាង​សម្ព័ន្ធ​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​កីឡាករ លី​វ៉ា ហេ​ទ ហើយក៏​ធ្លាប់​បង្ហាញ​ពី​តម្រុយ​ចូល​រោងការ​ផង​ដែរ​ នា​ពេល​កន្លងមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាក់ទំនង​រវាង​តារា​ស្រី សុខ សោ​ម៉ា​វ​ត្តី និង​កីឡាករ​បាល់ទាត់ លី វ៉ា​ហេ​ទ រហូតមកដល់​ពេលនេះ នៅតែ​ផ្អែមល្ហែម​ដដែល ប្រៀប​បាន​នឹង​សត្វ​លលក​ញី​ឈ្មោល​អញ្ចឹង​ដែរ​។ ជាក់ស្តែង នៅថ្ងៃខួប​កំណើត សុខ សោម៉ាវត្តី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លីវ៉ាហេទ បានបង្ហោះសារ​ជូនពរ​ដ៏​ផ្អែមល្ហែម​ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Happy birthday MY SPECIAL ONE ​បង​ជូនពរ​អោយ​អូន​មាន សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច សម្រស់​កាន់តែ​ស្អាត សំខាន់​ឥឡូវ​មើល​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​កាន់តែ​ក្មេង​ទៅ​ៗ ជាពិសេស​កុំ​ងរ​ងក់​ច្រើនពេក​ហាហា​ហា​ហ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ សុខ សោ​ម៉ា​វ​ត្តី បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែមល្ហែម​ជាមួយ លី​វ៉ា​ហេ​ទ ទាំង​ព្រឹក អម​ដោយសារ​បែបនេះ​ថា «​នៅ​ពីក្រោយ​ភាព​ស្អាត​របស់ខ្ញុំ​ម្សិលមិញ​គឺ​ទៅធ្វើ​ការ​អោយ​គេ​ទេ​ណា​បងប្អូន ជូត​ញើស តប​មុខ អី​អញ្ចឹង ដូច​គេ​ថា​នៅ​ពីក្រោយ​មនុស្ស​ប្រុស​ល្អ​ត្រូវមាន​មនុស្ស​ស្រី​ពូកែ​ម្នាក់ តែ​នៅ​ពីក្រោយ​ពូ​ហេ​ទ​មានតែ​យាយ​ម៉ាប់​តី​ពូកែ​រអ៊ូ​ហ្នឹង​ទេ ឥលូវ​សុំ​សួរថា​យក​អត់ ? លី វ៉ា​ហេ​ទ – Ly Vahed»​។​ គ្រាន់តែឃើញពាក្យពេចន៍អមដោយសារទាំងនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ចូលទៅខំមិនព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា សុខ សោ​ម៉ា​វ​ត្តី បាន​រៀបការ​ជាមួយ​លោក​ទូច ដា​ណា​រ៉ា ហៅ​ពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៤ ហើយ​ពេលនេះ បន្សល់​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​យ៉ាង​ស្រស់ស្អាត ឈ្មោះ​ចា​ស្មី​ន «Jasmine» កើត​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក អ្នកនាង ក៏មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​វ័យក្មេង លី វ៉ា​ហេ​ទ ដោយ​សាង​ភាព​ផ្អែមល្ហែម ស្រឡាញ់គ្នា អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ​មកហើយ គិត​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​៕​

Related posts