មិន​នឹក​ស្មាន! ក្រោយ​ជួប​រឿង​អកុសល​ផ្ទួនៗ តារា​សម្ដែង អេ​ដ វីន សម្រេច​ចិត្ត​សាង​ផ្នួស​យ៉ាង​ភ្ញាក់ផ្អើល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​សម្ដែង អេ​ដ វីន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ចូល​ពន្ធនាគារ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ ៖ ៤៤៣៥ “​ញ​”​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​ជាប់ឃុំ​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១​កន្លងទៅនេះ ក៏​ទទួល​ដំណឹង​ថា ម្ដាយ​របស់​តារា​សម្ដែង​អេ​ដ វីន បាន​ទទួល​មរណភាព ធ្វើ​ឲ្យ​អ្នកគាំទ្រ លោក​សម្ដែង​ការ​អាណិត​ជា​ពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា​ថ្មីៗ​នេះ ស្រាប់តែ​អ្នកនាង សុទ្ធ បញ្ច​កា បាន​ទម្លាយ​រឿងរ៉ាវ​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​តារា​សម្ដែង អេ​ដ វីន ធ្វើ​មកលើ​ខ្លួន ហើយ​ថែមទាំង បញ្ជាក់​ពី​ការ​នៅក្រៅ​ឃុំ​របស់​តារា​សម្ដែង​រូបនេះ ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​រឿង​នេះ កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​សម្រាប់​អ្នកគាំទ្រ​នោះ ស្រាប់តែ​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ​, រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ពី​ទិដ្ឋភាព ដែល​តារា​សម្តែង​រូបនេះ កំពុង​គ្រង​ស្បង់​ចីពរ ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​មិនទាន់​ដឹង​តារា តារា​សម្ដែង​រូប​នេះ បួស​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​បួស​ដើម្បី​អ្វី​នោះ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា ការ​បួស​នេះ កើតឡើង បន្ទាប់ពី​រូបលោក មាន​សេរីភាព​ និង​ក្រោយពី​ម្ដាយ​របស់​លោក​ទទួលមរណភាព៕

Related posts