ក្រោយ​ភ្ជាប់​ពាក្យ​រួច, តារា​សម្តែង កែវ ពេជ្រពិសី ​ពេល​នេះ ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ ​ខណៈ​ពិធី​មង្គលការ​នឹង​រៀបចំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ​ ៖ ពុក​ម៉ែ​បងប្អូន​ប្រាកដជា​ស្គាល់ និង នៅចាំ​បាន តារា​សម្តែង​ស្រី​ស្រស់​សោភា កែវ ពេជ្រ​ពិសី ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អណិកជន​ខ្មែរ​កាណាដា ពេលនេះ អ្នកនាង​មាន​ផ្ទៃពោះ​ចូល​៨​ខែ​ជាង​ហើយ​។ នេះ​ជា​ការ​សម្រាលកូន​លើកដំបូង​របស់​នាង ហើយ​នេះ​ក៏​ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​គ្រួសារ​ទាំងសងខាង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​មួយ ​ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ដំបូង​ឡើយ អ្នកនាង កែវ ពេជ្រ​ពិសី បាន​រៀប​គម្រោង​រៀបការ​តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០​មកម្ល៉េះ​។ ប៉ុន្តែ​ត្រូវ​ផ្អាក​ទៅវិញ ដោយសារតែ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នោះ បាន​រំសាយ ហើយ អ្នកនាង កែវ ពេជ្រ​ពិសី ក៏​ខាត​ប្រាក់​កក់​មិន​តិច​ផង​ទេ ក្នុងការ​ចាត់ចែង​។ ទោះបីជា​យ៉ាង អ្នកនាង កែវ ពេជ្រ​ពិសី នឹង​រៀបចំ​ធ្វើ​ពិធី​រៀបការ​ឲ្យ​បាន​នៅពេល​កូន​ធំធាត់ ដើម្បី​រឹតចំណង​ដៃ​ស្នេហា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​សំខាន់​នោះ កែវ ពេជ្រ​ពិសី ដែល​សម្រេចចិត្ត​យក​កូន​នេះ ព្រោះ​នាង​យល់​ថា ខ្លួន​វ័យ​កាន់តែ​ចាស់ទុំ​ហើយ។ ចំណែក​ការ​ភ្ជាប់​ពាក្យ​របស់​ក៏​រួចរាល់ តាមច្បាប់​ប្រពៃណី​ខ្មែរ ហើយ​ក៏​មាន​សាច់ញាតិ​សងខាង និង​មហាជន​បាន​ដឹង​ឮ​ហើយ​ដែរ ប្រសើរ​ជាង​មាន​កូន ហើយ​មិន​មាន​អ្នកណា​ដឹង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្នុង​កំឡុង​ពពោះ​ពេលនេះ តារា​សម្តែង​ស្រី កែវ ពេជ្រ​ពិសី កំពុង​មើលថែ​ខ្លួន ព្រោះ​ជា​ដំណក់​ឈាម​ដែល​រំលេច​ចេញពី​ស្នេហា​ពិតប្រាកដ​។ តារា​សម្តែង​ស្រី​រូបនេះ កាន់​តែមាន​ក្តី​សុខ​លែង​ឯកា ក្រោយពេល​ជួប​ស្នេហា​លើក​ទី​២ ប៉ះចំ​មនុស្ស​ដែល​ស្រឡាញ់​យើង និង​យល់ចិត្ត​គ្រប់យ៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រំលឹក​ផងដែរ​ថា អ្នកនាង កែវ ពេជ្រ​ពិសី បាន​ភ្ជាប់​ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មកពី​កាណាដា ឈ្មោះ លោក ពៅ សម្បត្តិ បាន​ជិត​១​ឆ្នាំ​កន្លះ ហើយ​ពេលនេះ នាង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ជីវិត​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​នោះ គឺ​កូនប្រុស​ដែល នាង​គ្រោង​នឹង​សម្រាល​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​នេះ ពេជ្រ​ពិសី បានបញ្ជាក់​ឱ្យដឹង​ថា នាង​ធ្លាប់​ បាន​ទៅពិនិត្យ​សុខភាព​ជា​ញឹកញាប់​នៅ​មន្ទី​ពេទ្យ​មួយ​ដែល​មានគុណ​ភាពមិន​ចាញ់​ពេទ្យ​ថៃ​ទេ ហើយ​នាង​មិន​បារម្ភ​ការឆ្លង​ទន្លេ​កូន​ទី​១​នេះដែរ បើទោះ​បីជា​ត្រូវ​សម្រាល​ដោយ​វះកាត់​ក្ដី​៕ ​ប្រភពពី​khmerload

Related posts