នៅចាំ​បាន​អត់​? ម្ចាស់​បទ«ចប់គ្នាបានទេ» លោក វណ្ណា ពិសិដ្ឋ មាន​កេរ្ដិ៍ឈ្មោះ​សុសសាយ​កាលពី​ជិត​១០ឆ្នាំមុន ​បច្ចុប្បន្ន​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ បើ​ស្រមៃ​ទៅកាន់​អតីតកាល​ជិត​១០​ឆ្នាំមុន ប្រិយមិត្ត​អ្នក​ដែល​និយម​គាំទ្រ​បទ​ចម្រៀង​មនោសញ្ចេតនា​របស់​ផលិតកម្ម អឹម ច្បាស់​ជា​នៅចាំ​មិន​ភ្លេច​ឡើយ នូវ​តារាចម្រៀង​មួយរូប​ដែល​និយម​ប្រើ​ស្តាយ​ពុកមាត់​ស្រមូម លោក វណ្ណា ពិសិដ្ឋ ម្ចាស់​បទ «ចប់​គ្នា​បានទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នោះ ​បទ​ចម្រៀង​មួយ​បទ​នេះ​មាន​ភាព​ល្បីល្បាញ និង​ពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ស្ដាប់។ លើសពីនេះ បទ «ទឹកភ្នែក​បង​ហូរ​កំដរ​ការ​បែក​អូន» នៅ​កំឡុង​ឆ្នា​២០១៤ ពី​លោក វណ្ណា ពិសិដ្ឋ ក៏​ត្រូវបាន​ទស្សនិកជន​ឱ្យ​ពិន្ទុ​១០០​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ក្រោយពី​មាន​ភាពល្បីល្បាញ​តាមរយៈ​បទ​ចម្រៀង​ជាច្រើន​បទ​នៅ​ក្នុង​ផលិតកម្ម M Production លោក វណ្ណា ពិសិដ្ឋ ស្រាប់តែ​ស្ងប់ស្ងាត់​ទៅវិញ​បន្តិច​ម្ដងៗ ហើយ​មកដល់​បច្ចុប្បន្ន​តារា​ប្រុស​សំឡេង​តូច​រូប​នេះ ក៏បាន​ស្ងាត់​ដំណឹង​ឈឹង​តែម្ដង ខណៈ​ដែល​ប្រិយមិត្ត​ជាច្រើន​កំពុងតែ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា ការ​ស្ងប់ស្ងាត់​ពី​អាជីព​ចម្រៀង ស្រប​ពេលដែល​នៅតែ​បង្ហាញ​វត្តមាន​ជារឿយៗ​នៅលើ​បណ្ដាញ​សង្គម​នោះ លោក វណ្ណា ពិសិដ្ឋ ត្រូវបាន​គេ​សន្និដ្ឋានថា កំពុងតែ​សម្ងំ​ជាមួយ​ការងារ និង​កាក់កប​ជាមួយ​ជំនួញ​ជួញដូរ​ផ្សេងៗ ជាពិសេស​លោក​កំពុងតែ​កសាង​ជីវិត​គ្រួសារ​ឱ្យ​កាន់​រឹងមាំ និង​គង់វង្ស ចំណែក​ឯ​វិស័យ​ជា​តារា​ច្រៀង​វិញ ទំនងជា​លោក​សម្រេចចិត្ត​បញ្ចប់​ហើយ៕ ​ប្រភពពី​តារា​ញូ​ស៍​

Related posts