ចឹងបានមានម៉េស! អ្នកស្រី​ទ្រី ដា​ណា បញ្ជាក់​ថា ហាង​មាស​ពេជ្រ​ខ្លួន​១​ថ្ងៃ​អាច​លក់​បាន​រហូតដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ បាន​ជ្រាប​រួចមកហើយ​ថា អ្នកស្រី ទ្រី​ដា​ណា ជា​អ្នកជំនួញ​ស្រី​ដ៏​ជោគជ័យ​ម្នាក់ មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ មាន​លុយ​វាល់​លាន មាន​ឡាន​ទំនើប​ៗ មាន​ផ្ទះ​ច្រើន​កន្លែង តែ​អ្នកស្រី​មិន​ភ្លេច​ឡើយ​ក្នុង​ការ​ធ្វើការងារ​មនុស្ស​ធម៌​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​សង្កេតឃើញ​អ្នកស្រី ធ្វើ​សកម្មភាព​មនុស្សធម៌​ស្ទើរ​គ្មាន​ពេល​សម្រាក សូម្បីតែ​ពេល​ពិសា​អាហារ​ក៏​អ្នកស្រី​ឆ្លៀត​ឡាយ​វីដេអូ ធ្វើ​ទីផ្សារ ចែករំលែក​បទពិសោធន៍​​ ចំណេះដឹង​របស់ខ្លួន ជំរុញ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ចេះ​រកស៊ី​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ការធ្វើ​ជំនួញ ពិសេស​ហាង​លក់​មាស​ពេជ្រ​របស់​អ្នកស្រី​វិញ ឃើញ​ថា ដំណើរការ​រលូន​ខ្លាំងណាស់ តែ​អ្នកស្រី​នៅតែ​ចុះ​ធ្វើ​ទីផ្សារ​ដោយ​ខ្លួនឯង​ទៀត​លើ​ផលិតផល​ផ្សេង​ ហើយ​ចំណុច​នេះ ទំនងជា​បងប្អូន​មួយ​ចំនួន​មាន​ចម្ងល់​ផង​ដែរ​ថា​តើ​មូលហេតុ​អ្វី បានជា​អ្នកស្រី​សកម្ម​បែបនេះ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ ដែល​គេ​បង្ហោះ​នៅក្នុង​គណនី​ទីក​តុ​ក​ឈ្មោះ «Try Dana-​ទ្រី ដា​ណា​» ដែលមាន​អ្នកតាមដាន​(Follower) ២​លាន​នាក់ អ្នកស្រី​ទ្រី ដា​ណា បាន​និយាយ​ថា ហាង​មាស​ពេជ្រ​ខ្លួន កំពុង​តែ​មាន​មនុស្ស​ឡើង​ពេញ លក់​មួយ​ថ្ងៃៗ​រាប់​សែន​ដុល្លារ ចុះ​ហេតុអ្វី​ខ្លួន​ត្រូវ​មក​អង្គុយ​ធ្វើ​ទីផ្សារ​ជូន​បងប្អូន​ទាំងអស់គ្នា ជូន​តំណាង​ចែកចាយ​ខ្លួន​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​លើក​ជា​សំណួរ និង​ឆ្លើយ​ខ្លួនឯង​ថា ដោយសារ​ការ​អាណិត ស្រឡាញ់ ដោយ​សារភាព​ទំនួល​ខុសត្រូវ​របស់​ខ្លួន​។ តាមរយៈ​នេះ អ្នកគាំទ្រ បាន​បញ្ចេញយោបល់​ជាច្រើន ក្នុង​នោះ ​ មាន​ការ​លើកឡើង​ថា «​បង​ជឿ ព្រោះ​បង​ធ្លាប់​ទៅលេង​ដល់​ហាង​មាស​ពេជ្រ​របស់​ប្អូន គឺ​អតិថិជន​ច្រើន​ខ្លាំងណាស់ ហើយ​សុំ​បង​ថត​ទុកជា​អនុស្សាវរីយ៍​ទៀត​ផង និយាយ​អ្វី​ ដែល​ជា​ការពិត​»៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​

Related posts