ទម្លាយ​គ្មាន​សល់​! នាយ កុយ សម្រេចចិត្ត​ចាកចោល​ផ្ទះ​នៅ​ភ្នំពេញ ហើយ​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​ ដោយសារតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក​បាន​ស្គាល់​រួច​មក​ហើយ​នូវ​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីឈ្មោះ នាយ កុយ ដែល​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​រហូតមកដល់​បច្ចុប្បន្ន​នេះ​។ តែ​លោកអ្នក ទំនងជា​មិន​ធ្លាប់​ដឹង​ពី​ប្រវត្តិ​លម្អិត​របស់​នាយ​កុយ​នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ នាយ​កុយ បាន​បញ្ជាក់​ថា ខ្លួន​មានកំណើត​កើតជា​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល (ភូមិ​ព្រែកតាជ្រូក ឃុំ​ព្រែកគយ) ដោយ​មាន​បងប្អូន​ចំនួន​៧​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​កុយ បញ្ជាក់ទៀតថា ខ្លួន​កើត​ឆ្នាំ​១៩៥៧ មកដល់​សព្វថ្ងៃ​មាន​អាយុ​៦៤​ឆ្នាំ​ហើយ​។ ក្រោយពី​បែក អាពត​​ ខ្លួន​មក​នៅ​ស្រុក​ស្អាង​តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​៨១ ៨២ ៨៣ ខ្លួន​លេង​ល្ខោន​នៅ​ទីនោះ ហើយ​៨៤​ខ្លួន​ឡើង​ទៅ​ភ្នំពេញ ដោយ​នៅផ្ទះ​លោកគ្រូ​កញ្ចប់​ទិព្វ ស៊ិន សូ​ម៉ាលី ចំនួន​២​ឆ្នាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ កុយ បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​កំប្លែង​ថា ខ្លួន​មក​ភ្នំពេញ​លេង​ល្ខោន​រហូតដល់​ឆ្នាំ​៩០ ចាប់ផ្ដើម​ជួប​គ្នា ជាមួយ​នាយ​ជ្រញ់ នាយ​ក្រួច​មាស នាយ​ហើម ហើយ​នាយ​ក្រឹម អី​ជួប​ក្រោយ​ជាមួយ នាយ ចាប​ចៀន អី​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ពី​ជីវិត​គ្រួសារ នាយ​កុយ បញ្ជាក់​ផងដែរ​ថា ខ្លួន​មា​នកូន​ចំនួន​៧​នាក់ រៀបការ​អស់ហើយ ហើយ​ចៅ​មាន​ចំនួន​១៥​នាក់​។ ប៉ុន្តែ កូន​របស់​លោក​ដល់​សល់​តែ​៦​នាក់​ទេ ដោយសារ​បាត់បង់​ជីវិត​ម្នាក់ ពេល​ជួប​គ្រោះ,ថ្នាក់​ចរា,ចរណ៍​ជាមួយ​តារា​ចម្រៀង​ខេមរៈ សិរីមន្ត នោះ​។ ក្នុងចំណោម​កូន​៦​នាក់​នេះ​ នៅ​ខ្មែរ ចំនួន​៤​នាក់ (​ប្រុស​២ ស្រី​) និង​នៅ​អាមេរិក​២​នាក់ (​ស្រី​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​តើ​ហេតុអ្វី ​កាល​ខ្លួន​ឈឺ ​មិន​បង្ហោះ​ឲ្យ​គេ​ដឹងឮ និង​មិន​ឲ្យ​សម្ភាសន៍​នោះ​, នាយ​កុយ​បញ្ជាក់​ថា ដោយសារតែ​ទី​១ បើ​អ្នក​ជួល គេ​ដឹង​ថា ឈឺ​ហើយ គេ​មិន​ជួល​នោះ​ទេ ទី​២ ខ្លាច​យើង​សម្ភាសន៍​ទៅ គេ​ថា យើង​បែប​សុំ​ជំនួយ​ទៀតហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុច​នេះ នាយ​កុយ បញ្ជាក់​ជំហរ​ថា ខ្លួន​មិន​លើកដៃ​សំពេះ​សុំ​ជំនួយ​ទេ បច្ចុប្បន្ន​ខ្លួន​នៅ​សម្ដែង​កើត​មិន​ត្រូវការ​ជំនួយ​នោះទេ​។​ ណាមួយ​ខ្លួន​មាន​ប្រាក់ខែ​គោល​ជា​ទាហាន​ផង លោក​បាន​ថ្នាក់ដឹកនាំ​ឲ្យ​ខ្លួន​មាន​ប្រាក់ខែ​ហូប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ​មួយ​ទៀត​ថា តើ​ហេតុអ្វី បានជា​នាយ​កុយ មក​រស់នៅ​ខេត្ត​កណ្ដាល​វិញ ឬក៏​លក់​ផ្ទះ​នៅ​ភ្នំពេញ​ហើយ​នោះ នាយ​កុយ បញ្ជាក់​ថា ​ ផ្ទះ​នៅ​ភ្នំពេញ​មាន​ចំនួន​២ ខ្លួន​ជួល​ឲ្យ​ក្រុមហ៊ុន បាន​១​ខែ ៧០០​ទៅ​៨០០​ដែរ ដូច្នេះ​១​ខែ អាច​បាន​ជាង​១​ពាន់​ដុល្លារ​។ ដូច្នេះ​លោក​ទុក​លុយ​១​ពាន់​ជាង​នេះ មក​រស់នៅ​ស្រុក​ស្អាង​វិញ មាន​ផាសុកភាព មាន​កន្លែង​ហាត់ប្រាណ មាន​កន្លែង​ដើរ​យក​ខ្យល់អាកាស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ ​បញ្ជាក់ទៀត​ថា ពីមុន​នៅ​បាន​ ដោយសារតែ​មិន​ទាន់មាន​កូ​វីដ​១៩ ហើយ​ឥឡូវ​កូ​វីដ​១៩ សិល្បៈ ​ត្រូវបាន​បិទ​ខ្ទប់​មិន​ដឹង​រក​អី​ទេ ភ្លេង​ការ កាត់សក់​។ ដូច្នេះ​យើង​យក​លុយ​ជាង​១​ពាន់​នេះ មក​ដេក​ចាយ​នៅ​ស្អាង​វិញ ហើយ​ឡាយ​លក់​ផលិតផល​នេះ ​ផលិតផល​នោះ​ទៅ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts