ពិត​អត់? ខួប​កំណើត​ ដាណាភីន , អ្នកស្រី ទ្រី ដាណា រៀបចំ​​​ប្លែកភ្នែក​ ហើយ​ពេល​ពួកគេ ​ឈរ​ទន្ទឹមគ្នា អ្នក​ខ្លះ​ថា ម្ដាយ​ស្អាត​ជាង​កូន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បាន​​​ឡាយ​វីដេអូ បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​លើក​ដំបូង ជាមួយ​នឹង​ការ​ផ្ដល់​​​កាដូ ជា​រថយន្ត lamborghini​ដ៏​ស្រស់​ស្អាត​ បង្ក​ឲ្យ​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បង្ហាញមុខ ដា​ណា​ភី​ន រួចមក គេ​សង្កេត​ឃើញ​ថា កូនច្បង​របស់​អ្នកស្រី​រូប​នេះ ចាប់ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន សូម្បីតែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​ទើប​បង្កើត​​​សោះ ក៏​មាន​ចំនួន​អ្នក​ចូល​ទៅ​ឡាយ​សឹង​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ប្រុសៗ​ជាច្រើន​លង់​នឹង​សម្រស់​នាង​មិន​ស្ទើរ​នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​ខួបកំណើត​របស់​ដា​ណា​ភី​ន នោះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បាន​បង្ហោះ​រូបថត​១​សន្លឹក អម​ដោយ​សារ​ជូនពរ​យ៉ាង​ពិសេស​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​របស់​កូនស្រី​ម៉ាក់ ជូនពរ​កូន​ឱ្យមាន​សុខភាព​ល្អ​អនាគត​ល្អ និង​ជួបតែ​សេចក្តីសុខ ក្នុង​ជីវិត និង​ជួបតែ​មនុស្ស​ល្អៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត នៅ​ថ្ងៃ​ដដែល​នេះ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​ខួបកំណើត​របស់ ដា​ណា​ភី​ន ដែល​អ្នកស្រី​រៀបចំ​យ៉ាង​ប្លែក​ភ្នែក មើល​ទៅ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ហើយ​ក្នុងចំណោម​រូបថត​ជាច្រើន​នោះ អ្នកគាំទ្រ​មួយ​ចំនួន ក៏​ចាប់អារម្មណ៍​នឹង​រូប​សម្រស់​ម្ដាយកូន​២​នាក់​នេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ ពួកគេ បាន​លើកឡើងថា «​មួយណា​បង មួយណា​ប្អូន​?, កូន​និង​ម៉ែ​ស្អាត​ដូចគ្នា H B D, ម៉ែ​ស្អាត​ជាង​កូន​ទៀត​, ដូច​បងប្អូន​ចឹ​ង​ចែ​, ស្អាត​ដូច​ម៉ាក់​, ខ្ញុំ​មើល​មុខ​ចែ​ដា​ណា​ស្អាត​ជាង​អូន​ពី​ន​, ប្អូនស្រី​មើល​ទៅ​ក្មេង​ជាង​កូន​ទៀត​, ម៉ាក់​គេ​អី​ក៏​ក្មេង​ម្ល៉េះ​លោក​ព្រះ​, ស្អាត​ណាស់​ដា​ណា​ភី​ន​និង​ចែ​, ម៉ាក់​ក៍​ក្មេង​ជាងគេ​ម្ល៉េះ​»៕

Related posts