មិនភ្លេចកំណើត! ទើប​ឃើញ ឈីន រតនៈ ម្នាក់​គត់​ នឹក​រលឹក​ដល់​ថ្ងៃ​ពិសេស​គ្រូ ​ណុប បាយ៉ារិទ្ធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀងចាស់ លោក ណុប បា​យ៉ា​រិ​ទ្ធ កាលពីពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា មានអ្នកគាំទ្រលោកជាច្រើន បានផ្ញើសារជូនពរ ហើយក្នុងនោះក៏មានកញ្ញា ឈី​ន រតនៈ ដែល​ជា​កូនក្រុម​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodiaផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី កញ្ញា ឈី​ន រតនៈ ដែលជា​កូនក្រុម​ដ៏​ឆ្នើម​របស់ខ្លួន​ ដែលជា​បេក្ខភាព​ពោរពេញ​ទៅដោយ​សមត្ថភាព ទាំង​សម្រស់​ស្រស់​សោភា ទាំង​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​នោះ គេ​មិនឃើញ​មានកូន​ក្រុម​ដទៃទៀត នឹករលឹក​ដល់​ថ្ងៃ​ពិសេស​របស់លោក​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះហើយ បាន​ធ្វើ​មហាជន​មានការ​ស្ងើចសរសើរ​តារាចម្រៀង​ពន្លក​ថ្មី​រូបនេះ​ជាខ្លាំង ខណៈ​ខ្លួន​បាន​ជូនពរ និង​រំលឹក​នូវ​គុណបុណ្យ​ដែល លោក ណុប បា​យ៉ា​រិ​ទ្ធ ធ្លាប់​ផ្តល់​ដំបូន្មាន​ល្អៗ និង​ចាំ​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួន​កន្លងមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់​ជាមួយ​រូបភាព ៣​សន្លឹក ទឹកមុខ​ញញឹម​ពព្រាយ​ស្និត​ស្នាល​គ្នា​នោះ កញ្ញា ឈី​ន រតនៈ ក៏បាន​ជូនពរ​ទៅកាន់​តារាចម្រៀង លោក ណុប បា​យ៉ា​រិ​ទ្ធ ដែលជា​អតីត​គ្រូបង្វឹក​របស់ខ្លួន​យ៉ាង​វែង​អន្លាយ​ថា «​រីករាយ​ថ្ងៃកំណើត​លោកគ្រូ Nop Bayyareth សូម​ជូនពរ​លោកគ្រូ មាន​សុខ​ភាពល្អ មានសំណាង​ល្អ​រក​ទទួល​ទាន​មានបាន និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ អរគុណ​លោកគ្រូ​ដែល​តែងតែ​ផ្តល់​ដំបូន្មាន​ល្អៗ​និង​ចាំ​ផ្តល់​កម្លាំងចិត្ត​ដល់​សិស្ស​ម្នាក់នេះ​ពីក្រោយ​រហូត​»៕ ​ប្រភពពី​តារា​ញូ​ស៍​

Related posts