ពលរដ្ឋ​រង់ចាំ​ ខណ​:​ក្បួន​ឡាន​ផ្លែ​មៀន​ប៉ៃលិន​ដឹក​ចេញ​ពី​បាត់ដំបង​នឹង​នាំ​រសជាតិ​កសិផល​ខ្មែរ​ជូន​អ្នក​ខេត្ត​ព្រះសីហនុ​ភ្លក់​ បានមក​ដល់​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ ៖ ​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​នា​ល្ងាច​ថ្ងៃទី​០៧ ខែកញ្ញា​នេះ ​ក្បួន​រថយន្ត​ដឹក​ផ្លែ​មៀន​ប៉ៃលិន​(​ផ្លែ​តាង៉ែ​ន​)​ ជាច្រើន​គ្រឿង​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា សម្រាប់​លក់​ជូន​ពុក​ម៉ែ​បងប្អូន​នៅ​ខាង​ខេត្ត​ព្រះសីហនុ​ នឹងធ្វើ​ដំណើរ​ទៅដល់​ទី​រួម​ខេត្ត​ត្រៀម​រៀបចំ​ថ្លឹង​លក់​ជូន​អតិថិជន​តាម​សំណូមពរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​ការអះអាង​រប​ស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ទាល់​បានឱ្យដឹងថា​“​ម៉ោង​៤​និង​៤០​ល្ងាច​នេះ​ក្បួន​ឡាន​នឹង​ទៅដល់​ខេត្ត​ព្រះសីហនុ​សូម​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទៅ​ទិញ​មៀន​ប៉ៃលិន និង​មៀន​បាត់​ម​ដំបង​តម្លៃ​១៩០០​រៀល​ទីតាំង​ផ្សារ​ហ្វូ​រិ​ក្បែរ​វិមាន ឯករាជ្យ​”​។ ទទឹម​គ្នា​នោះដែរ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ចុះទៅ​ពិនិត្យមើល​ការចាត់ចែង​លក់​ជូន​បងប្អូន​ផ្ទាល់​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​មកដល់​ភ្លាម​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ សោម​បានមក​ចាំ​ត្រៀបត្រា​រង់ចាំ​ទិញ​ដោយ​ទឹកមុខ​សប្បាយរីករាយ​ជាខ្លាំង​។​ការលក់​ផ្លែ​មៀន​តា​ង៉ែ​ន​ពី​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង មិនមែន​ធ្វើ​ការលក់​តែ​១​ថ្ងៃ​ឡើយ ពោលគឺ​លក់​រហូត​គ្រប់​១០០០​តោន ដែល​អ្នកឧកញ៉ា​បាន​សន្យា​ទិញ​ពី​ប្រជាពលរដ្ឋ​ ខណៈ​ដែល​មកដល់​ម៉ោង​នេះ​ក្រុម ការ​ទើបតែ​ប្រម​មូ ល​ទិញ​បាន​ចន្លោះ​២០០​ទៅ​៣០០​តោន​តែ​ប៉ុណ្ណោះ​ពោល​តាម​បណ្ដា​ខេត្ត​អាច​បន្ត​លក់​ចន្លោះ ៧​ថ្ងៃ​ទៅ​១០​ថ្ងៃ តាម​ស្ថានភាព​ជាក់ស្ដែង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យុទ្ធនាការ​ដឹកជញ្ជូន​ផ្លែ​មៀន​ពី​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង តាម​រថយន្ត​ដោយផ្ទាល់​របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ក្រុមការងារ ទៅ​លក់​ក្នុងតម្លៃ​ខាតដើម ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បីឱ្យ​អ្នក​កំពង់សោម​បាន​ភ្លក់​រសជាតិ​ផ្លែឈើ​ខ្មែរ​យើង និង​បានរួម​ចំណែក​រំលែក​ទីផ្សារ​ក្នុងស្រុក ខណៈដែល​កសិផល​ធម្ម​ជាតិ​របស់​ប្រជាកសិករ​ខ្មែរ​មួយ​ប្រភេទ​នេះ កំពុង​ខ្វះ​ទីផ្សារ​នាំចេញ​ទៅ​ក្រៅប្រទេស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​រំលឹក​ផងដែរ​ថា ការចុះ​ប្រមូល​ទិញ​ដល់​ចម្ការ និង​បែងចែក​ផ្ទាល់​របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅពេលនេះ ស្របតាម​ការចង្អុលបង្ហាញ​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងការ​លើកស្ទួយ និង​រក​ដំណោះស្រាយ​បញ្ហា​ខ្វះ​ទីផ្សារ​ជូន​ប្រជាកសិករ​ឱ្យបាន​ទាន់ពេលវេលា​៕​

Related posts