ទោះ​រូប​កាយ​ឃ្លាត​ឆ្ងាយ​គ្មាន​ថ្ងៃ​នឹង​ត្រឡប់ ប៉ុន្តែ​ស្នាម​ញញឹម​តារា​កំប្លែង​ជើង​ចាស់​ចំនួន​៥ដួង ​នៅ​តែ​ដក់​ជាប់​​​អារម្មណ៍​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ បើទោះជា​បាន​លាចាក​លោក និង​ត្រូវ​ឃ្លាតឆ្ងាយ​គ្មាន​ថ្ងៃ​ត្រឡប់ ប៉ុន្តែ​កេរ្ដិ៍ឈ្មោះ​ដ៏​ក្រអូប​សាយ និង​ស្នាមញញឹម​តារា​កំប្លែង​ជើងចាស់​ប្រុស​ស្រី​ចំនួន​៥​ដួង​នេះ នៅតែ​ធ្វើឱ្យ​ទស្សនិកជន​មិនអាច​បំភ្លេចបាន ។ ដោយ​ក្នុងនោះ​រួមមាន​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារា​កំប្លែង​ទស្ស​វត្ត​ឆ្នាំ​៩០ លោក វ៉ាង​ដឺ​៖ លោក វ៉ាង​ដឺ គឺជា​តារា​កំប្លែង​មួយរូប​ដែល​បាន​បង្ករ​សំណើច​ដល់​អ្នកទស្សនា​គ្រប់​ស្រប់​វ័យ មិន​ថា​ចាស់​ឬ​ក្មេង នៅពេល​បាន​ទស្សនាការ​សម្ដែង​របស់​លោក​ច្បាស់​ជា​ភ្លេច​នូវ​ទុក្ខ​កង្វល់​ជា​ខាន​ឡើយ ។ ប៉ុន្តែ​គ្រប់យ៉ាង​សល់​តែ​ការចងចាំ ព្រោះ​លោក​បាន​លាចាក​លោក​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារា​កំប្លែង​លោក ធូ ចំរុង ហៅ​នាយ សាន​ម៉ៅ​៖ លោក ធូ ចំរុង ហៅ​នាយ សាន​ម៉ៅ គឺជា​សិល្បករ​ជើងចាស់​មួយរូប​ដែល​បាន​ឈរជើង​ក្នុង​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ ជាមួយនឹង​ផ្នែក​កំប្លែង និង​ល្ខោនបាសាក់ ។ នាយ សាន​ម៉ៅ បានទទួល​មរណភាព​កាលពី​កំឡុង​ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៦០​ឆ្នាំ ដោយសារ​រោគ​គា​ពាធ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារា​កំប្លែង​នាយ វីតាមីន​សេ​៖ តារា​កំប្លែង​ជើងចាស់​នាយ វីតាមីន​សេ ក៏​មិន​ខុសពី​តារា​កំប្លែង​នាយ សាន​ម៉ៅ ប៉ុន្មាន​ឡើយ លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​សិល្បៈ​អស់​រយៈពេល​មិនតិចជាង ៤០​ឆ្នាំ​នោះឡើយ ។ តែ​នាយ វីតាមីន​សេ បាន​លាចាក​លោក​ក្នុង​វ័យ ៦៩​ឆ្នាំ​ដោយ​ជំងឺ​រាំ​រ៉ៃ និង​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​ទៀត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារា​កំប្លែង យាយ​ខ្លី​៖ អតីត​ម្ចាស់​ជ័យលាភី​លេខ​១ ផ្នែក​ចម្រៀង​អា​យ៉ៃ ក្រោយ​ទសវត្សរ៍​ឆ្នាំ​៩០ លោកយាយ​ខ្លី គឺជា​សិល្បការិនី​ជើងចាស់​មួយរូប​ដែល​បាន​សាង​កេរ្ដិ៍ឈ្មោះ​ជាច្រើន​នៅលើ​វិស័យ​សិល្បៈ​ខ្មែរ ជាពិសេស​គឺ​ស្នាដៃ​ផ្នែក​កំប្លែង ។ ប៉ុន្តែ​ជា​អកុសល តារា​កំប្លែង​មានកំណើត​មកពី​ខេត្តព្រៃវែង​រូបនេះ បានទទួល​មរណភាព​កាលពី​កំឡុង​ឆ្នាំ​២០១៤ ក្នុង​ជន្មាយុ​៦៣​ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំកាយ​ជាច្រើន​មុខ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. តារា​កំប្លែង​ជើងចាស់​នាយ ស្មាញ ៖ តារា​កំប្លែង​នាយ ស្មាញ ក៏​ជា​តារា​កំប្លែង​មួយរូប​ស្ថិតក្នុង​អា​រ្ម​ណ៍​ទស្សនិកជន​ដែល​មិនអាច​នឹង​បំភ្លេចបាន ជាពិសេស​គឺ​ហេតុ​ការ​ដ៏​រន្ធត់​មួយ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​វេលា​នោះ ក៏​ជា​វេលា​មួយ​ដែល​សោកសៅ​បំផុត​សម្រាប់​ក្រុមគ្រួសារ​របស់លោក​ផងដែរ ។ ពោលគឺ​នាយ ស្មាញ ត្រូវបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កណ្ដាល​ថ្ងៃ ហើយក៏​បានទទួល​មរណភាព​ក្នុងពេល​កើតហេតុ​នោះ​តែម្ដង៕ ប្រភព ៖ តារាញូស៍

Related posts