តារា​សម្ដែង​ជើង​ចាស់​អ្នកស្រី ច័ន្ទ ដារ៉ាទី ​​សម្រេច​​ចាប់​របរ​លក់​​​ប្រហុក​ផ្អក ខណៈ​ឆ្នាំ​នេះ មាន​វ័យ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ល្បីឈ្មោះ​កាលពី​កំឡុង​ទស្សវត្ត​ឆ្នាំ​៩០ អ្នកស្រី ច័ន្ទ ដា​រ៉ា​ទី បានសម្រេច​ចិត្ត​ចាប់យក​មុខរបរ​លក់​ប្រហុក​ផ្អក ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បន្ថែម ខណៈ​ដែល​អាជីព​ធ្លាប់​រក​ចំណូល​ជាង​៣០​ឆ្នាំ​របស់​អ្នកស្រី​ មិនអាច​ទ្រទ្រង់បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី ច័ន្ទ ដា​រ៉ា​ទី បាន​រៀបរាប់ថា មូលហេតុ​ ដែល​ចាប់យក​របរ​លក់​ប្រហុក​ផ្អក​នេះ គឺ​ដោយសារតែ​បច្ចុប្បន្ន​កូ​ វីដ រក​អ្វី​លែង​បាន​ទៀតហើយ ខណៈដែល​អាជីព​សម្ដែង​របស់​អ្នកស្រី ពីមុន​ក្នុង​មួយខែ​ថត​បាន​២​ទៅ​៣​រឿង ប៉ុន្តែ​ឥឡូវ​មួយខែ​រកតែ​មួយ​រឿង​មិន​ចង់បាន​ផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង​កូន​៣​រូបនេះ ​បាន​បន្តទៀតថា ដំបូង​ឡើយ​អ្នកស្រី​ បាន​ចាប់យក​របរ​លក់​គុយទាវ តែ​មិន​ទទួលបាន​ជោគជ័យ​ឡើយ ទើប​អ្នកស្រី​សម្រេច​ប្រើ​វិធី​ចុងក្រោយ​ គឺ​លក់​ប្រហុក​ផ្អក ដែលជា​ជំនាញ​ផ្ទាល់ខ្លួន​មួយ​របស់​អ្នកស្រី ហើយក៏​រាង​កាក់កប​ជាង​របរ​ចាស់ រហូតមកដល់​បច្ចុប្បន្ន​អ្នកស្រី​នៅតែ​បន្ត​ជាមួយ​របរ​នេះ​នៅ​លើ​អន​ឡាញ និង​បណ្ដាញ​សង្គម។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់​ផងដែរ​ថា គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ ដែល​តារា​ជើងចាស់​អ្នកស្រី ចាន់ តារា​ទី បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ពោលគឺ​កំឡុង​ទស្ស​វត្ត​ឆ្នាំ​៨០ ហើយ​ក៏បាន​បន្សល់ទុក​ស្នាដៃ​សម្ដែង​ជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ច័ន្ទ ដា​រ៉ា​ទី ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​កំឡុង​ឆ្នាំ​៩០​ជាង គឺ​តាមរយៈ​ខ្សែភាពយន្ដ​ល្បីៗ​មួយចំនួន​ដូចជា ស្រមោល​អន្តកាល​, ភ្នំពេញ​ស្នេហា​ខ្ញុំ​, និង​ជំនោរ​ប៉ៃលិន ជាដើម៕​

Related posts