អតីត​តារា​ភាពយន្ត​ខ្មែរ​ទស្សវត្ស​ឆ្នាំ​៦០ លោកស្រី ណុប​ យ៉ាដា បាន​ទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖​ នេះ​ពិតជា​ដំណឹង​ដ៏​រន្ធត់​មួយ ហើយក៏​ជា​ដំណឹង​សោកសៅ​បំផុត​សម្រាប់​បងប្អូន​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោកស្រី ណុប យ៉ា​ដា អតីត​តារា​ភាពយន្ដ​ខ្មែរ​ជើងចាស់​ក្នុង​ទស្សវត្ស​ឆ្នាំ​៦០ ដោយ​លោកស្រី​បានទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ​៨១​ឆ្នាំ ដោយសារ​រោគាពាធ។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រុមព្រះ​សូរិយា កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​ខាងលើ​បាន​រៀបរាប់​ជា​សំណេរ​យ៉ាង​ដូច្នេះ​ថា ដំណឹង​មរណភាព​នៃ​អតីត​តារាភាពយន្ត​ខ្មែរ ណុប យ៉ា​ដា តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង រិទ្ធី​វង្ស រឺ នរកលោកិយ។ នា​រាត្រី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមព្រះ​សុរិយា​បានទទួល​ដំណឹង​ដ៏​រន្ធត់​និង​ក្រៀមក្រំ​មក​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ណុប យ៉ា​ដា អតីត​តារាភាពយន្ត​ខ្មែរ​មួយរូប​កាលពី​ទស្សវត្ស​៦០ ដែលមាន​ភ័ព្វសំណាង​បាន​រួច​ផុតពី​ការស្លាប់​ក្នុង​របប​ខ្មែរក្រហម​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ នា​គេហដ្ឋាន​របស់លោក​ស្រី​នា​ខេត្ត​មួយ​ក្បែរ​ក្រុង​ម៉ា​រ៍សី ប្រទេស​បារាំង ក្នុង​ជន្មាយុ ៨១​ឆ្នាំ ដោយ​រោគាពាធ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​ជា​ដំណឹង​ដ៏​សែន​សោកស្តាយ​រក​ទីបំផុត​គ្មាន​សម្រាប់​ក្រុមព្រះ​សុរិយា ក្រុម​អ្នកស្រាវជ្រាវ​មរតក​ចម្រៀង និង​ភាពយន្ត​ខ្មែរ​ពី​អតីត ក៏ដូចជា​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​ស្រឡាញ់​គាំទ្រ​មរតក​សិល្បៈ​ខ្មែរ​នា​សម័យ​យុគមាស ។ ការបាត់បង់​លោកស្រី​គ្មាន​ថ្ងៃ​វិលត្រឡប់​មកវិញ​នេះ ប្រៀបដូចជា​បាត់បង់​វត្ថុ​ដ៏​មានតម្លៃ​មួយ​របស់​ប្រជាជាតិ​ខ្មែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ណុប យ៉ា​ដា ដែល​មហា​ទស្សនិកជន​ប្រាកដជា​ស្គាល់​លោកស្រី​យ៉ាងច្បាស់​តាមរយៈ​ខ្សែភាពយន្ត​ខ្មែរ​ជាច្រើន​ដូចជា​កូ​លាប​ស្រពោន រឿង ពេជ្ឈឃាដ​ក្រមុំ រឿង​បក្សី​ចាំ​ក្រុង រឿង​ចៅ​ស្រទបចេក ពិសេស​រឿង ស្រមោល​អតីតកាល និង​រឿង​នរកលោកិយ៕ ប្រភព ៖ តារាញូស៍​

Related posts