មិន​គួរ​ឲ្យ​ជឿ! បម្រើ​ការងារ​នៅ​MyTVជិត​១៣​ឆ្នាំ ស្រាប់តែ​ពិធីករ​ដ៏​ល្បី​ឈ្មោះ​VJ តាប៊ុយ ​ប្រកាស​ដើរ​ចេញ ​ដោយសារ​តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០២១នេះ​ ​​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ពិ​ធីករ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍ MyTV លោក តា​ប៊ុ​យ បាន​ប្រកាស​ចាកចេញ​ពី​ស្ថានីយ​ទូរទស្សន៍​យក្ស​មួយ​នេះ ​ក្រោយ​ពី​បម្រើ​ការងារ​​​ជិត​១៣​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការឱ្យ​ដឹង​ដោយ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន តា​ប៊ុ​យ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​នា​ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​MyTV​ហើយ បន្ទាប់ពី​បាន​បម្រើ​ការងារ​នៅទីនេះ​អស់​រយៈពេល​ជិត​13​ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ការចាកចេញ​នេះ គឺ​ខ្ញុំ និង MyTV មិនមាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ គឺ​គ្រាន់តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់នឿយ និង​ចង់ឱ្យ​ខ្លួនឯង​មាន​សេរីភាព និង​គេង​លក់​ស្រួល​បាន​ដូច​គេ ខ្ញុំ​សូម​និយាយថា ​នាពេល​កន្លង​មក​ខ្ញុំ​តែងតែ​ទទួលបាន​នៅ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ខាង​ស្ថានីយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ការផ្តល់​ឱកាស​ជាច្រើន​តាំងតែ​ពីថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ចូល MyTV និង​សូម​អរគុណ​ដល់ MyTV ដែល​យល់ព្រម​តាម​ការសម្រេចចិត្ត​រប​ស់​ខ្ញុំ (​ខ្ញុំ​មិន​ចង់​គិត​ម្នាក់ឯង​ច្រើន​ទៀត​ទេ ជា​ពិធីករ​ផង ផលិតករ​ផង កក់​studio​ក៏​ខ្លួនឯង រៀបចំ​តួ​ក៏​ខ្លួនឯង មើល​ការកាត់ត​ក៏​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេស​ត្រូវ​ចំណាយពេល​ស្រាវជ្រាវ​រក​គំនិត​ថ្មីៗ​ទៀត ចង់​និយាយថា​ហត់​ខ្លាំងណាស់​ទោះបី​ជាមាន​ជំនួយ​ការជួយ​សំរួល​ការងារ​ក៏ដោយ​) នាពេលនេះ​គឺ​ចង់​សំរាក​ខួរក្បាល ដើរលេង និង​ឱ្យ​កាដូ​ខ្លួនឯង​ម្តង​ព្រោះ ដាក់​សំពាធ​លើ​ខ្លួនឯង​ជា​យូរពេក​ហើយ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តា​ប៊ុ​យ បាន​បន្តទៀតថា «​វា​ហាក់បីដូចជា​ក្រៀមក្រំ​ដែល​ត្រូវ​ដើរ​ចេញពី​កន្លែង​ដែល​យើង​ធ្លាប់​ហៅថា​ជា​ផ្ទះ​ទី​2 តែ​សប្បាយចិត្ត​ព្រោះ​មិនត្រូវ​គិត​ច្រើន និង​អាច​គេង​លក់​ស្រួល​មិនមាន Stress» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តា​ប៊ុ​យ រៀបរាប់ទៀតថា «បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​ខ្ញុំ​និង MyTV​គឺ​ច្រើន​រហូត​ខ្ញុំ​នៅតែ​ចងចាំ​ព្រោះ​MyTV​បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​180​ដឺ​ក្រេ​ពី​សិស្សសាលា​ ងាក​មក​ធ្វើ​ការងារ​របៀប​មនុស្ស​ធំ ​និង​បង្រៀន​ខ្ញុំ​ពី​ចំណុចសូន្យ​រហូតមក​ខ្ញំ​ជា​មនុស្ស​ម្នាក់​ដែល​បងប្អូន​ស្គាល់​សព្វថ្ងៃ​ក៏ដូចជាឱ​កាស​មាស​ដល់​ខ្ញុំ​គឺ​ការបញ្ជូន​ខ្ញុំ​ទៅ​បណ្តា​ប្រទេស​ល្បីៗ​ដើម្បី​ទទួលយក​ចំណេះដឹង​ថ្មី (I still say MyTV does invest a lot on me but this is my decision……. )»៕​​

Related posts