អកុសលអ្វី? ទើបតែសម្រាលពីផ្ទៃម្ដាយបានប៉ុន្មានខែ ស្រាប់តែ កូនប្រុស យឿន ពិសី មានបញ្ហាភ្នែក ត្រូវវះកាត់នៅថ្ងៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១ លោក​យឿន ពិសី បាន​ចូល​រោងការ ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ធ្វើ​ការ​ថត​Pre-Wedding កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​កន្លង​ទៅនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចូល​រោងការ​រួចមក ​​កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២១​​​​ ក៏​ទទួល​ដំណឹង​ដ៏​រីករាយ​ថា ភរិយា របស់​តារា​ចម្រៀង​ពិការ​ភ្នែក​រូប​នេះ​ បាន​សម្រាល​កូនប្រុស ដោយ​ជោគជ័យ ទាំង​ម្ដាយ​និង​កូន​មាន​សុភាព​ល្អ ជាហេតុ​ធ្វើ​ឲ្យ​ យឿន ពិសី រំភើប​ស្ទើរ​ហោះ​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​នោះ ​យឿន ពិសី ​បាន​បញ្ជាក់​ថា «​កូនប្រុស (​យឿន វីរៈ​បុត្រ​) ចាប់កំណើត​នៅ​ថ្ងៃអាទិត្យ ២ កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវ​នឹង ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង 21:12 PM”​។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២១ កូន​ប្រុស យឿន ពិសី ដែល​ទើប​សម្រាល​ពី​ផ្ទៃ​ម្ដាយ​ប៉ុន្មាន​ខែ​នោះ បាន​ជួប​រឿង​អកុសល​មួយ ដោយ​ត្រូវ​វះកាត់​ភ្នែក​ទាំង​វ័យក្មេង ពោល​គឺនៅថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២១ ស្អែកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូប​កូ​នប្រុស​បណ្ដូលចិត្ត យឿន ពិសី បាន​បញ្ជាក់​ដូច្នេះ​ថា «សង្ឃឹម​ថា ការវះកាត់ព្យាបាលភ្នែកនៅថ្ងៃស្អែកនេះកូនសម្លាញ់នឹងទទួលបានជោគជ័យរហូតតទៅណាកូនសម្លាញ់( យឿន វីរៈបុត្រ )»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពីអំឡុងឆ្នាំ២០១៥ យឿន ពិសី​ បានចូលរួមប្រឡង​Cambodia’s Got Talent ដោយ​ប្រើ​ទឹក​ដម​សំឡេង​របស់​ខ្លួន​ច្រៀង​បទ​បុរាណ ហើយ​ដោយ​ហេតុ​ថា លោក ជាជនពិការភ្នែកនោះ បាន​ធ្វើ​ឲ្យ​មហាជន​អាណិត ​ ​បោះឆ្នោត​ឲ្យ​លោក​យ៉ាង​ច្រើន​ លើស​បេក្ខជន​ដទៃ ​រហូត​ក្លាយ​ជា​ម្ចាស់​ពាន​ដ៏​មាន​សក្ដានុពល​មួយ​នេះ។ តែ​​ជា​អកុសល ​ពេល​លោក​ មាន​ប្រពន្ធ មាន​កូន​នោះ បែរ​ជា​កូន​របស់​លោក មាន​បញ្ហា​ភ្នែក​ដែរ តែ​មិន​ដឹង​ថា នេះ​ជា​តំណ​ពូជ​ ឬ​ក៏​មាន​ឧបទ្ទវហេតុ​ណាមួយ​កើត​ឡើង​លើ​កូនលោក​នោះ​ឡើយ៕

Related posts