ក្រោយ​សែន​ព្រេន​ជាមួយ​ស្វាមី ពេល​នេះ​ អ្នកនាង ​ស៊ន សៀវមី ពពោះ​ជិត​គ្រប់ខែ ​​ខណៈ​អ្នក​គាំទ្រ​យល់​ឃើញ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​ បាន​ថា ម្ចាស់​ មេដាយ​មាស​ កីឡា​អាស៊ី លោកជំទាវ ស៊ន សៀវ​ម៉ី បាន​ភ្ជាប់​ពាក្យ​ ជាមួយ​លោក កែវ ដេវីត​ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ក្រោម​ការ ចូលរួម​ពី​ចាស់ទុំ​ សងខាង និង​មិត្តភក្ដិ ជាច្រើន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​រួច ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ស្រប​ពេល​ស្ថានភាព​កូ ​វី ដ​១ ៩ កំពុង​តានតឹង លោកជំទាវ ស៊ន សៀវ​ម៉ី បានសម្រេច​សែន​ព្រែ​ន​បន្តិចបន្តួច​ជា​មួយ​គូ​ដណ្ដឹង ដោយមាន​ការអញ្ជើញ​ត្រឹមតែ​មិត្តភក្ដិ បងប្អូន​ជិតស្និទ្ធ ប៉ុន្មាន​នាក់ មក​ចូលរួម​ពិធី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​សម្រេច​សែនព្រេន មិនបាន​ប៉ុន្មាន​ខែ​ផង លោកជំទាវ ស៊ន សៀវ​ម៉ី ក៏​ទទួល​បាន​ចំណងដៃ កូន​ក្នុង​ផ្ទៃ​ម្នាក់ តែ​ជា​ក្មេង​ស្រី ឬ​ក្មេងប្រុស​នោះ រូបនាង ក៏​មិន​ធ្លាប់បាន​បង្ហើប​ទេ​។ តែ​អ្វី ដែល​កត់សម្គាល់​នោះ កាល​នៅ​ក្រមុំ មិនទាន់​រៀបការ មិនទាន់​ពពោះ កីឡាការិនី ស៊ន សៀវ​ម៉ី ត្រូវបាន​មហាជន ផ្ទុះ​ការ​កើត​សរសើរ​ពី សម្រស់​របស់​រូបនាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ សៀវ​ម៉ី បង្ហោះ​រូប ពេល​កំពុង​ពពោះ ឃើញ​ថា រូប​នាង​បែក​សាច់​បែក​ឈាម ស្រប់​ស្អាត​មួយ​បែប​ផង​ដែរ​។ លុះនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ទៀត សៀវម៉ី បាន​បង្ហោះកម្រងរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយស្វាមី ក្នុងពេលពពោះកូនដំបូងនេះ ខណៈថ្ងៃសម្រាលក៏ខិតជិតមកដល់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រ បាន​​​សម្ដែង​ការ​អបអរសាទរ​ ជាមួយនឹងការលើកឡើងថា «ម៉ែឪខ្ពស់ហើយ ចុះកូនខ្ពស់យ៉ាងណាទៅ , ស្រស់ស្អាតណាស់បង, ថតអញ្ចឹងស្អាត មិនបាច់ចេញក្បាលពោះនោះទេ, ស្រស់ស្អាតណាស់​ បងស្រី, ស្អាតប្លែកមែនទែនបង, ស្អាតណាស់»៕

Related posts