ថា​មែន​ៗ! ក្រោយ​ទម្លាយ​រឿង​ប្ដី​មាន​ស្រី​ជា​ញឹកញាប់, ពេល​នេះ ម៉ូលីកា បង្ហោះ​សារ​សុំ​ទោស​ហើយ ដោយ​រៀបរាប់​ថា​ នេះ​មិនបាន​សម្ដែង​ទេ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ​អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ម៉ូ​លីកា ​បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២០ ​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ​ ព្រោះតែ​រៀបចំ​ពិធី​មង្គល​យ៉ាង​ប្រណិត​ចំណាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ​ខណៈ​អ្នក​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ស្នេហ៍​កម្សត់កម្រ​ជាមួយគ្នា​ជាង​៣​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ អ្នកនាង​ម៉ូ​លីកា ក៏បាន​ពពោះ ហើយ​ធ្វើការ​សម្រាលកូន​ដំបូង​របស់​ខ្លួន កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​កូនស្រី​នោះ មានឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា។ ការ​មាន​កូនស្រី​នេះ គេ​សង្កេត​ឃើញ​ថា គ្រួសារ​របស់​ពួកគេ កាន់​តែ​មាន​សុភមង្គល តែ​ឧស្សាហ៍​មាន​រឿងរ៉ាវ​ជាមួយគ្នា​ឥត​ឈប់​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ប្រចណ្ឌ​របស់​ម៉ូ​លីកា ដោយ​ចោទ​ថា ប្ដី​របស់​ខ្លួន​មាន​ស្រី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​ថា ប្ដី​មាន​ស្រី​នេះ អ្នកនាង ម៉ូ​លីកា តែងតែ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​ក៏​សម្ដែង​ការ​អាណិត​ចំពោះ​នាង ខណៈ​មតិ​មួយ​ចំនួន​ទៀត ក៏​គិត​ថា នេះ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ ព្រោះ​ឮ​តែ​ឈ្លោះ​បែក​ៗ​មិន​ដឹង​ប៉ុន្មាន​ដង​ហើយ​ទេ​ ហើយ​ទីបំផុត​ក៏​ត្រូវ​គ្នា​វិញ​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ម៉ូ​លីកា បានបញ្ជាក់​ហើយ​ថា អ្វី​ទាំងនោះ មកពី​ការ​ប្រចណ្ឌ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ធ្វើការ​បង្ហោះ​សារ​សុំទោស​ប្ដី​ថា «​សុំទោស​ណា​ប្ដី​ដែល​ប្រពន្ធ​ប្រចណ្ឌ​បង​ពេក បង​ល្អ​ពេក​ហើយ​ទោះ​អូន​ផុស​ថា ​អោយ​បង ក៏​បង​មិនដែល​តបត​អូន​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​ចាំ​ឲ្យ​អូន​ត្រជាក់ចិត្ត​បាត់​ខឹង​ ទើប​មក​និយាយ​ជាមួយ​អូន បង​មិនដែល​ខឹង​អូន​ ដែល​ផុស​អាក្រក់​ពី​បង ​ជេរ​បង ​អូន​សុំទោស​ណា Meanon Hongយើង​ធ្លាប់​លំបាក​ជាមួយគ្នា​ច្រើន​ណាស់​អូន​មិន​អាច​ឈប់​ស្រលាញ់​ប្ដី​បានទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយក៏​សុំទោស​អ្នក​ដែល​ថា ​ខ្ញុំ​សម្ដែង​ផង​ នេះ​មិនបាន​សម្ដែង​ទេ​តែ​មកពី​ខ្ញុំ​ស្រលាញ់​ប្ដី ប្រចណ្ឌ​ប្ដី​ខ្ញុំ​ពេក ហើយ​ឆេវឆាវ​ពេក​មិន​ខ្វល់​ថា​ពេល​ផុស​ថា​ឲ្យ​ប្ដី​ហើយ​មាន​គេ​ស្អប់​ខ្ញុំ​ម៉េច​ក៏​ខ្ញុំ​មិន​ខ្វល់​ ខ្ញុំ​ខ្វល់​តែ​អារម្មណ៍​ខ្ញុំ​1​ឆាវៗ អោយ​តែ​ខ្ញុំ​ផុស គេ​ជេរ​ប្ដី​ខ្ញុំ ​ពេល​ខ្ញុំ​ខឹង ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ខ្លះ​ចឹ​ង ​ខ្ញុំ​វា​នៅ​ចរិត​ក្មេង​ពេក សុំ​ទាំង​អស់​គ្នា​ផង​ណា​»៕

Related posts