ជីវិត​ជា​ស្ត្រី​មេម៉ាយ​ច្រើន​ឆ្នាំ ភិន សុដាលីស បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ ទំនង​ជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​តាមដាន​សកម្មភាព​តារា ច្បាស់​ជា ​បាន​ដឹង​រួច​មក​ហើយ​ថា តារា​សម្ដែង​ល្បីឈ្មោះ ភិន សុ​ដា​លី ពេលនេះ បើ​ទោះ​រស់នៅ​ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ​ក៏​ពិតមែន ប៉ុន្តែ​ប្រជាប្រិយភាព និង​រូប​សម្រស់​របស់​នាង ហាក់​មិន​ថមថយ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​រក្សាបាន​រូប​សម្រស់​ស្រស់​ស្អាត​ហើយ​នោះ ភិន សុ​ដា​លី​ស ត្រូវបាន​គេ​មើលឃើញថា ជា​ម្ដាយ​ម្នាក់ ដែលមាន​ទំនួល​ខុសត្រូវ ដោយ​ចិញ្ចឹម​បីបាច់​កូនស្រី​របស់ខ្លួន​បាន​យ៉ាង​ល្អ​បំផុត ហើយ​កន្លងមក ​ក៏​ពុំ​ធ្លាប់​លេច​ឮ​ថា អ្នកនាង មាន​ស្នេហា​ថ្មី​នោះ​ឡើយ​។ តែ​ថ្មីៗ​កន្លង​ទៅ​នេះ ស្រាប់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ ក្រោយ​រូប​នាង បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា នាង​ទំនងជា​រក​អ្នក​ស្អំ​បេះដូង​បាន​ហើយ​មើល​ទៅ។ ទោះ​យ៉ាងណា នេះ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ ព្រោះ​កម្រ​ឃើញ​រូប​នាង​បង្ហោះ​រូបថត​លក្ខណៈ​ស្វីៗ​បែបនេះ​ខ្លាំងណាស់ ឃើញ​ភាគច្រើន​បង្ហោះ​ជាមួយ​កូនស្រី និង​រូប​ខ្លួនឯង​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​មួយ​ទៀត អ្នក​នាង ភិន សុដាលីស តែងតែ​បង្ហោះ​សារ​លើកទឹក​ចិត្តខ្លួន​ឯង ហើយ​ក្នុង​ចំណោម​សារ​លើកទឹកចិត្តជាច្រើននោះ មាន​សារ​មួយ​នោះ អ្នក​នាងរៀបរាប់​ថា «​គ្មាន​នរណា​មក​សន្យា​ជាមួយ​យើង​ទេ ថា​នៅ​ដប់ឆ្នាំ ឬ​២០​ឆ្នាំ​ទៀត ជីវិត​យើង​នឹង​បាន​ស្រណុក​សុខ​ស្រួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​មាន​តែ​យើង​នេះឯង ដែល​សន្យា​ជាមួយ​ខ្លួនឯង​ថា​ទោះជា​មានរឿង​លំបាក​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​អត់ធ្មត់ ហើយ​ប្រឹងប្រែង​តស៊ូ​​លើ​លោក​នេះ មនុស្ស​ស្ទើរតែ​ទាំងអស់​ខំប្រឹង​ដើម្បី​ស្វែងរក​ភាព​ស្រណុកសុខស្រួល ប៉ុន្តែ​ភាព​ស្រណុកសុខស្រួល​នៅក្នុង​ជីវិត​អត់​មាន​ទេ ព្រោះ​ការ​មានជីវិត​គឺជា​ទុក្ខ​ហ្នឹងឯង​»៕

Related posts