អនាគតមើល​មិន​ឃើញ​! ក្រោយពី​ធ្លាក់​ខ្លួន​​ស្ទើរ​ដល់​ចំណុច​សូន្យ​ ពេល​នេះ​ ​ ជា ស្រួច កំពុង​កសាង​ជីវិត​ជាមួយ​របរ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទំនងជា​នៅចាំ​មិន​ភ្លេច​ឡើយ ពោលគឺ​កាលពី​ថ្មីៗ​កន្លងទៅនេះ អតីត​កីឡាប្រដាល់​ដ៏​ល្បីល្បាញ​លោក ជា ស្រួច ត្រូវបាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន ​ចុះផ្សាយ​ថា​លោក​បាន​កំពុងតែ​ធ្លាក់ខ្លួន​យ៉ាង​លំបាក បន្ទាប់ពី​បាន​បោះបង់​អាជីព​ប្រដាល់ និង​កំពុងស្នាក់នៅ​កូន​ផ្ទះ​កម្សត់​មួយ​នៅ​ខេត្តរតនគិរី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដំណឹង​នោះ បានធ្វើឱ្យ​មហាជន​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង និង​នឹកស្មាន​មិន​ដល់ ដ្បិត​អតីតកាល​លោក ជា ស្រួច មិន​ត្រឹមតែ​ជា​កីឡាករ​ប្រដាល់​មួយរូប​ដែល​ល្បីល្បាញ​ខ្លាំង​នោះ គឺ​លោក​ថែមទាំង​ជាតា​រា​សម្ដែង​មួយរូប​ដែលមាន​ប្រជាប្រិយភាព​ថែមទៀត​ផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ក្រោយពី​ជីវិត​បាន​ធ្លាក់​ស្ទើរតែ​ដល់​ចំណុចសូន្យ​នោះ ពេលនេះ​លោក ជា ស្រួច បាន​កំពុងតែ​ចាប់រ​បរជា​អ្នក​ដឹក​ងៀត​ក្របី ខណៈ​មាន​កីឡាករ វង្ស ណ​យ គឺជា​ម្ចាស់​ងៀត​ក្របី​នោះ។ នេះ​បើ​យោងតាម​ការ​បង្ហោះ​របស់​កីឡាករ វង្ស ណ​យ ថ្ងៃនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​អ្នកលេង​គុន​ខ្មែរ​រហ័ស​នាម កូន​នាគ​ឆ្លងដែន រូបនេះ បាន​រៀបរាប់​ឱ្យ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃទី​មួយ​ដែល​បង ជា ស្រួច ដឹក​ងៀត​ឲ្យ​គេ អរគុណ​បងប្អូន​សំណព្វចិត្ត​ទាំងអស់ ដែល​គាំទ្រ ងៀត​ក្របី​ខ្ញុំបាទ វង្ស ណ​យ នឹង​ជួយ​ផ្ដល់ឱកាស​ឱ្យ​បង ជា ស្រួច ដើម្បី​ឲ្យ​គាត់​ងើបឡើង​បន្តដំណើរ​ទៅមុខ​ជាមួយនឹង​ការតស៊ូ ។ អ្នកណា​ក៏​ធ្លាប់​ខុស​ដែរ សំខាន់​គឺ​ចេះ​កែ អរគុណ​បងប្អូន​ទាំង​សម្រាប់​ការ​អត់​ទោស និង​ផ្ដល់​កាស​ឱ្យ​បង ជា ស្រួច បាន​កសាង​ជីវិត​សាជាថ្មី​»៕ ប្រភពពី​តារា​ញូ​ស៍​

Related posts