នៅចាំ​បានទេ​? ​តួ​នាង​វិធា​វី​ក្នុង​ខ្សែភាពយន្ត​រឿង «​ផ្កា​ស្រពោន​» ឆ្នាំ​១៩៦៥​ កំពុង​ធ្លាក់ខ្លួន​ឈឺ​យ៉ាង ធ្ងន់ធ្ងរ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ញ៉ុញ សា​ណុំ ដែល​ជា​សិល្បការិនី​ផ្នែក​ល្ខោននិយាយ ប្រចាំ​ក្រុម​ល្ខោន​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ជា​តួ​សម្តែង​ក្នុង​ភាពយន្ត នោះ ពេល​នេះ​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ​ ​ដោយមាន​ជំងឺ​ដុះ​សាច់​កូន​កណ្ដុរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ «​ក្រុមព្រះសុរិយា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ខាងលើ​នេះ បាន​សរសេរ​រៀបរាប់​យ៉ាង​លម្អិត​ដូច្នេះ​ថា «មហា​ទស្សនិកជន​ ដែលមាន​អាយុ​ជាង​៦០​ឆ្នាំ​ប្រាកដជា​ស្គាល់​ចងចាំ​យ៉ាង​ច្បាស់​នូវ​វត្តមាន​របស់​សិល្បការិនី​ល្ខោននិយាយ ញ៉ុញ សា​ណុំ តាមរយៈ​ខ្សែភាពយន្ត​រឿង​ផ្កា​ស្រពោន​ដ៏​ល្បីល្បាញ កាលពី​ឆ្នាំ​១៩៦៥ ដោយ​កាលនោះ​លោកស្រី​សម្តែង​គឺ​តួឯក តួ​នាង​វិធា​វី ដែលមាន​លោក​សាស្ត្រាចារ្យ ប៉ុល សំអឿន ជា​អ្នកដឹកនាំ​រឿង ក្រោយពី​ទទួលបាន​សិទ្ធិ​ផលិត​ជា​ខ្សែភាពយន្ត​ពី​អ្នកនិពន្ធ នូ ហាច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ញ៉ុញ សា​ណុំ អតីត​តួ​សម្តែង​ល្ខោននិយាយ និង​តួ​ភាពយន្ត​មួយរូប សព្វថ្ងៃនេះ​មាន​អាយុ​៨០​ឆ្នាំ​ហើយ​។ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ លោកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ នៅ​ខ​ណៈដែល​កន្លងមក លោកស្រី​នៅមាន​សុខ​ភាពល្អ​រឹងមាំ​នៅឡើយ​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម កូនៗ​របស់លោក​ស្រី បាន​បញ្ជូន​លោកស្រី​ទៅ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏បាន​រកឃើញថា លោកស្រី​មាន​ដុះ​សាច់​កូនកណ្តុរ ហើយ​ស្ថាន​ក្នុងករណី​ធ្ងន់ធ្ងរ​ទៀតផង​។ នៅពេលនោះ លោកស្រី​ក៏​សម្រេចចិត្ត​ទទួល​ការព្យាបាល​ដោយ​បាញ់ថ្នាំ​គីមី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បាន​ធូរ​ខ្លះៗ​ហើយ​នោះ នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី​ក៏​ត្រឡប់​ពី​មន្ទីរពេទ្យ មក​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់លោក​ស្រី​នៅ​ក្រុង​បាត់ដំបង​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​៩ ខែកញ្ញា​ម្សិលមិញ​នេះ ក្រុមព្រះ​សុរិយា​បាន​ចុះទៅ​សួរសុខទុក្ខ​លោកស្រី​ផ្ទាល់​នា​គេហដ្ឋាន​របស់លោក​ស្រី ហើយ​ក៏បាន​ឃើញថា ស្ថានភាព​លោកស្រី​មិនទាន់​ល្អប្រសើរ​នៅឡើយ​ទេ ដោយ​ពេលនេះ​លោកស្រី​ពុំទាន់​អាច​ក្រោក​ដើរ រឺ​និយាយ​បានឡើយ ហើយ​ការចងចាំ​ក៏​ភ្លេចភ្លាំង​ច្រើន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមព្រះ​សុរិយា និង​បុរី ចាវ សុជាតិ ក៏​ដូច​អ្នក​ស្នេហា​មរតក​សិល្បៈ​ខ្មែរ​ពី​អតីតកាល សូម​ជូនពរ​លោកស្រី មាន​ស្មារតី​រឹងមាំ និង​មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់​ផងដែរ​ថា លោកស្រី ញ៉ុញ សា​ណុំ គឺជា​សិល្បការិនី​ផ្នែក​ល្ខោននិយាយ ប្រចាំ​ក្រុម​ល្ខោន​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ជា​តួ​សម្តែង​ក្នុង​ភាពយន្ត​។ តាមរយៈ​ខ្សែភាពយន្ត​រឿង ផ្កា​ស្រពោន បានធ្វើអោយ​មហា​ទស្សនិកជន​ស្ងើចសរសើរ​ពី​ការសម្តែង​របស់លោក​ស្រី ដែល​ប្រកបដោយ​មនោសញ្ចេតនា រស់​រវើក គ្រប់​ឈុត​ឆាក ទាំង​សប្បាយ កំសត់​ស្រក់​ទឹកភ្នែក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេស​ឈុត​ចម្រៀង​បទ​វិញ្ញាណ​វិធា​វី ដែល​លោកស្រី​សម្តែង​បាន​យ៉ាង​សម រស់​រវើក ច្រៀង​ផង យំ​ផង និង​ក្អក​ធ្លាក់ឈាម​ផង​។ មហាជន​អាច​ស្តាប់​បទ​នេះ​បាន​ដោយ​ចុច​ក្នុង link មួយ​នេះ  ដែល​ក្រុមព្រះ​សុរិយា​បាន​ស្រាវជ្រាវ​រកឃើញ​បទ​នេះ​កាលពីដើម​ចុងឆ្នាំ​២០២០​កន្លងទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំលឹក​ផងដែរ​ថា លោកស្រី​បាន​បម្រើ​សិល្បៈ​ស្ទើរតែ​ពេញ​មួយជីវិត​តាំងពី​ទសវត្ស​៦០ រហូតដល់​បច្ចុប្បន្ន​។ នៅក្រោយ​របប​ខ្មែរក្រហម​បញ្ចប់ទៅ លោកស្រី​ក៏​នៅ​បន្ត​បម្រើ​វិស័យ​សិល្បៈ​នេះ ដោយបាន​បង្ហាត់​សិស្ស​ជាច្រើន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​នានា ហើយ​នៅ​ទសវត្ស​៩០ លោកស្រី​បានទទួល​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ប្រចាំ​ខេត្តបាត់ដំបង រហូតដល់​លោកស្រី​ចូលនិវត្តន៍​»៕

Related posts