កប់​ពពក! គ្រាន់តែ​តម្លៃ​សម្លៀក​បំពាក់ Lisa ពេល​ថត​បទថ្មី សរុប​ត្រួសៗ ស្ទើរ​ទិញ…​(មានរូបថតបង្ហាញតម្លៃ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូរ៉េខាងត្បូង ​៖ កាលពីពេល​ថ្មីៗ​នេះ Lalisa Manoban សមាជិក​កូនពៅ​របស់​ក្រុម​តារាចម្រៀងកូរ៉េ BLACKPINK ទើបតែ​បាន​បញ្ចេញ​បទ​ចម្រៀង​ទោល​របស់ខ្លួន​មួយ​បទ មាន​ឈ្មោះថា LALISA​​ ហើយ​បទ​ចម្រៀង​មួយ​នេះ​​ ពិតជា​ទទួល​បានការ​គាំទ្រ​ពី​ហ្វេ​នៗ​ច្រើន​ខ្លាំង​មែនទែន ស្ទើរ​ទូទាំង​សកលលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ​ផងដែរ ក៏​ព្រោះតែ​តារា​ស្រី​រូបនេះ​ស្ថិតក្រោម​ផលិតកម្ម​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​កូរ៉េ ដូច្នេះហើយ​ទើប MV បទ​ថ្មី​របស់​នាង ត្រូវ​អ្នកគ្រប់គ្រង​បានរៀបចំ​បង្កើតឡើង​យ៉ាង​អស្ចារ្យ និង​មាន​ឈុត​ឆាក​ទាំង​ទាញ​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាពិសេស បើ​និយាយ​ពី​ម៉ូត​សម្លៀកបំពាក់​ដែល Lisa បាន​ពាក់​ក្នុងអំឡុងពេល​ថត MV បទ​ថ្មី​នេះ​វិញ យើង​ឃើញថា នាង​បានជ្រើសរើស​យក​សម្លៀក​បំពាក់​សុទ្ធតែជា​ម៉ាក​ល្បីៗ រីឯ​តម្លៃ​ក្នុង​ម៉ូត​នីមួយៗ​ទាំងនោះ ក៏មាន​តម្លៃ​ថ្លៃៗ​មិនធម្មតា​នោះដែរ ពិតជា​ស័ក្ដិសម​ឈ្មោះ​ជាតា​រា K-Pop លំដាប់​កំពូល​ពិតមែន​។ ចំពោះតម្លៃនេះ បើសរុបត្រួសៗស្ទើរតែទិញផ្ទះបាន២ ៣ល្វែងទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បទចម្រៀងរបស់ Lisaខាងលើនេះ ក្រោយពីចេញរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ មានអ្នកទស្សនាសរុបជិត១០០លានដងទៅហើយនៅលើយូធូបរបស់
BLACKPINK ជាមួយនឹងការបញ្ចេញមតិជិត២លានដងឯណោះ៕ ប្រភព ៖ ខ្មែរឡូត​, សូមទស្សនា វីដេអូ និងរូបភាពបង្ហាញពីតម្លៃខាងក្រោមនេះ ​

Related posts