ក្រោយ​លា​ឈប់​ពី​CTN, ស្រាប់តែខ្ញុង បានបង្ហោះសារយ៉ាងចាក់ដោតថា មិនបាច់ខំបកស្រាយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​តារា​កំប្លែង​ល្បីឈ្មោះ​អ្នកនាង សេង សុ​កាន់​ដា ហៅ ខ្ញុង បាន​ចេញមុខ​បកស្រាយ​អំពី​មន្ទិល​ពី​ការ​លាឈប់ ពី​សិល្បៈ​រួចមក ​ស្រាប់តែ​ថ្មីៗ​នេះ អ្នកនាង​ខ្ញុង មិនដឹង​ខឹងសម្បា​ជាមួយ​អ្នកណា​នោះទេ ​ក៏​​​បាន​បង្ហោះ​សារ​ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយ​ ​​​​រូបភាព​ស៊ិ​ច​ស៊ី​ស្រស់ស្អាត​បែប​ស៊ី​អារម្មណ៍​មួយ​សន្លឹក ​​អ្នកនាង ខ្ញុង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «មិនបាច់​ខំ​បកស្រាយ​ជាមួយ​មនុស្ស​ ដែល​គិត​អគតិ​មកលើ​យើង​នោះទេ។ បើ​គេ​មិន​ចូលចិត្ត​មិន​ស្រលាញ់​យើង​ហើយ​នោះ ទោះ​ប្រឹង​ធ្វើ​ល្អ​រាប់ម៉ឺន​ដង​ក៏​គ្មាន​តម្លៃ​សម្រាប់​គេ​ដែរ នៅតែ​បន្ត​ការធ្វើ​ល្អ​ដើម្បី​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​ទៅបាន​ហើយ​អរគុណ​ខ្លួនឯង​ដែរ​រឹងមាំ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​ជុំវិញ​បញ្ហា​នេះ អ្នកនាង ខ្ញុង ក៏​មិនបាន​បញ្ជាក់​នៅឡើយ​ទេ​ថា អ្នកនាង​មាន​បញ្ហា ឬ​ខឹង​អាកអន់ចិត្ត​ជាមួយ​អ្នកណា​នោះទេ ដល់​ថ្នាក់​ប្រើពាក្យ​សម្តី​ធ្ងន់ៗ​បែបនេះ ដោយ​ក្នុងនោះដែរ ក៏​មានមតិ​អ្នកគាំទ្រ​មួយចំនួន​បានលើកឡើង​ថា “​ឬ​នេះ​គ្រាន់តែ​ស្ទា​យ៍​ផុស​រូប​បែប Drama ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​?”។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រម្លឹក​ផងដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​លេចដំណឹង​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN អ្នកនាង ខ្ញុង បានប្រកាស​លាឈប់​ពី​សិល្បៈ​។ ចំពោះ​បញ្ហា​ជុំវិញ​រឿងរ៉ាវ​ទាំងនេះ តារា​កំប្លែង ខ្ញុង បាន​ចេញមុខ​បកស្រាយ​ថា ការពិត​នាង​មិនបាន​លាឈប់​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ដំណឹង​ដែល​លេច​ធ្លាយ​ថា​នាង​លាឈប់​ពី​សិល្បៈ គឺ​វា​កំហុស​របស់​នាង​ដែល សរសេរ​សារ​បង្ហោះ​មិនបាន​ប្រយ័ត្ន ធ្វើឱ្យ​មហាជន​យល់ច្រឡំ​ថា នាង​លាឈប់​ពី​សិល្បៈ។ ជាក់ស្ដែង​គឺ​តារា​ស្រី​ល្បីឈ្មោះ​រូបនេះ​មិនបាន​លាឈប់​ពី​សិល្បៈ​នោះទេ ពោលគឺ​នាង​គ្រាន់តែ លាឈប់​សម្ដែង​កំប្លែង​ពី CTN ប៉ុណ្ណោះ​៕ ប្រភព ៖ តារាញូស៍

Related posts