អាណិត​ណាស់! អតីត​តារា​ចម្រៀង​ល្បី​ជាង​១០​ឆ្នាំ​មុន ម្ចាស់​បទ«មនុស្ស​ក្រៅ​បេះដូង» ​ត្រូវ​បាន​កូន​ប្រុស​លោក​ បញ្ជាក់​ពី​ស្ថានភាព​​​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​របស់​អតីត​តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ក្រុម EV Band កាលពី​ជាង​១០​ឆ្នាំមុន ប្រិយមិត្ត ច្បាស់ជា​នឹក​ឃើញ​ភ្លាម ដល់​​លោក​សែម សង្វាត ម្ចាស់​បទ “​មនុស្ស​ក្រៅ​បេះដូង​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បាត់​មុខ​ឈឹង​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជា​យូរ​នោះ, ​​​មហាជន ក៏ដូចជា​អ្នក​និយម​ស្តាប់​បទ​ចម្រៀង​របស់​លោក ប្រាកដជា​ចង់​ដឹង​ហើយ​ថា​ តើ​លោក សែម សង្វាត​ សព្វថ្ងៃ​មាន​សុខទុក្ខ​យ៉ាងណា​​ រស់នៅ​ទីណា ហើយ​កំពុងមាន​ជីវភាព​បែបណា​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាមរយៈ​ការផ្តល់​បទសម្ភាសន៍​ជាមួយ​តារា​ញ៉ូ​ស៍, កូនប្រុស​បង្កើត​របស់​លោក សែម សង្វាត បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា លោក​សែម សង្វាត មាន​សុខភាព​មិនសូវ​អំណោយផល​នោះ​ទេ គឺ​មាន​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​សព្វ​ថ្ងៃនេះ​រូបលោក​រស់នៅ​ម្តុំ​គួរ​ស្រូវ (​ភ្នំពេញ​) មាន​ជីវភាព ​មិន​ធូរធារ​នោះ​ទេ គឺ​ប្រកប​របរ​លក់​ផ្លែឈើ នៅ​ម្តុំ​គួរ​ស្រូវ លើស​ពី​នេះ​ទៅទៀត ត្បិត​មាន​ជំងឺ​ប្រចាំកាយ រក​ចំណូល​មិនសូវ​បាន ក្នុងនាម​លោក​ជា​មេ​គ្រួសារ លោក​ក៏​មិន​ភ្លេច​តួនាទី​ជា​ឪពុក​នោះ​ឡើយ រូបលោក​តែងតែ​ទំនុកបម្រុង​កូនៗ ត្បិត​បែកផ្លូវ​គ្នា​ជាមួយ​អតីត​ភរិយា​ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹក​ថា កាលពីពេល​កន្លងទៅ​លោក​សែម សង្វាត ក៏​ទទួលបាន​ការអាណិតអាសូ​រ​ពី​អ្នកនាង ទ្រី ដា​ណា ដែល​មហាជន​និយម​ហៅថា សេដ្ឋី​ចិត្តធម៌​នោះ ធ្លាប់បាន​ឧបត្ថម​ថវិការ ២០០០​ដុល្លារ​ទៅកាន់​រូបលោក​ផងដែរ ដើម្បី​ទុកជា​ដើមទុន​បន្ត​ការរកស៊ី​របស់លោក ៕ ប្រភព ៖ ពី​តារា​ញូ​ស៍​

Related posts