ឆាយ វីរ:យុទ្ធ ក្លាយជាទូតសុឆន្ទ:របស់ ក្រុមហ៊ុនមួយ ស្រាប់តែមានការលើកឡើងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​៖ ជាការ​ពិតណាស់ ប្រិយមិត្ត ពុក​ម៉ែ​បងប្អូន ប្រាកដជា​ជ្រាប​ច្បាស់​ពី កំពូល​តារាចម្រៀង លោក ឆាយ វីរៈ​យុទ្ធ អាចនិយាយបាន​ថា ​ជា​តារាចម្រៀង​ជើងចាស់​មួយរូប ប៉ុន្តែ​ប្រជាប្រិយភាព និង​សំឡេង​ដ៏​ពីរោះ​រណ្ដំ​របស់លោក នៅតែ​អាច​ឆាប​យក​បេះដូង​ហ្វេ​នៗ​គ្រប់​ស្រទាប់​វ័យ​បាន​ដដែល ជាពិសេស រូបលោក​នៅតែ​សង្ហា​ដដែល​ថែម​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ ក្រៅពី​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំងអស់ ចាប់អារម្មណ៍​ជាមួយ​ការងារ​សិល្បៈ​របស់លោក​ហើយ មួយរយៈ​ចុងក្រោយ​នេះ​លោក ឆាយ វីរៈ​យុទ្ធ បានធ្វើ​ឲ្យ​ហ្វេ​នៗ​តាមដាន​យ៉ាង​កៀក​កិត​អំពី​ជីវិត​ក្រៅឆាក ជីវិត​គ្រួសារ​ដ៏​មាន​សុភមង្គល​ជាមួយ​កូនៗ និង​ភរិយា ដោយ​តែង​បង្អួត​ពី​ភាព​ផ្អែមល្ហែម​មិន​ចេះ​អស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗ​នេះ​តារាចម្រៀង​ប្រុស​រូបនេះ​ក៏​ទទួលបាន​នូវ​ការងារ​ថ្មី​មួយទៀត ដែល​លោក​បាន​ចូលរួម ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង លោក ឆាយ វីរ​:​យុទ្ធ ក្លាយជា​ទូត​សុ​ឆន្ទ​:​របស់ ក្រុមហ៊ុន​មួយ​កាលពី​ព្រឹក​មិញ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ អ្វីដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មានការ​ចាប់​អារម្មណ៍​នោះ​គឺ ក្នុងនោះ ក៏មាន​វត្តមាន​ភរិយា​ជាទី​ស្រលាញ់​របស់លោក ក៏​បានមក​ចូលរួម​ធ្វើជា​កម្លាំងចិត្ត បង្ហាញ​ក្ដី​មោទនភាព​ចំពោះ​សមិទ្ធផល​ថ្មី​របស់​ស្វាមី​នាង​ផងដែរ ព្រមទាំង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្នុងនោះ​គ្រប់​រូបភាព​ទាំងអស់ ពិតជា​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​តែម្ដង ពិសេស​រូបភាព​ជាច្រើន​សន្លឹក ដែល ឆាយ វីរ​:​យុទ្ធ បាន​បង្ហោះ​នោះ មហាជន​ព្រមទាំង​អ្នកគាំទ្រ មានការ​ពេញចិត្ត​ខ្លាំង ព្រោះ​នាង​បាន​នៅ​ឈរ​ក្បែរ​ស្វាមី បញ្ចេញ​ស្នាមញញឹម​ពោរពេញ​ដោយ​ក្ដី​រីករាយ​ចំពោះ​ភាព​ជោគជ័យ​របស់​ស្វាមី​របស់ខ្លួន​៕​ ប្រភព ៖ ខ្មែរឡូត

Related posts