មាន​ជម្លោះ​ក្ដៅ​គគុក ឈាន​ដល់​តុលាការ ស្រាប់​តែ​មាន​គេ​លើក​ឡើង​ថា សម្ដែង​, ទ្រាំ​អត់​បាន អ្នកស្រី ទ្រី ដា​ណា បញ្ជាក់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​អ្នកស្រី​ទ្រី ដា​ណា និង​ពូ​ម៉ៅ បាន​ក្លាយជា​ប្រធានបទ​ដ៏​រសើប​របស់​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន ធ្វើ​ការ​ជជែក​វែកញែក ហើយ​ក្នុងនោះ​ក៏​មានការ​លើក​ឡើងថា ជម្លោះ​របស់​ពួកគេ គ្រាន់តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ, នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោយពី​បកស្រាយ​រឿង​គេ​យក​វីដេអូ ចាស់ មក​បង្ហោះ ​ថា ខ្លួន និង​ពូ​ម៉ៅ ត្រូវ​គ្នា​វិញ​ហើយ​នោះ, អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ ​នេះ ​មិន​មែន​ជា​ការ​សម្ដែង​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត ខ្លួន​កំពុង​ដាក់​លុយ​ក្នុង​ស្រោមសំបុត្រ​ទុក​ចែក​អ្នកមាន​ជីវភាព​ខ្វះខាត អម​ដោយ​ការ​បកស្រាយ ឆ្លើយតប​ដូច្នេះ​ថា «​ប្រហែល​មកពី​បងប្អូន មួយ​ចំនួន​ឃើញ​ថា ​ខ្ញុំ​រឹងមាំ​ពេក​មែន​ទេ​?,​បានជា​គិតថា​ពួក​ខ្ញុំ​សម្ដែង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃស្អែក​នេះ​ ខ្ញុំ​ចែក​អំណោយ​ជាង 200 គ្រួសារ​ដោយ​ចំណាយ​ទឹក​ប្រាប់​អស់​ជាង​1​ម៉ឺន​ដុល្លារ ក្នុងអំឡុង​ពេល ដែល​ខ្ញុំ​កំពុង​តែមាន​បញ្ហា​លែងលះ​ជាមួយ​នឹង​គ្រួសារ​ខ្ញុំ​ ហើយ​កុំ​ឆ្ងល់​ថា​មកពី​មូលហេតុ​អ្វី​បាន​ខ្ញុំ​រឹងមាំ​ខ្លាំង​បែបនេះ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ខ្ញុំ​មាន​មនុស្ស​រាប់ម៉ឺន​នាក់​នៅក្នុង​ការដឹកនាំរ​បស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ត្រូវ​មាន​ភាព​ទន់ជ្រាយ​ក្នុង​ចំណុច​ណាមួយ​ឡើយ ខ្ញុំ​នៅតែមាន​ភាពជា​អ្នកដឹកនាំ​របស់​ពួកគាត់​ហើយ ខ្ញុំ​នៅមាន​មនុស្ស​ជាច្រើន​រង់ចាំ​ឱ្យ​ខ្ញុំ​ជួយ​ដូច្នេះ​ខ្ញុំ​ទន់ជ្រាយ​មិន​បានទេ​,​ខ្ញុំ​ខុសពី​មនុស្ស​ស្រី​ធម្មតា​ដោយសារ​ខ្ញុំ​មិនអាច​ទន់ជ្រាយ​បាន​,លុយ​នៅលើ​តុ​នេះ​គឺជា​លុយ​ដែល​ខ្ញុំ​ត្រៀម​នៅ​ក្នុង​ការចែក​អំណោយ​ព្រឹកស្អែក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កន្លងមក អ្នកស្រី ទ្រី ដា​ណា ក៏​ធ្លាប់​បង្ហើប​ពី​ដំណើរការ​លែងលះគ្នា​ជាមួយនឹង​ពូ​ម៉ៅ ផងដែរ តែ​កាលនោះ គេ​នឹកស្មាន​ថា អ្នកស្រី ទ្រី ដា​ណា និយាយ​លែង​ប៉ុណ្ណោះ​។ តែ​តាមរយៈ​ការ​បង្ហោះ​សារ​កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា បានបញ្ជាក់​ច្បាស់​ហើយ​ថា សំណុំរឿង​លែងលះ​គ្នា​របស់​ខ្លួន និង​ពូ​ម៉ៅ កំពុង ដំណើរការ​លើ ប្រព័ន្ធតុលាការ​៕

Related posts