មិន​នឹក​ស្មាន! ទីបំផុត ពូម៉ៅ ដាច់ចិត្ត សុំ​ទោស​អ្នក​ស្រី ទ្រី ដាណា ហើយ លទ្ធផល​គឺ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានរឿង​រ៉ាវ​ជាមួយ​ភរិយា​រួចមក ពូ​ម៉ៅ តែងតែ​បង្ហាញ​ការ​នឹក​រំលឹក​ចំពោះ​ប្រពន្ធ​កូន ហើយក៏​ចង់​ឲ្យ​ពេលវេលា​ត្រឡប់​ក្រោយ ដើម្បី​ឲ្យ​អ្វីៗ​មក​ដូចដើម​ផង​ដែរ ខណៈ​បច្ចុប្បន្ន កំពុង​រស់នៅ​បែក​លំនៅឋាន​គ្នា​ជាមួយ​ប្រពន្ធ​កូន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​បង្ហោះ​រូប​កូនប្រុស អម​ដោយសារ​បង្ហាញ​ពី​ការ​វិលត្រឡប់​ទៅផ្ទះ​វិញ តែ​ត្រូវ​ប៉ូ​,​លិ​ស​យាមកាម មិន​ឲ្យ​ចូល​ដូច្នេះ​ថា «​ចាប់ពី​ថ្ងៃ​នឹង​ទៅ​ប៉ា​ខាន​ជួប​មុខ​កូន​ទៀតហើយ ព្រោះ​គេ​មិនអោយ​ប៉ា​ចូល​ផ្ទះ​ទេ គេ​ដា​ក់ក​ម្លាំ​,​ង​ប៉ូ​,​លិ​ស​គ្រប់​ផ្ទះ​ទាំងអស់​ហាម​មិនអោយ​ប៉ា​ចូល​ផ្ទះ គ្រួសារ​មួយ​នេះ ខ្ញុំ​លះបង់​ច្រើនតែ​ទីបំផុត​ឥតន័យ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា សារ​នេះ ត្រូវបាន លុបចោល​ហើយ ហើយ​នៅ​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​បង្ហោះ​វីដេអូ មួយ ដែល​ខ្លួន និង​កូន កំពុង​ដើរ​ក្រពាត់ដៃ ហើយ​មាន​សំឡេង​អ្នកស្រី ទ្រី ដា​ណា រៀបរាប់ នៅ​ក្នុង​វីដេអូ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នេះ ពូ​ម៉ៅ បាន​ដាក់​Caption​យ៉ាង​កម្សត់​ថា «​រំលឹក​រឿង​ចាស់​នឹក​អ្នក​បញ្ចូល​សំឡេង ​និង​អ្នក​បញ្ចេញ​កាយវិការ​។ ដូច​អា​ដូច​»​។ ក្រោយមក នៅរសៀលថ្ងៃដដែល ពូម៉ៅ បានបង្ហោះរូបថតមួយសន្លឹកទៀត ថតកៀកកើយជាមួយអ្នកស្រី ទ្រី ដាណា អមដោយCaptionដូច្នេះថា «នឹកវេលាពីមុន​ ។ អាចទេបេីបងសុំថែអូនម្តងទៀត​ នឹកគ្រាទៅណាមកណាមិនថាយប់រឺថ្ងៃបងការពារអូនជានិច្ច»។

តាមរយៈ​នេះ មានការ​លើក​ឡើង​ថា «​រឿង​កើត​ហើយ​បងប្រុស​ចឹ​ង​បាន​ថា ​មុន​និយាយ​អ្វី​ធ្វើ​អ្វី​ត្រូវ​គិត​អោយ​ច្បាស់​សិន​បង​ជួន​ពរ​បង​ឆាប់​បាន​ជួបជុំគ្នា​វិញ​,ធ្វើជា​មនុស្ស​ប្រុស​ត្រូវ​រឹងមាំ កុំ​ទន់ជ្រាយ​ ពិសេស​ត្រូវ​មានគុណ​ធម៌​បែងចែក​អោយ ដាច់​រវាង​គុណ​ធម៌ និង​អគុណ​ធម៌​ កុំ​ក្រោម​ក្បិន​មនុស្ស​ស្រី បើ​គេ​ដឹង​ថា ​យើង​ទន់ជ្រាយ​គេ​កាន់តែ​បានចិត្ត​ឡើង​ៗ​។​, ពូ​កុំ​ព្រម​បែក​អោយ​សោះ​ ព្រោះ​កូន​របស់​ត្រូវការ​លោកពូ​ណាស់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​រក​គាត់​នៅ​ស្វាយរៀង គាត់​ចែក​អំណោយ​, បង​ឡាយ​video សុំទោស​គាត់​ទៅ​បង​, ទៅផ្ទះ​ជួប​ប្រពន្ធ​កូន​វិញ​ទៅ​បងប្រុស​, ប្អូន​សូម​ជូនពរ​បង​ទាំងពីរ​ឆាប់​ត្រូវ​គ្នា​វិញ និង​បាន​បន្តការងារ​មនុស្ស​ធម៌​ជុំគ្នា​បន្តទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ត្រូវ​គ្នា​វិញ​ទៅ សុំទោស​ប្រពន្ធ​ខ្លួនឯង​ទេ ចាញ់​ជា​ព្រះ ឈ្នះ​ជា​មារ​។ ឆ្លើយតប​នឹង​មតិ​នេះ ពូ​ម៉ៅ បាន​បញ្ជាក់​ថា ខ្ញុំ​មិន ដែល​ចង់​ឈ្នះ​គាត់​ទេ​»​។ ចំណែក មតិ​មួយទៀត លើក​ឡើងថា «​លោកពូ​នៅ​ស្រលាញ់​ប្រពន្ធ​សូមទោស​ទិច​ទៅ​ពូ ចែ​នឹង​ទន់​ចិត្ត​ហើយ​ពូ​»​។ ពូ​ម៉ៅ បាន តប​ថា «​សុំ​រួចហើយ តែ​គាត់​មិន​អនុគ្រោះ​ទេ​»​។ មតិ​មួយទៀត លើកឡើង​ដែរ​ថា «​ទៅផ្ទះ​ជួប​ប្រពន្ធ​កូន​វិញ​ទៅ​បងប្រុស​»​។ ពូ​ម៉ៅ ក៏​តប​ទៀត​ថា « ចង់​ទៅ​ណាស់​តែ​គេ​មិន​អោយចូល​»៕

Related posts