បាត់​មុខ​យូរ! ធ្លាយ​ដំណឹង ប៊ុត ស៊ីហា និង​គូស្នេហ៍ថ្មី​ កំពុង​ត្រៀម​សម្រាល​កូន​ដំបូង ​នៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​បាន​ស្ងប់ស្ងាត់ បាត់​មុខ​បាត់មាត់​មួយរយៈ​ពេល​ធំ អតីត​ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា កំពុងតែ​សម្ងំ​សាង​សុភមង្គល​ជាមួយនឹង​គូស្នេហ៍​ថ្មី ព្រមទាំង​ត្រៀម​សម្រាលកូន​ដំបូង​ជាមួយគ្នា​ថែមទៀត​ផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​សំណេរ​ប៉ុន្មាន​បន្ទាត់​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​គេ​ដឹងថា ជា​គូសេ្នហ៍​ថ្មី​លោក ប៊ុត សីហា កាលពី​ថ្មីៗ​កន្លងទៅនេះ បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «See you soon baby តែ​ចាញ់​ដល់​ហើយ​កូន ចឹ​ង​បាន​គេ​ថា​ ចាញ់កូន​ពិបាក​ណាស់ ឥឡូវ​ស្គា​ល់ហើយ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា ប៊ុត សីហា គឺជា​តារាចម្រៀង​មួយរូប ដែល​ធ្លាប់មាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត បន្ទាប់ពី​បាន​សាង​កេរ្តិ៍​មួយ​ប្រាវ​ជាមួយ​រស្មី​ហង្ស​មាស ក្រោយ​ជាប់​ជា​ម្ចាស់​ពានរង្វាន់​កម្ម​ពិធី​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​១» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​មិនបាន​ប៉ុន្មាន ប៊ុត សីហា ក៏បាន​រង​អាស្រូវ​ថា បាន​ប្រើប្រាស់​គ្រឿ,ងញៀ,ន និង​ជាម​នុស្ស​មិន​គោរព​ពេលវេលា ហើយ​អ្វីៗ​គ្រប់យ៉ាង​ដែល ប៊ុត សីហា បាន​ខំប្រឹងប្រែង​ទាំង​អំបាលម៉ាន ក៏ត្រូវ​បាន​រលាយ​ដូច​អំពិល​ត្រូវ​ថ្ងៃ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះជា​យ៉ាងណា តារាចម្រៀង​និយម​លេង​ស្តាយ៍​ទម្លាក់​សក់​គ្រប​ចិញ្ចឹម​លោក ប៊ុត សីហា ក៏​ត្រូវបាន​ផលិតកម្ម​ជាច្រើន​ទាក់​ទង​ឱ្យ​មក​រួមរស់​ជាមួយ និង​មាន​បទ​ច្រៀង​ចេញ​ជា​ហូរហែ តែមួយ​រយៈ​ចុង​ក្រោយនេះ ប៊ុត សីហា ហាក់​ស្ងប់ស្ងាត់​ទៅវិញ ប៉ុន្តែ​បែរជា​ធ្លាយ​ដំណឹង​ដ៏​រីករាយ​ថា បច្ចុប្បន្ន​រូបគេ​ជាមួយនឹង​គូស្នេហ៍​ថ្មី កំពុងតែ​ត្រៀមខ្លួន​ទទួល​សមាជិក​ដំបូង ដែល​អាច​នឹង​សម្រាល​នៅ​ចន្លោះ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ ៕​ ប្រភព ៖ តារាញូស៍

Related posts