ដូចការសង្ស័យមែន! ទីបំផុត តារាជើងចាស់ លោក ហេង ប៊ុនលាភ វិលចូលសិល្បៈវិញ ខណៈ លោក ទេព រិន្ទដារ៉ូ ប្រាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្មីៗ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ មានការ​ភ្ញាក់ផ្អើល និង​រំភើបចិត្ត​រីករាយ​ជាខ្លាំង បន្ទាប់ពី​អតីត​តារាចម្រៀង និង​សម្ដែង លោក ហេង ប៊ុន​លាភ ប្រកាស​ចង់​ក្លាយជា​តារាចម្រៀង​ដូច​មុន​វិញ ក្រោយពី​លោក​បាន​ដើរ​ចេញពី​អាជីព​អស់​រយៈពេល​ជិត​២០​ឆ្នាំ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ខណៈពេល​នោះ ប្រិយមិត្ត​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ក៏​មិនទាន់​សង្ឃឹម​ច្រើន​ប៉ុន្មាន​ឡើយ ដ្បិត​ចាប់តាំងពី​ដកខ្លួន​ពី​វិស័យ​មួយ​នេះ​មក លោក ហេង ប៊ុន​លាភ ពុំដែល​នឹកនា​ចង់​ចូលប្រឡូក​វិញ​ម្ដងណា​ឡើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ព្រឹក​មិញ​នេះ ក៏មាន​ការភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត ក្រោយពី​បានឃើញ​រូបភាព​ជាច្រើន​សន្លឹករ​បស់​តារា​ជើងចាស់​រូបនេះ ស្លៀកពាក់​ឯកសណ្ឋាន​ខុសប្លែក​ពី​ធម្មតា ហើយ​ថែមទាំង​មាន​វត្តមាន​តារា​សម្ដែង ចាស់​ក្មេង​ជាច្រើន​នាក់ នៅ​អង្គុយ​កៀកកិត​ស្និត​ស្នាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ពិសេស​នោះ គឺ​តារា​សម្ដែង​ចាស់វស្សា​លោក ទេព រិន្ទ​ដា​រ៉ូ ក៏មាន​វត្ត​មាននៅ​ទីនោះ​ជាមួយគ្នា​ផងដែរ និង​បាន​បង្ហើប​សំណេរ​ដ៏​គួរឱ្យ​សង្ស័យ​មួយ​ថែម​ទៀតផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងរ៉ាវ​នេះ បាន​កំពុងតែ​ធ្វើឱ្យ​កើតជា​មន្ទិល និង​មតិ​ជជែក​វែកញែក​គ្នា​ជា​ហូរហែ​រថា តារា​ជើងចាស់​រូប​ស្រស់​សង្ហា​លោក ហេង ប៊ុន​លាភ ទំនងជា​ព្រម​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សាជាថ្មី​វិញ​ពិតមែន ព្រោះ​បើតាម​រូបភាព​ជាក់ស្ដែង​ដែល​លោក​បាន​បង្ហោះ និង​សំណេរ​ដែល​ភ្ជាប់​ជាមួយ​នោះ​ថា «​លក់​ដី​មិន​ដាច់ លក់ខ្លួន​ម្ដង​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​កាន់តែច្បាស់​ជាងនេះទៅទៀត​នោះ គឺ​ក្នុង​ប្រអប់​ខ​មិន លោក ទេព រិន្ទ​ដា​រ៉ូ ក៏បាន​សម្ដែង​ក្ដី​រីករាយ​នឹង​លោក ហេង ប៊ុន​លាភ ដោយ​ពាក្យពេចន៍​ខ្លី​មាន​ខ្លឹមសារ​ថា «Nice បានធ្វើការ​រួមគ្នា​ម្តងទៀត​» ៕​ ប្រភព ៖ តារាញូស៍

Related posts