បានទាំងចំណេះ និងសម្រស់! កែវ ឡាវិញ​ ស្អាត​មិន​ចាញ់​ម្ដាយ, ​​ថ្ងៃ​ខួប​កំណើត​ តារា​សម្តែង​ជើង​ចាស់ កែវ កល្យាណ ជូនពរ​យ៉ាងពិសេសថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ច្បាស់ជា បាន​ស្គាល់​រួច​មក​ហើយ​នូវ តារា​សម្តែង​ជើង​ចាស់ កែវ កល្យាណ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត គួរ​ជា​ទី​បេតី ​កាលពី​ជំនាន់​មុន ដោយ​នៅ​ពេល​នោះ អ្នក​ណា​ក៏​សរសើរ ពី​សម្ផស្ស​របស់​លោក​ស្រីដែរ ជា​សម្រស់​ធម្មជាតិ គ្មាន​កែ​ខៃ​បន្តិច​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ អតីត​តារា​សម្តែង​ជើង​ចាស់រូបនេះ បាន​ស្នើ​ដល់​ទស្សនិកជន​ជួយ​កែតម្រូវ​នូវ​រាល់​កំហុសឆ្គង​ទាំងឡាយ​នៃ​ការ​សម្តែង​របស់​កូនស្រី​របស់​ខ្លួន ត្បិត​កូន​របស់​អ្នក​នាង ទើបតែ​បង្ហាញខ្លួន​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូងក្នុងរឿង «​រសជាតិ​អ្នកមាន​»​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​អតីត​តារា​សម្តែង​នា​ទសវត្សរ៍​ឆ្នាំ​៩០​អ្នក​នាង កែវ កល្យាណ បាន​បោះបង់​ការ​សម្តែង​របស់​ខ្លួន​ទាំងស្រុង បន្ទាប់​ពី​នាង​ បាន​កសាង​គ្រួសារ និង​មានកូន បើ​ទោះបីជា​អ្នក​នាង​កំពុង​មាន​វត្តមាន​រស់នៅ​ក្នុងស្រុក​ក៏​ដោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កែវ ឡា​វិញ គឺជា​តំណក់​ឈាម​តែ​មួយ​គត់​របស់​អ្នក​នាង ដែល​បាន​ស្នង​តំណែង​អ្នក​នាង​នៅ​ក្នុង​អាជីព​សិល្បៈ​សម្តែង បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ កេរ្តិ៍ឈ្មោះ​កូន​របស់​នាង​នៅ​មិន​ទាន់​លោត​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​ក៏​ដោយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដី បើ​ទោះ​បីជា​ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក៏​ពិត​មែន ប៉ុន្តែ​កញ្ញា កែវ ឡា​វី​ញ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា នាង​អាច នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្ទរខ្ទារ​មិន​ចាញ់​ម្ដាយ គឺ​អ្នកនាង កែវ កល្យាណ នោះ​ឡើយ ខណៈកម្រិតវប្បធម៌វិញក៏ខ្ពស់ផងដែរ ដោយនាង បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រផ្នែក Design នាសកលវិទ្យាល័យស៊ីតិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអះអាងបែបនេះ ដោយសារ​តែ​កែវ ឡា​វិញ ​មាន​រូប​សម្រស់​ស្អាត​ទាក់ទាញ ចំណេះដឹង​ខ្ពស់​អាច​និយាយ​ភាសា​ចិន​, អង់គ្លេស និង​ថៃ បាន​ផង​ដែរ ជាពិសេស​សមត្ថភាព​សិល្បៈ​ក៏​មាន​ពេញ​ខ្លួន គួបផ្សំ​ជាមួយ​ការ​ជំរុញ និង​លើកទឹកចិត្ត​ពេញទំហឹង​ពី​អ្នក​ម្ដាយ​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃខួបកំណើត កូនស្រីរបស់ខ្លួន កញ្ញា កែវ ឡាវិញ នោះ តារា​សម្តែង​ជើង​ចាស់ កែវ កល្យាណ បានបង្ហោះសារជូនពរដ៏មានន័យថា «ថ្ងៃ 14/09/1999 នេះជាថ្ងៃកូនស្រីសម្លាញ់ចាប់កំណើត​ ម៉ាក់ជូនពរសូមទេវតាទាំង 8 ទិសជួយតាមថែរក្សាកូន ឲ្យមានសុខភាពល្អជៀសផុតនូវជំងឺរោគាទាំងអស់ បំពេញការងារជោគជយ័ក្នុងឆាកជីវិត ពិសេសឈ្នះអស់ មាសត្រូវ ពីមុខនិងពីក្រោយ»៕

Related posts