មាន​សង្ឃឹម​ហើយពូម៉ៅ! លោក​ ជំទាវ ហ៊ុន ស៊ី​ណាត សុំ​ឲ្យ​ អ្នកស្រី ទ្រី​ដា​ណា ទុក​ឱកាស​ឲ្យ​ ពូ​ម៉ៅ​ ដោយ​លើក​ហេតុផល​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ រឿងរ៉ាវ​បែកបាក់​គ្រួសារ​របស់​បុគ្គល​ល្បីៗ​មួយ​ចំនួន កាន់តែ​រីក​ដុះដាល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​, លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ចែករំលែក​បទពិសោធន៍​​​ថា ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​មាន​ក្ដី​សុខ​ក្នុង​គ្រួសារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​ស្ថិត​ក្នុង​ស្នាមញញឹម កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ អម​ដោយ​សារ ចែករំលែក​បទពិសោធន៍​ដូច្នេះ​ថា «​មាន​បងប្អូន​ខ្លះ​សួរ​ខ្ញុំ​ថា​ត្រូវ​ធ្វើ​ម៉េច ទើបបាន​សុខ​ក្នុង​ក្រុម​គ្រួសារ​ប្ដី និង​ប្រពន្ធ​នោះ ខ្ញុំ​ថា មាន​ពាក្យ​មួយ​ឃ្លា​ត្រូវ​ប្រើ​រួមគ្នា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​ពាក្យ​អភ័យទោស​ និង​បដិបត្តិ​នូវ​គុណធម៌ ​បើក​ចិត្ត​ឱ្យ​ទូលាយ​បំផុត បើ​ប្ដី​ប្រពន្ធ​មិន​ប្រើ​ក្នុង​ពាក្យ​អភ័យទោស​ និង​គុណធម៌​ទេ​ គឺ​មិនបាន​សុខ​ដល់​ចាស់ព្រឹទ្ធចាស់ព្រេង​នោះ​ឡើយ ហើយ​យាយ​ចាស់​ខ្ញុំ​នេះ គឺ​ប្រើ​ពាក្យ​ទាំង​នេះឯង​ ទើបបាន​សល់​ពី​គ្រាប់​ផ្លោង​មកដល់​ថ្ងៃនេះ​ហោង ចុង​សប្ដាហ៍​នេះ​សូម​ឲ្យ​ហេង ហេង​គ្រប់​ក្រុមគ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចែករំលែក​បទពិសោធន៍​ហើយ​នោះ មាន​គេហទំព័រ​មួយចំនួន បាន​យក​ខ្លឹមសារ​លោកជំទាវ ទៅ​ចុះផ្សាយ​ភ្ជាប់​ជាមួយ​រឿង​អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី ទើប​លោកជំទាវ ហ៊ុន ស៊ីណាត ​បាន​បញ្ចេញយោបល់​បន្ថែម​លើ​រឿង​នេះ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ ​បាន​ចែករំលែក​ព័ត៌មាន​ ដែល​គេ​ចុះ​ផ្សាយ​នេះ ​អម​ដោយ​ការ​ បញ្ចេញ​យោបល់​ដូច្នេះថា «ខ្ញុំ​ស្រលាញ់​ក្មួយៗ​ទាំងពីរ​សូម​ឲ្យ​ក្មួយ​ទាំងពីរ ត្រូវ​ចេះ​អភ័យទោស​ឲ្យ​គ្នា​ផង​ទៅ​គ្រួសារ​ណា ​ក៏មាន​ឈ្លោះ​គ្នា​ដែរ ​ប្រៀបធៀប​ដូច​ចាន​ក្នុង​វាវ​វា​តែងតែ​ប៉ះគ្នា​អញ្ចឹង​ក្មួយ​គិត​ឡើងវិញ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​កំហុស​ខុសឆ្គង​របស់​ក្មួយ​រិ​ទ្ធ​កន្លង មីង​មិនដឹងថា​ក្មួយប្រុស​ខុស​ស្អី​ទេ ដូចនេះ​ក្នុងនាម​មីង​ជា​អ្នក​ក្រៅ​ផ្ទះ​ក្មួយ​សូម​ឲ្យ​ក្មួយ​ស្រី​ទ្រី​ដា​ណា ទុក​ឱកាស​ឲ្យ​ក្មួយ​រិ​ទ្ធ ចុងក្រោយ​មួយដង​ទៀត​ទៅ អាណិត​ក្មេងៗ​វា​ឃើញ​ឪពុកម្ដាយ​បែកបាក់​គ្នា​នោះ មីង​សង្ឃឹមថា​ក្មួយ​ស្រី​ទ្រី​ដា​ណា​យល់​សម្ដី​មីង​ក្នុង​ពេលនេះ សូម​ជូនពរ​ដល់​ក្មួយ​ទាំងពីរ​ឲ្យ​ជួប​តែ​សេចក្ដីសុខ​ចម្រើន​ជៀស​ផុត​ពី​គ្រោះ​ចង្រៃ​ទាំងពួង​»៕

Related posts