មិន​គួរ​ឲ្យ​ជឿ​! មើល​ទៅ​ឃើញ​ក្មេង​ចឹ​ង​មែន តែ​ឆ្នាំនេះ ឈិ​ត សុវណ្ណ​បញ្ញា មាន​អាយុ​រហូតដល់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​ស្រី ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា បើ​ទោះបី​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ មិន​ទាន់មាន​បទ​ចម្រៀង បញ្ចេញ​នៅ​លើ​ទីផ្សារ​ក៏ពិតមែន តែ​នាង នៅតែ​រក្សា​កេរ្ដិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ដដែល ហើយ​រូប សម្រស់​វិញ​មើល​ទៅ​ក្មេង​ជាង​វ័យ​ទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើល​ទៅ​​នាង​ក្មេង​ជាង​វ័យ​ក៏​ពិតមែន តែ​អ្នកគាំទ្រ ទំនងជា​មិន​ដឹង​ទេ​ថា ឆ្នាំនេះ នាង​មាន​វ័យ​ប៉ុន្មាន​នោះ​​ ហើយ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ជា​ថ្ងៃ​ខួបកំណើត​របស់​នាង​នោះ បាន​ធ្វើ​ឲ្យ​ នាង​កើន​អាយុ​១​ឆ្នាំ​ទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ តារាចម្រៀង​ប្រុស ឆន សុវណ្ណ​រាជ បាន​បង្ហោះ​សារ​ជូនពរ តារា​ស្រី​រូបនេះ យ៉ាង​កក់ក្ដៅ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​អូន Chhet Sovanpanha យឺត​បន្តិច​ហើយ​ណា​រវល់​ពេក ឃើញ​រូប​ចាស់ៗ​ហើយ​នឹក​ណាស់ ជូនពរ​អូន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច​ណា miss and love you»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំនេះ គេ​មិនឃើញ​សាមីខ្លួន បង្ហោះ​សារ ឬ​រូបថត​អ្វីមួយ​បញ្ជាក់​ពី​ការ​ប្រារព្ធ​ខួបកំណើត​របស់​ខ្លួន​នោះឡើយ តែ​ឆ្នាំទៅ គេ​ឃើញ​រូបនាង និង​មិត្តភក្តិ​តារា​មួយចំនួន ដូចជា កញ្ញា ទេព បូ​ព្រឹក្ស លោក ងួន ចាន់​ដេវីត តារា​ប្រុស រ៉ូ​លីន និង​មិត្តភក្តិ​ផ្សេងៗ​ទៀត បាន​ហូប​អាហារ​ពេល​ល្ងាច យ៉ាង​រីករាយ​ជាមួយគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​មិន​ឃើញ​ការ​បង្ហោះ​រូបថត​សម្រាប់​ថ្ងៃកំណើត​របស់ខ្លួន​មែន តែ​នាង ​ក៏​តែងតែ​បង្ហោះ​រូបថត​លក្ខណៈ​សាមញ្ញៗ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជារឿយៗ ហើយ​ឃើញ​ថា មើលទៅ​ក្មេង​ជាង​វ័យ តែ​តាមពិត​ឆ្នាំនេះ មាន​អាយុ​៣៥​ឆ្នាំ​ហើយ​៕​

Related posts