អស់​ជម្រើស ពូ​ម៉ៅ សម្រេចចិត្ត​សាង​ផ្នួស ហើយ​មុន​ធ្វើ​រឿង​នេះ បាន​ចេញ​វីដេអូ ​​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា បើ​ទោះ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពូ​ម៉ៅ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​គាស់កកាយ​អនុស្សាវរីយ៍​ចាស់ៗ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ដើម្បី​ឲ្យ​អ្វីៗ​បាន​ត្រឡប់​មក​ដូចដើម​ក៏ដោយ ក៏​រហូត​មក​ដល់​ពេលនេះ មិនទាន់​ទទួល​បាន​ផល​នៅឡើយ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ អ្នកគាំទ្រ​ជាច្រើន រហូតដល់​លោកជំទាវ ហ៊ុន ស៊ី​ណាត ចេញមុខ ចូល​សម្របសម្រួល​រឿង​នេះ​តាមរយៈ​ការ​បង្ហោះ​សារ​ ដោយ​សុំ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ទុក​ឱកាស​ឲ្យ​ពូ​ម៉ៅ បែប​ណាក៏ដោយ ក៏​មិនទាន់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ការ​ព្យាយាម​ធ្វើ​អ្វីៗ​អស់​លទ្ធភាព​ហើយ​នោះ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ ក៏​សម្រេចចិត្ត​សាង​ផ្នួស​មួយ​រយៈ ហើយ​មុន​សាង​ផ្នួស បាន​ចេញ​វីដេអូ លើក​ចុង​ក្រោយ ដោយ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា ដោយសារតែ​ខ្លួន​អស់ជម្រើស សូម្បីតែ​ហ្វេ​ស​ប៊ុ​ក​, តេ​ឡេ​ក្រាម​, ប្រព័ន្ធ​ទាក់ទង​ទាំងអស់ ភរិយា​របស់​លោក​ បាន​ប្លុក​​​ចោល​អស់ហើយ​។​ ដូច្នេះ​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ធ្វើ​វីដេអូ​នេះ​ឡើយ ដើម្បី​បង្ហាញ​ជូន​ភរិយា​បាន​ឃើញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បញ្ជាក់​ថា កន្លងមក ខ្លួន និង​ភរិយា បាន​ឈ្លោះ​គ្នា​ពិត​ប្រា​មែន រហូត​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​មិន​ឲ្យ​លោក​ចូល​ផ្ទះ​។ លោក​ថា ​នេះ​មិន​មែន​ជា​ការសម្ដែង​ដើម្បី​ប្រយោជន៍ ដូច​ការ​លើកឡើង​មួយចំនួន​នោះឡើយ គ្មាន​អ្នកណា​យក​កិត្តិយស​គ្រួសារ​មក​សម្ដែង​នោះទេ​។ នេះ​ដោយសារ​ការ​ខឹង​មួយ​ឆាវ ឈាន​ទៅដល់​ចំណុច​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់​ទៀត​ថា នេះ​ក៏​ជា​វីដេអូ​មួយ ដែល​លោក​ធ្វើការ​សុំទោស​ជា​សាធារណៈ ក៏ដូចជា​ការ​សុំទោស​ដល់​ភរិយា​របស់​លោក ព្រោះ​រយៈពេល​កន្លងមក​នេះ លោក​រស់នៅ​ផ្ទះ​ម្ដាយ​របស់​លោក​។ ដូច្នេះ​រយៈពេល​រស់នៅ​បែក​គ្នា​នេះ លោក​ បានគិត​ឃើញ​ពី​ចំណុច​ខ្វះខាត និង​កំហុស​របស់ខ្លួន​។លោក​នឹងធ្វើ​ការ​កែប្រែ​ដើម្បី​គ្រួសារ ភរិយា និង​កូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បន្ថែម​ទៀត​ថា លោក​សុំ​ធ្វើ​វីដេអូ​នេះ ដើម្បី​សុំ​អភ័យទោស​ដល់​ភរិយា​​ ដើម្បី​ឲ្យ​គាត់​បាន​ឃើញ ​ហើយ​ដក​ពាក្យបណ្ដឹង​ពី​តុលាការ ឲ្យ​លោក​បាន​ចូល​ផ្ទះ មើលថែ​ប្រពន្ធ និង​កូន ដូចដើម​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់​នៅ​ចុង​វីដេអូ​ថា ខ្លួន​ទៅ​បួស​មួយ​រយៈពេល ដើម្បី​យក​ធម៌ មក​ដាក់​ក្នុង​ខ្លួន រក​អ្វី​ដែល​ស្ងប់​។ បន្ទាប់មក​លោក នឹង​ធ្វើ​អ្វីៗ​ដើម្បី​គ្រួសារ​របស់​លោក​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ លម្អិត ខាងក្រោម​នេះ ៖

Related posts