ទប់​លែង​ជាប់​! លោក​ ឌួង ឆាយ ប្រាប់​ថា មិន​ខ្លាច​ទេ​ពស់វែក ខ្លាច​បំផុត​ស្រី​ពិសពុល ខណៈ​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​អស់​ចិត្ត​រឿង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ក្រោយពី​លែងលះ​គ្នា​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា នោះ លោក ឌួង ឆាយ នៅតែ​បន្ត​មាន​បញ្ហា​ជាមួយគ្នា​ជា​បន្តបន្ទាប់ រហូតដល់​បច្ចុប្បន្ន​នេះ ហើយ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ពួកគេ ទើបតែ​ឡាយ​វីដេអូ បកស្រាយ​រៀងៗ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក ឌួង ឆាយ បាន​បង្ហោះ​សារ​ដ៏​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​ខ្លាច​មនុស្ស​ស្រី​ពិសពុល​ថា «​មិន​ខ្លាច​ទេ​ពស់វែក ខ្លាច​បំផុត​ស្រី​ពិសពុល ល្បិច​កិច្ចកល ជួប​ហើយ​ជាតិ​នេះ​ខ្លាច​ណាស់ ពិស​សាហាវ​ណាស់ តាម​ចឹក​មិន​ឈប់ ទាល់តែ​ខ្ញុំ​ស្លា,ប់​បាន​ឈប់​មើលទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​សារ​ខាងលើនេះ មានការ​បញ្ចេញមតិ​ជាច្រើន ក្នុង​នោះ មតិ​មួយ​នោះ បាន​លើកឡើង​ថា «​ខ្ញុំ​បង​និយាយ​ពី​គាត់​រហូត តែ​មិនដែល​ឃើញ​បងស្រី​គាត់​និយាយ​អ្វី​សោះ​តើ​បង​ជា​ប្រុស ឬ​ជា​អ្វី​ទៅ​មានរឿង​អី​តិច សរសេរ​ប្រកាស​ឲ្យ​មហាជន​ដឹងឮ មិន​សម​សោះ​»​។ ជាការ​ឆ្លើយតប លោក​ឌួង ឆាយ បញ្ជាក់ថា «​គេ​តាម​ប្តឹង​រករឿង​ខ្ញុំ​រហូត មិន​អោយ​ខ្ញុំ​សុខ​ផង​បង កូន​ក៏​មិនអោយ​ជួប​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មួយទៀត បាន​លើកឡើងថា «​ជួនកាល​មកពី​យើង​ ដែល​ធ្វើ​ឲ្យ​នាង​ប្រែក្លាយ​បែបនេះ​»​។ ជាការ​ឆ្លើយតប លោក ឌួង ឆាយ បាន​បញ្ជាក់ដែរថា «​សន្តាន​មនុស្ស​ថ្លៃថ្នូរ ទោះយ៉ាងណា​ក៏​គេ​នៅតែ​ល្អ​ដែរ​បង​។ មកពី​សន្តាន​មនុស្ស​ប៉ុណ្ណោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រឡេក​មក​មើល​អ្នកនាង ដេ​ត ម៉ាលី​ណា វិញ ​​, ជា​ការ​កត់​សម្គាល់ ​មួយ​រយៈ​ចុងក្រោយ​នេះ ឃើញ​ឧស្សាហ៍​បង្ហោះ​ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់​ ប្រកាស​ចូលខ្លួន​មក​ស្អំ​បេះដូង​ឲ្យ ដោយ​អះអាង​ថា ជា​គូ​ពី​បុព្វេ ​ហង្ស ហើយ​និង​នាគ​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ អ្នកនាង មិន​អស់ចិត្ត​នូវ​រឿង​នេះ ក៏បាន​បង្ហោះ​សារ​ថា «Hello ja បងប្អូន​ពូ​មីង​នៅតែ​មិន​អស់ចិត្ត​រឿង​ហង្ស​និង​នាគ​សោះ​មិន​ដឹងថា ​គាត់​គិត​អី នឹក​ឃើញ​ពេលណា​អស់​សំណើច​ពេល​នឹង តើ​មាន​បង​បង​ណាខ្លះ​ចង់​ក្លាយ​ជា​នាគ ដូច​ពូ​នោះ​»៕

Related posts