ស្លៀកពាក់​ដូច​ណាត់គ្នា​! សួស វី​ហ្សា និង​ស្វាមី នាំគ្នា​ទៅ​ទិញ​គ្រឿងមាស ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា អស់​ទឹកប្រាក់​រហូតដល់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បើ​ទោះ​មាន​បញ្ហា​គ្រួសារ​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ នៅតែ​បន្ត ធ្វើ​ការងារ​មនុស្សធម៌​ដដែល ហើយ​ការងារ​រកស៊ី​របស់​អ្នកស្រី ក៏​នៅតែ​ដំណើរការ​ធម្មតា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ តារាចម្រៀង សួស វី​ហ្សា និង​លោក​ថ​មមី បាន​ទៅ​ទិញ​ពេជ្រ​នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា លើកដំបូង ហើយ​បាន​បង្ហោះ​វីដេអូ អម​ដោយ​ការ​សរសើរ​ចំពោះ​ភាព​រួសរាយ​រាក់ទាក់​ថា «​ទៅ​ទិញ​លើក​ទី​1​ជួប​បងស្រី​ដា​ណា គាត់​រួសរាយ​ណាស់ តែ​ប៉ុណ្ណឹង​ជាប់ចិត្ត​រហូត​ហើយ​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក អ្នកស្រី ទ្រី ដា​ណា វិញ ក៏បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ផងដែរ អម​ដោយ​ការ​អរគុណ​ដូច្នេះ​ថា «​សូម​អរគុណ​ប្អូនស្រី ​សួស​ វី​ហ្សា​ និង​ប្អូន​ថ​មមី ដែល​បាន​គាំទ្រ​ហាង​មាស​ពេជ្រ​ដា​ណា​ទ្រី របស់​បង ថ្ងៃនេះ​ប្អូន​ទាំងពីរ​ជាវ​គ្រឿងមាស​ និង​ពេជ្រ​នៅក្នុង​ហាង​របស់​បង​អស់​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង 10 ម៉ឺន​ដុល្លារ​ឯណោះ សូម​អរគុណ​ប្អូន​ទាំងពីរ​ខ្លាំង​មែនទែន ប្អូន​ពិតជា​ជោគជ័យ​ខ្លាំង​ណាស់ សូម​ជូនពរ​ឲ្យ​ប្អូន​ទាំងពីរ​ជោគជ័យ​រឹតតែ​ខ្លាំង​ជាងនេះទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​ចាប់អារម្មណ៍​ទៅលើ​ការ​ស្លៀកពាក់​របស់​អ្នកស្រី ទ្រី ដា​ណា និង​អ្នកនាង សួស វី​ហ្សា មើលទៅ​ដូច​ណាត់គ្នា​អញ្ចឹង រហូត​ពួកគេ និយាយ​ដូច្នេះ​ថា «​ចែ​ដា​ណា សួស​វិ​ហ្សា ស្លៀកពាក់ ដូច​ណាត់គ្នា​ម៉​ង ១​គូ​, ដូចជា​ណាត់គ្នា​ពាក់​រ៉ូ​ប​ស្រដៀង​គ្នា​ឡើង​ខ្ជូ​ត Boy​ចង់បាន​អី​ចែ​ទិញ​ឲ្យ​, ចែ​ដា​ណា​ពាក់អាវ​ដូចគ្នា​ស្អាត​ចែ​»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖

Related posts