មិន​នឹក​ស្មាន! ខាត់ សុឃីម រំលឹក​ប្រវត្តិ​ធ្លាប់​ត្រូវ​ គេ​បោក​៣ដង និង​ត្រូវ​គេ​យក​ទៅ​លក់​នៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ​ ៖​ ពិតជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល សម្រាប់​មហាជន​ទូទៅ ដែល​កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង ខាត់ សុ​ឃីម តារា​ពហុ​ជំនាញ​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ ដែល​ខ្លួន​បាន​ចាញ់បោក​គេ​ក្នុង​ជីវិត​ដល់​ទៅ ៣​ដង អស់​ទឹកប្រាក់​សរុប​ជិត ១​លាន​ដុល្លារ ដែល​ធ្វើឱ្យ​រូបនាង រួម​ជាមួយ​ក្រុម​គ្រួសារ​ទាំងមូល​អស់សង្ឃឹម​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ កិច្ច​សម្ភាស៍​អ្នកនាង ខាត់ សុ​ឃីម បាន​ប្រាប់​មកកាន់ សារព័ត៌មាន “​តារា​ញូ​ស៍​” ថា ក្នុង​ជីវិត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​របស់​អ្នកនាង​រហូតមកដល់​ពេលនេះ បាន​ជួប​រឿង​បោកប្រាស់​ធំៗ​ចំនួន​៣​ដង​ហើយ រហូត​ត្រូវគេ​យកទៅលក់​នៅក្រៅ​ប្រទេស​ទៀ​ត​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ឆ្នាំ​១៩៩៧ ខណៈ​ចេញទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើកដំបូង អ្នកនាង​ត្រូវ​អ្នកធានា​ទៅ​មិន​ឲ្យ​លុយ ហើយ​បាន​យក​អ្នកនាង​ទៅ​លក់​ឲ្យ​ភ្ញៀវ​ទៀតផង។ ប៉ុន្តែ​ដោយ​អ្នកនាង​បាន​ដឹងខ្លួន​ទាន់ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បងប្អូន​ខ្មែរ​នៅ​ទីនោះ ទើប​អ្នកនាង​បាន​រួច​ផុត​ពីគ្រោះថ្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​រំឮកថា ​៖ “​ក្រោយពី​រត់​រួច​ចេញមក ខ្ញុំ​ត្រូវបាន​បងប្អូន​ខ្មែរ​ជួយ​ឲ្យ​ទៅធ្វើ​កម្មករ​ចំការ​គេ ដើម្បី​សន្សំ​លុយ​ទម្រាំ​គ្រប់​បាន​ត្រឡប់មក​ស្រុក​វិញ ត្រូវ​លើ​វី​ហ្សា​រហូត​៤​ខែ​។ បទពិសោធន៍​នោះ​ហើយ បាន​រាល់ពេល​ទៅ​ក្រៅប្រទេស​ក្រោយៗ​នេះ ខ្ញុំ​មិន​ឲ្យ​គេ​ដក​វី​ហ្សា និង​សំបុត្រ​យន្តហោះ​ដាច់ខាត ហើយ​ត្រូវ​បង់លុយ​មុន​បាន​ទៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​បទពិសោធន៍​ធំ​ទី​២​របស់​អ្នកនាង ខាត់ សុ​ឃីម គឺ​កាលពី​ឆ្នាំ​២០២០​អ្នកនាង​ត្រូវ​ចាញ់បោក​គេ​អស់​លុយ ៧៩​ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​ការ​ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន អ៊ី​ណា​រីតា​។ ចុងក្រោយ​លោក ឌឹ​ម សួន​ណាត ជា​ប្រធាន​ក្រុមហ៊ុន​មិន​ព្រម​ចេញពី​ពន្ធ​ធនាគារ ដើម្បី​ដោះស្រាយ​សំណង​ជាមួយ​អ្នកនាង និង​ជន​គ្រោះ​ដទៃទៀត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តើមចេញពី​ការ​ស្គាល់ រាប់អាន​ទុកចិត្ត​ដូចគ្នា កាលពីពេល​ថ្មីៗ​នេះ ខាត់ សុ​ឃីម និង​ស្វាមី​បានសម្រេច​ចិត្ត​ទិញ​រថយន្ត​Lexus 570 មួយគ្រឿង និង​បាន​លក់​វិញ​បន្ទាប់ពី​ជិះ​មិនទាន់បាន​១​ខែ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ខកបំណង​កើតឡើង​ជាថ្មី ខណៈ​ម្ចាស់កា​រ៉ា​សលក់​ឡាន​ដែល​អ្នកនាង​បាន​ទិញ​នោះ ឲ្យ​ខាត​រហូតដល់​២​ម៉ឺន​ដុល្លារ​ឯណោះ​។ ទោះបីជា​យ៉ាង រៀមច្បង​ត្រកូល ខាត់ រូបនេះ​មិន​ចង់​រំ​ឮ​ក​ពី​រឿងរ៉ាវ​នេះឡើយ ព្រោះ​បាន​កន្លង​ហួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងនេះ​ក្ដី ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង តារា​ពហុ​ជំនាញ​រូបនេះ ចាក់​ទុក​ថា​ជា​មេរៀន​ដ៏​មាន​តម្លៃ សម្រាប់​ជីវិត​។ ជាមួយគ្នានេះដែរ អ្នកនាង​ក៏បាន​ចែករំលែក​ជួន​នូវ​គន្លឹះ​សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​បានល្អ​ប្រសើរ​ឡើងវិញ ដោយ​ដំបូង​ឡើយ​ត្រូវ​ថែរក្សា​សុខភាព ព្រោះ​ជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ថា ៖ “​ទោះ​ជា​សប្បាយ​ចិត្ត ក៏​ត្រួវ​តែ​ដេក ទោះ​កើត​ទុក​ក៏​ដេក​។ ព្រោះ​បើ​ជីវិត​យើង​នៅរស់​យើង​អាច​រកលុយ​បាន​តាម​ក្រោយ​ទៀត ហើយ​អ្វី​ ដែល​បាន​ធ្លាប់​បាន​ជួប​កន្លងមក​គឺជា​រៀន​ជីវិត​របស់ខ្ញុំ​ផ្ទាល់​តែ​ម្តង​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​បទពិសោធន៍​ហែល​ឆ្លង​កន្លងមក  ​អ្នកនាង ខាត់ សុ​ឃីម ក៏​មាន​ជា​សារ​ទៅកាន់​បងប្អូន​មួយ​ចំនួន​ផង​ដែរ ដោយ​កុំ​ចង់បាន​អ្វី​ដោយ​ស្រួល​ៗ​ដោយ​គ្មាន​ការ​ខំប្រឹង ព្រោះ​មិន​មាន​អ្វី​ ដែល​បាន​មក​ស្រួល​ៗ​នោះ​ទេ ត្រូវ​ខំប្រឹង​ធ្វើ​ទើប​ទទួល​បាន​លទ្ធផល​៕ ប្រភព ៖ តារាញូស៍

Related posts